តើប្រទេសណាមានប្រព័ន្ធសុខមាលភាពសាធារណៈអាក្រក់បំផុតលើផែនដី?​



តើអ្នកដឹងទេថា ប្រទេសណាមានប្រព័ន្ធសុខមាលភាព សាធារណៈអាក្រក់បំផុតលើផែនដី? មូលហេតុអ្វី? បើចង់ដឹងសូមតាមដានដូចខាងក្រោម៖ បើយោងតាមរបាយការណ៍វាយតម្លៃ ដោយ​អង្គសុខភាពពិភពលោក WHO ប្រទេស​ សើរ៉ាឡេអុន ស្ថិតក្នុងទ្វីបអាហ្វ្រិក ​ជាប្រជាជាតិមានប្រព័ន្ធសុខមាលភាពសាធារណៈ អាក្រក់បំផុតលើផែនដី ទទួលបាន ០ ពិន្ទុ លើពិន្ទុសរុប ១០០០ ព្រោះក្នុងចំណោមពលរដ្ឋ ១ លាននាក់ ​មានគ្រូពេទ្យត្រឹម ២២ នាក់ប៉ុណ្ណោះ។ ពលរដ្ឋជាធម្យមរស់បានត្រឹមអាយុ ៥៤ ឆ្នាំ។ ចំណែកប្រទេសទទួលបានពិន្ទុខ្ពស់ជាងគេ និងមាប្រព័ន្ធសុខមាលភាព សាធារណៈ​ល្អ​បំផុតនោះ គឺប្រទេស លុច្សហ្សំបួរ។ ​លុច្សហ្សំបួរ ជាប្រទេស​សុខដុមរម្យនាមួយក្នុងទ្វីបអឺរ៉ុប ស្ថិតនៅចន្លោះរវាងប្រទេសប៊ែលហ្សិក បារាំង និងអាល្លឺម៉ង់ និង​ជាប្រទេសមាន​បំផុត​លំដាប់កំពូលរបស់ពិភពលោកផ្អែកលើ GDP ជាធម្យមប្រចាំឆ្នាំនៃពលរដ្ឋម្នាក់ៗមានដល់ទៅជាង ១២  ​ម៉ឺនដុល្លារអាមេរិក។  លុច្សហ្សំបួរ ក៏ជាប្រទេសមានសេវាសុខមានភាពសាធារណៈ​ល្អបំផុតលើលោកដូចគ្នា ដែលនាំឲ្យពលរដ្ឋ​ក្នុងប្រទេសនេះ ជាធម្យមអាចរស់បានដល់អាយុ ៨២ ឆ្នាំ៕   ដោយ៖ សុវណ្ណមុនីលីតា 
X
5s