ច្បាប់ ៦ចំណុចដែលមហាសេដ្ឋីក្នុងលោកស្ទើរតែគ្រប់គ្នាគោរពតាម
មហាសេដ្ឋីនៅជុំវិញពិភពលោកក៏មានច្បាប់ទម្លាប់ផ្ទាល់ខ្លួន ដែលមានលក្ខខណៈពិសេសរួមចំនួន ១០ចំណុចដែលពួកគាត់តែងតែអនុវត្តន៍ដើម្បីរក្សាបាននូវតំណែងជាមហាសេដ្ឋី។ ចំណុចទាំង៦យ៉ាងនោះគឺ៖
១) កុំធ្វើការដើម្បីតែលុយ៖ បើអ្នកធ្វើការដើម្បីតែលុយ ច្បាស់ណាស់ថា លុយនឹងមិនធ្វើការឱ្យយើងវិញនោះទេ។ អ្នកគួរធ្វើការងារដែលពង្រឹងជំនាញរបស់អ្នក។ អ្នកកាន់តែមានជំនាញ អ្នកកាន់តែឡើងកាំជណ្ដើរប្រាក់ខែកាន់តែខ្ពស់។ អ្នកដែលធ្វើការដើម្បីតែលុយ មិនយូរមិនឆាប់នឹងក្លាយជាទាសករលុយជាមិនខាន។
២) ធ្វើខ្លួនជាអ្នករៀន៖ តាមនិយមន័យ អ្នកដែលទទួលបានការអប់រំគឺជាមនុស្សដែល «ដឹងពីអ្វីដែលគួរធ្វើជាមួយអ្វីដែលខ្លួនមាន»។ ជីវិតជាអ្នករៀន គឺជាច្បាប់នៃទ្រព្យសម្បត្តិដែលយើងមិនអាចបំភ្លេចបានឡើយ។ រៀងរហូតមិនថា ដល់វ័យណានោះទេ។
៣) ផ្ដោតទៅលើទ្រឹស្ដី ៣%៖ កុំរំពឹងមួយរយភាគរយ។ ឧទាហរណ៍ប្រើបើអ្នកបានទាក់ទងមនុស្ស ១០០នាក់ មានតែ ៧០នាក់ដែលចាប់អារម្មណ៍ ៣០នឹងសួរសំណួរអ្នកបន្ត ១០នាក់នឹងកាន់តែស្វែងយល់ពីអ្នក ប៉ុន្តែប្រហែលមនតែ ៣% ស្មើនឹង ៣នាក់ប៉ុណ្ណោះដែលអាចស្រលាញ់ និងចូលចិត្តអ្នកយ៉ាងពេញទំហឹង។ អ្នកទាំង ៣នោះហើយជាអ្នកគាំទ្រពិតប្រាកដរបស់អ្នក។
៤) ទទួលយកគំនិតស្ថាបនា៖ មតិរិះគន់ដើម្បីស្ថាបនា គឺមិនអាចជៀសផុតនោះទេ ពោលគឺត្រូវការជាចាំបាច់ដើម្បីកែលម្អទង្វើ ក៏ដូចជារបៀបនៃការធ្វើការប្រចាំថ្ងៃ។
៥) កុំពន្យារពេលនៃភាពជោគជ័យ៖ អ្នកមិនត្រូវពន្យារពេល ដើម្បីធ្វើកិច្ចការអ្វីមួយនោះទេ ពោលគឺត្រូវធ្វើយ៉ាងណា សម្រេចឱ្យបានទៅតាមពេលវេលាកំណត់។ កុំយកលេសនេះ យកលេសនោះដាក់ខ្លួន មិនហ៊ានបោះជំហ៊ានទៅមុខ។ បើកាលណាលោកអ្នកពន្យារពេល ច្បាស់ជាពេលវេលាមិនរង់ចាំយើងឡើយ។
៦) ធ្វើឱ្យអ្នកដទៃងាយស្រួលជាមួយអ្នកដែរ៖ មិនថានៅក្នុងភាសានៃការទំនាក់ទំនង ឬដំណើរការនៃការបំពេញការងារនោះទេ លោកអ្នកមិនត្រូវធ្វើឱ្យវាស្មុគ្គស្មាញឡើយ ពោលគឺធ្វើឱ្យអ្នកដទៃយល់ថាអ្នកជាមនុស្សងាយស្រួល៕
ដោយ៖ រតនៈវិភូ