លោកស្ទីវ ចប៖ «​អ្នក​ត្រូវ​គិត​ថា​ អ្នកអាចសម្រេចនូវរឿងគ្រប់យ៉ាងក្នុងជីវិតរបស់អ្នក»​



មនុស្សម្នាក់ៗមានសមត្ថភាពដូចគ្នា អ្នកអាចមានសមត្ថភាពផ្លាស់ប្ដូរពិភពលោកបានបានដូចគ្នា។ ភាពខុសគ្នារវាងមនុស្សទូទៅនឹងលោក ស្ទីវ ចប គឺដោយសារតែលោកស្ទីប ចបមាន ការងប់ងល់នឹងគំនិតថាលោកអាចធ្វើបាន។

ខាងក្រោមនេះគឺជាសម្ដីរបស់លោក ស្ទីវ ចប អតីតស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple៖ «ពេលអ្នកធំពេញវ័យ អ្នកត្រូវបានគេប្រាប់ថាពិភពលោកនេះគឺកើតឡើងទៅតាមដំណើររបស់វា ហើយជីវិតរបស់អ្នកគ្រាន់តែរស់នៅក្នុងពិភពលោកនេះបានហើយ កុំព្យាយាមបំបែកជញ្ជាំងដែលឃុំអ្នក ព្យាយាមរកគ្រួសារមួយដ៏ល្អ ហើយមានភាពរីករាយ និងសន្សំលុយបន្ដិចបន្តួចទៅបានហើយ។

ប៉ុន្តែអ្វីទាំងអស់នេះគឺជាជីវិតដែលមានដែនកំណត់។ ជីវិតរបស់អ្នកមានភាពទូលាយជាងនេះ នៅពេលដែលអ្នកស្វែងរកការពិតសាមញ្ញមួយឃើញ។ អ្នកអាចផ្លាស់ប្ដូរជីវិតរបស់អ្នក មានឥទ្ធិពលលើវា និងអ្នកអាចបង្កើតអ្វីមួយ និងបន្សល់ទុកដល់មនុស្សជំនាន់ក្រោយ។ នៅពេលដែលអ្នករៀនអំពីអ្វីទាំងនេះ អ្នកនឹងមិនក្លាយជាមនុស្សដ៏ដែលនោះទេ។ ដូចនេះ កុំបញ្ឈប់ការលូតលាស់របស់អ្នក អ្នកអាចជោគជ័យបានប្រសិនបើអ្នកគិតថាអាច។» Steve Jobs

ដោយ៖ លង់ វណ្ណៈ

X
5s