តោះ! នាំគ្នាស្វែងយល់ពីផ្សារមូលបត្រនៅអាស៊ីអាគ្នេយ៍!
ទីផ្សារមូលបត្រគឺជាកន្លែងដែលប្រមូលគៀងគរនូវមូលធន ដែលសំដៅដល់ទីកន្លែងលក់-ទិញមូលបត្រ និយាយសមញ្ញ យើងអាចហៅទីផ្សារមូលបត្រថាជា “ ទីផ្សារភាគហ៊ុន”។ ទស្សនៈសម័យទំនើបនៃការបង្កើតទីផ្សារភាគហ៊ុន បានចាប់ផ្ដើមតាំងពីចុងសតវត្សទី១៦។ ទីផ្សារភាគហ៊ុនត្រូវបានចាប់ផ្ដើមនៅពេលបណ្ដាប្រទេសនៅក្នុងទ្វីបអឺរ៉ុបមុនគេ បន្ទាប់មកទោះបនៅអាមេរិក (The New World) ដែលបានចាប់ផ្ដើមធ្វើពាណិជ្ជកម្មជាមួយប្រទេសដទៃទៀតដែលមានដូចជាហូឡង់ ព័រទុយហ្គាល់ និងអេស្ប៉ាញ។ នៅលើពិភពលោកនេះ មានផ្សាមូលបត្រជាច្រើន ប៉ុន្តែថ្ងៃនេះ BizKhmer សូម លើកយកផ្សារមូលបត្រក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីជាការស្វែងយល់បន្ថែម៖
Indonesia
Indonesia Stock Exchange (IDX)
ជាផ្សារមូលបត្រចំណាស់ជាងគេក្នុងចំណោមផ្សារមូលបត្រអាស៊ីអាគ្នេយ៍ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩១២ ដែលមានអាយុកាលប្រមាណ ១០៦ឆ្នាំ ស្ថិតនៅក្នុងប្រទេស ឥណ្ឌូនេស៊ី។ នៅក្នុងឆ្នាំ 2017 Indonesia stock Exchange បានច្របាច់បញ្ចូលគ្នាជាមួយ Surabaya Stock Exchange ។ នៅចុងឆ្នាំ ២០១៧ Indonesia stock Exchange មានក្រុមហ៊ុនចុះបញ្ចីចំនួនប្រមាណ ៥៦៧ ក្រុមហ៊ុន។
Jarkatar Future Exchange(JFX)
ជាផ្សារមូលបត្រទី ២ បន្ទាប់ពីផ្សារមូលបត្រឥណ្ឌូនេស៊ី បង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ស្ថិតនៅក្នុងទីក្រុង ចាការតា ប្រទេសឥណ្ឌូនេស៊ី។
Philippine
Philippine Stock Exchange (PSE)
ផ្សារមូលបត្របង្កើតឡើងក្នុងឆ្នាំ ១៩២៧ មានអាយុកាលប្រមាណ ៩១ឆ្នាំ ។ ជាផ្សារមូលបត្រជាតិនៃប្រទេស ហ្វីលីពីន។ នៅក្នុងឆ្នាំ ១៩៩២ ត្រូវបានច្របាច់បញ្ចូលគ្នាជាមួយ ផ្សារមូលបត្រ Manila & Makati Stock Exchange។ បើតាមការចេញផ្សាយកាលពីឆ្នាំ ២០១២ ផ្សារមូលបត្រ Philippine ទទួលបានក្រុមហ៊ុនចុះបញ្ជីប្រមាណ ៣៤៤ ក្រុមហ៊ុន។
Philippine dealing Exchange(PDEX)
ជាផ្សារមូលបត្រ ទី២ នៃប្រទេសហ្វីលីពីន បង្កើតឡើងក្នុងឆ្នាំ ២០០៥ ស្ថិតនៅក្រុង មេដទ្រូ ម៉ានីឡា នៃប្រទេសហ្វីលីពីន។
Malina Commodity Exchange(MCX)
បង្កើតឡើងក្នុងឆ្នាំ ២០១១ ជាផ្សារមូលបត្រទី ៣ នៃហ្វីលីពីនដែលស្ថិតនៅទីក្រុងមេដដ្រូ ម៉ាលីណាន។
Malaysia
Bursa Malaysia Berhad (MYX)
បង្កើតឡើងក្នុងឆ្នាំ ១៩៦៤ នៅក្នុងប្រទេសម៉ាឡេស៊ីដែលមានអាយុកាល ៥៤ ឆ្នាំ។ មានក្រុមហ៊ុនចុះបញ្ជីប្រមាណ ៨០០ក្រុមហ៊ុនដែលបានចុះបញ្ជី នេះបើយោងតាម ទិនិ្នន័យរបស់ Bursa Malaysia Berhad បានចេញផ្សាយ។
Malaysia Derivatives Exchange
បង្កើតឡើងក្នុងឆ្នាំ ១៩៨០ ស្ថិតនៅទីក្រុងកូឡាឡាំពួរ នៃប្រទេស ម៉ាឡេស៊ី។
MESDAQ
បង្កើតឡើងក្នុងឆ្នាំ ១៩៩៧ ស្ថិតនៅក្នុងទីក្រុងកូឡាឡាំពួរប្រទេស ម៉ាឡេស៊ី។
Singapore
Stock Exchange of Singarpor (SES)
Stock Exchange of Singapore បង្កើតឡើងក្នុងឆ្នាំ ១៩៧២ នៅក្នុងប្រទេសសឹង្ហបុរី។ បើតាមទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃ ១០ ខែមករា ឆ្នាំ ២០១០ ចំនួនក្រុមហ៊ុនដែលបានចុះបញ្ជីមានចំនួន ៦៤០ ក្រុមហ៊ុន បានចុះបញ្ជីក្នុងផ្សារគោល និងមាន១៣៤ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារកំណើន។
Singapore Exchange (SGX)
ជាផ្សារមូលបត្រទី ២ បន្ទាប់ពីផ្សារមូលបត្រ Singapore Stock Exchange បង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ស្ថិតនៅទីក្រុងសិង្ហបុរី នៃប្រទេសសិង្ហបុរី។
Thailand
Stock Exchange of Thailand (SET)
ជាផ្សារមូលបត្រជាតិនៃប្រទេសថៃត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៥។ នៅចុងឆ្នាំ ២០១៧ ផ្សារមូលបត្រថៃ មានក្រុមហ៊ុនចំនួនប្រមាណ ៦៨៨ ក្រុមហ៊ុនដែលបានចុះបញ្ជី។
Market of Alterative Investment(MAI)
ជាផ្សារមូលបត្រថៃទី ២ បង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ស្ថិតនៅទីក្រុងបាំងកក ប្រទេសថៃ។
Bond Electronic Exchange (BEX)
ជាផ្សារមូលបត្រទី ៣ នៃប្រទេសថៃ បង្កើតឡើងក្នុង ២០០៣ ស្ថិតនៅទីក្រុងបាងកក ប្រទេសថៃ។
AFET (AFEX)
ផ្សារមូលបត្រទី៤ នៃប្រទេសថៃ បង្កើតឡើងក្នុង ឆ្នាំ ២០០៤ ស្ថិតនៅទីក្រុងបាងកក ប្រទេសថៃ។
Thailand Future Exchange(TFEX)
ជាផ្សារមូលបត្រទី ៥ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ នៃប្រទេសថៃ។
Vietnam
Ho Chi Minh Stock Exchange (HOSE)
បង្កើតឡើងក្នុងឆ្នាំ ២០០០ ស្ថិតនៅទីក្រុង ហូជីមិញ នៃប្រទេសវៀតណាម។
Hanoi Securities Exchange
បង្កើតឡើងក្នុងឆ្នាំ ២០០០ ជាផ្សារមូលបត្រទី ២ ដែលស្ថិតនៅក្នុងទីក្រុង ហាណូយ ប្រទេសវៀតណាម។
Cambodia
Cambodia Securities Exchange(CSX)
ផ្សារមូលបត្រកម្ពុជាបង្កើតឡើងក្នុងឆ្នាំ ២០១១ ។ ផ្សារមូលបត្រកម្ពុជាត្រូវបានបង្កើតឡើងដោយមានភាគហ៊ុនរបស់ក្រុមហ៊ុនកូរ៉េ ៤៥% និង កម្ពុជា ៥៥%។ បច្ចុប្បន្នផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីបោះផ្សាយមូលបត្រកម្មសិទ្ធចំនួន ៥ នឹងក្រុមហ៊ុនបោះផ្សាយមូលបត្របំណុលចំនួន១ដែលទើបនឹងចុះបញ្ជី និង នូវមានក្រុមហ៊ុនបន្ថែមទៀតកំពុងត្រៀមខ្លួនចុះបញ្ជី។ ផ្សារមូលបត្រកម្ពុជាស្ថិតនៅទីក្រុងភំ្នពេញ នៃប្រទេសកម្ពុជា។
Myanmar
Myanmar Securities Exchange Centre(MSEC)
បង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ស្ថិតនៅទីក្រុង យ៉ានហ្គង់ ប្រទេសមីយ៉ាន់ម៉ា។
Yangon Stock Exchange(YSX)
បង្កើតឡើតក្នុងឆ្នាំ ២០១៥ ជាផ្សាមូលបត្រទី ២ នៃប្រទេសមីយ៉ាន់ម៉ា ស្ថិតនៅទីក្រុង យ៉ាន់ហ្គង់។
ដោយ៖ ច័ន្ទលាភ