ខ្លីៗអំពីផ្សារមូលបត្រនៅប្រទេសវៀតណាម
ក្នុងប្រទេសវៀតណាម មានទីក្រុងពាណិជ្ជកម្មធំៗចំនួនពីរ ដែលគេតែងតែស្គាល់ភាគច្រើន គឺទីក្រុង ហាណូយ និងទីក្រុងហូជីមិញ។ ចាប់តាំងពីមានវត្តមាននៅប្រទេសវៀតណាមនៅឆ្នាំ២០០៥ មក គេសង្កើេតឃើញថា ទីផ្សារមូលបត្រនៃប្រទេសនេះបានក្លាយជាចំណែកមួយដែលជួយជំរុញឱ្យវិស័យសេដ្ឋកិច្ច ប្រទេសមួយនេះ កាន់តែរីកចម្រើនបន្ថែមមួយកម្រិតទៀត។ ថ្ងៃនេះ BizKhmer សូមណែនាំមិត្តអ្នកអានស្វែងយល់ពីទីផ្សារមូលបត្រប្រទេសនេះទាំងអស់គ្នា៖
ផ្សារមូលបត្រ ហាណូយ
Hanoi Securities Trading Center ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥។ នៅក្នុង ២០០៩ បានកែប្រែឈ្មោះទៅជា Hanoi Stock Exchange រដ្ឋាភិបាលវៀតណាមបានរៀបចំ និងដាក់ឱ្យដំណើរការផ្សារមូលបត្រហាណូយជាផ្លូវការចាប់ពីពេលនោះមក។
ក្នុងឆ្នាំ ២០០៥ ក្រុមហ៊ុនដែលចុះបញ្ជីក្នុងផ្សារមូលបត្រមានត្រឹមតែ ៦ប៉ុណ្ណោះ ប៉ុន្តែមកដល់ពាក់កណ្ដាលឆ្នាំ២០១២ ក្រុមហ៊ុនដែលអ្នកចុះបញ្ជីបានកើនឡើងរហូតដល់ ៣៩៨ក្រុមហ៊ុន។
តាំងពីផ្សារមូលបត្រហាណូយ ត្រូវបានបង្កើតឡើងមកគឺ ទទួលបានជោគជ័យយ៉ាងខ្លាំងចំពោះការដេញថ្លៃភាគហ៊ុន ដែលវាជាផ្នែកមួយដែលធ្វើអោយសេដ្ឋកិច្ចនៃប្រទេសមួយនេះកាន់តែរីកចម្រើនរហូតមក។
ផ្សារមូលបត្រហូជីមិញ
ផ្សារមូលបត្រហូជីមិញ ជាផ្សារហ៊ុនដែលធំជាងគេនៅក្នុងប្រទេសវៀតណាមដែលស្ថិតនៅទីក្រុងហូជីមិញ។ បង្កើតឡើងក្នុងឆ្នាំ២០០០ ដែលមានឈ្មោះ Ho Chi Minh City Securities Trading Center។
មកដល់ពេលនេះក្រុមហ៊ុនដែលចុះបញ្ចីជាមួយផ្សារមូលបត្រហូជីមិញកើនឡើងដល់ ៣៩៦ក្រុមហ៊ុន។
គម្រោងច្របាច់បញ្ចូលគ្នា
ផ្សារហ៊ុនទាំងពីរនេះមានគម្រោងក្នុងការប្របាច់បញ្ចូលគ្នាទាំងពីឆ្នាំ ២០១១ មកម៉្លេះគោលបំណងក្នុងការច្របាច់បញ្ចូលគ្នាមួយនេះគឺដើម្បីជួយជំរុញទៅដល់សេដ្ឋកិច្ចជាតិឲ្យកាន់រីកចម្រើនជាងមុន និងដើម្បីជួយសម្រួលដល់វិនិយោគិនទាំងអស់ឱ្យមានភាពងាយស្រួលក្នុងការវិនិយោគ និងមានភាពរហ័សរហួនជាងមុន។
គម្រោងច្របាច់បញ្ចូលគ្នានេះ នឹងជំរុញឲ្យក្រុមហ៊ុនចុះបញ្ជីដែលបោះផ្សាយមូលបត្រកម្មសិទ្ធិមកចូលរួមក្នុងផ្សារមូលបត្រហូជីមិញទាំងអស់។ ចំណែកឯផ្សារមូលបត្រហាណូយវិញ នឹងរៀបចំសម្រាប់ក្រុមហ៊ុនចុះបញ្ជីបោះផ្សាយមូលបត្របំណុលប៉ុណ្ណោះ។ ក៌ប៉ុន្ដែគម្រោងមួយនេះមិនទាន់ចេញជារូបរាងនោះទេ គឺនូវមានភាពយឺតយ៉ាវនៅឡើយបើតាមរបាយណ៍ការដែលបានចេញផ្សាយរបស់ក្រុមហ៊ុនផ្សារមូលបត្រវៀតណាម។
នេះគឺជាកែលំអរដ៌សំខាន់មួយ សម្រាប់ប្រទេសវៀតណាមដោយសារសន្ទស្សន៍នៅក្នុងផ្សារមូលបត្រហាណូយបានកើនឡើង១៣ ដល់ ១៥ ភាគរយ និងសន្ទស្សន៍នៅក្នុងផ្សារមូលបត្រហូជីមិញកើនឡើង ១២ ភាគរយបើធៀបទៅនឹងឆ្នាំ ២០១៦។
បើគិតមកដល់ឆ្នាំ២០១៨ មូលធនទីផ្សារ (Market Capitalization) នៃផ្សារមូលបត្រទាំងពីររបស់ប្រទេសវៀតណាមមានទំហំជាង ២០០ពាន់លានដុល្លារសហរដ្ឋអាមេរិកខណៈផ្សារមូលបត្រហាណូចមានទំហំមូលធនទីផ្សារប្រមាណ ៨,៩ពាន់លានដុល្លារស្របពេលដែលផ្សារមូលធនហូជីមិញមានទំហំជាង ១៣៩ពាន់លានដុល្លារ៕
ដោយ៖ ច័ន្ទលាភ
ប្រភព៖ Hanoi Stock Exchange និងHo chi minh Stock Exchange