អ្នក​​នឹង​កាន់តែ​​ឆ្លាត បើ​ធ្វើ​​រឿង​ទាំង​នេះ​​ឲ្យ​បាន ១​ម៉ោង​ក្នុង​មួយ​ថ្ងៃ​​​



មនុស្ស​មាន​​ភាព​វ័យ​ឆ្លាត អាច​ចាត់ទុក​ថា ប្រៀប​ដូច​ជា​ព្រេង​សំណាង​មួយ​ពី​កំណើត។​ ប៉ុន្តែ​ចំពោះ​​មនុស្ស​ដែល​មិន​សូវ​​​​មាន​បញ្ញា​ឆ្លាតវៃ​វិញ​ តើ​អាច​ជួយ​ឲ្យ​បុគ្គល​នោះ​ឆ្លាត​វ័យ​បាន​ដែរ​ឬទេ? ​​​ចម្លើយ​គឺ​ពិត​ជា​អាច​ទៅ​រួច ព្រោះ​ថា ការ​សិក្សា​ស្រាវជ្រាវ​បាន​​បាន​បង្ហាញ​ថា មនុស្ស​មិន​សូវ​ឆ្លាត​​អាច​ក្លាយ​​ជា​មនុស្ស​ឆ្លាត​បាន​តាម​រយៈ​ការ​អនុវត្ត ទម្លាប់ និង ផ្នត់​គំនិត​ ​បូក​រួម​ទាំង​ការ​ខិតខំ​ប្រឹងប្រែង​នឹង​ជួយ​ជំរុញ​ឲ្យ​បុគ្គល​នោះ​ឆ្លាត​វៃ​បាន​ដែរ។

ប្រិយមិត្ត​អាច​សាក​អនុវត្ត​​គន្លឹះ​ខាងក្រោម​នេះ​យ៉ាងហោចណាស់​បាន​១​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ វា​នឹង​ជួយ​ឲ្យ​អ្នក​ឆាប់​ឆ្លាត​ជាង​មុន៖

១.ចំណាយ​ពេល​ ១០ នាទី​សម្រាប់​គិត​ពិចារណា ជានិច្ច​ការ​តើ​អ្នក​​មាន​បាន​សួរ​ខ្លួន​ឯង​​ទេ​ថា តើ​អ្នក​ចង់​ធ្វើ​អ្វី​នៅ​ពេល​អនាគត? ហេតុអ្វី​បាន​ជា​អ្នក​ធ្វើ​អ្វី​ដែល​អ្នក​កំពុង​​ធ្វើ? តើ​អ្នក​ចូលចិត្ត​អ្វី? តើ​អ្នក​ជោគជ័យ​ហើយ​ឬនៅ? ហេតុ​អ្វី​បាន​ជា​អ្នក​បរាជ័យ? នេះ​ជា​សំនួរ​សំខាន់ៗ​ដែល​អ្នក​ត្រូវ​សួរ​ខ្លួន​ឯង ហើយ​ព្យាយាម​រក​ចម្លើយ​ឲ្យ​បាន​ត្រឹមត្រូវ​ ដោយហេតុ​ថា មាន​មនុស្ស​ច្រើន​ណាស់​ដែល​សុបិន្ដ​ទាំង​កណ្តាល​ថ្ងៃ​មិន​ដឹង​ថា ខ្លួន​ឯង​កំពុង​ធ្វើ​អ្វី។ នៅ​ពេល​អ្នក​​ឆ្លើយ​បាន​ត្រឹមត្រូវ​ហើយ អ្នក​នឹង​កាន់តែ​ច្បាស់​ពី​​ទីតាំង​ដែល​អ្នក​កំពុង​ឈរ​ ស្គាល់​ពី​ខ្លួន​ឯង អាច​ដឹង​ពី​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​ខ្លួន។ សួរ​ខ្លួន​ឯង​​នូវ​សំនួរ​ទាំង​នេះ​​រាល់​ថ្ងៃ វា​នឹង​ជួយ​ដាស់តឿន​សតិ​របស់​អ្នក​​ឲ្យ​មាន​ភាព​ម្ចាស់ការ​លើ​ជីវិត​របស់​អ្នក។ ​​​

២.ចំណាយ​ពេល ២០ នាទី​សម្រាប់​អាន បើ​អ្នក​គ្មាន​ពេល ប៉ុន្តែ​មិន​គួរ​ណា​មិន​អាច​អ្វី​សោះ​នោះ​ឡើយ។ មួយ​ថ្ងៃៗ គួរ​​ចំណាយ​ពេល​​អាន​យ៉ាង​តិច​ឲ្យ​បាន ២០ នាទី​ដែរ។ សម័យ​នេះ​ នៅ​លើ​បណ្តេញ​អ៊ីនធឺណិត​មាន​ព័ត៌មាន​​ច្រើន​ណាស់​​សម្រាប់​ផ្តល់​ឱកាស​ឲ្យ​អ្នក​សិក្សា​ស្វែង​យល់ និង​ទទួល​បាន​ចំណេះ​ដឹង​ថ្មីៗ​ដែល​មាន​តម្លៃ។ បើ​មិន​ដូច្នេះ​ទេ គួរ​ទិញ​សៀវភៅ​មើល​ដូច​ជា សៀវភៅ​រកស៊ី ប្រវត្តិសាស្ត្រ បច្ចេកវិទ្យា ច្បាប់ សៀវភៅ​ជំរុញ​លើក​ទឹកចិត្ត​ជា​ដើម។ នៅ​ពេល​អ្នក​អាន​កាន់តែ​ច្រើន អ្នក​នឹង​សង្កេត​ឃើញ​ថា ខួរ​ក្បាល​របស់​អ្នក​ចាប់​ផ្តើម​ខុសប្លែក​បន្តិចម្ដងៗ និង​ទទួល​បាន​គំនិត​ទូលំទូលាយ​ជាង​មុន។ បើ​អ្នក​ចំណាយ​ពេល ២០ នាទី​ ឬ អាន​ ១៥ ទំព័រ​​ក្នុង​មួយ​ថ្ងៃ នោះ​ក្នុង​មួយ​ឆ្នាំ អ្នក​អាច​អាន​ចប់​សៀវភៅ ១៥ ​ទៅ ២០ ក្បាល​ដែរ។

៣.ចំណាយ​ពេល ៣០ នាទី​សម្រាប់​ផ្ដោត​អារម្មណ៍​ នៅ​ពេល​ដែល​អ្នក​​ប្រមូលអារម្មណ៍​​ដក់​ជាប់​ក្នុង​​រាងកាយ​របស់​អ្នក​ឲ្យ​នៅ​តែ​មួយ​ ហើយ​ផ្ដោត​គិត​លើ​អ្វី​មួយ វា​ប្រៀប​​ដូច​​ខ្លួន​អ្នក​កំពុង​​បើក​បង្អួច​​​សម្រាប់​អ្នក​ឲ្យ​ស្វែង​យល់​ថា ការ​គិត និង​អាន​គឺ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។ អ្នក​ភ្លេង​លេង​ភ្លេង​បាន​ល្អ​ព្រោះ​ប្រមូល​អារម្មណ៍​លើ​ការ​លេង​ឲ្យ​ត្រូវ​​​ចង្វាក់​ភ្លេង​​​។ ជាង​គំនូរ គូរ​រូប​បាន​ល្អ​ ព្រោះ​ពួកគេ​បាន​ផ្ដោត​​អារម្មណ៍​មក​លើ​ផ្ទាំង​រូបភាព​ និង​​ដៃ​​កាន់​ដង​ជក់​​​ដ៏​ប៉ិនប្រសព្វ​របស់​ពួកគេ​។ នេះ​មានន័យ​ថា នៅ​ពេល​អ្នក​កំពុង​បំពេញ​ការងារ​អ្វី​ក៏ដោយ ប្រសិន​បើ​អ្នក​​យកចិត្ត​ទុកដាក់ ដាក់​អារម្មណ៍​លើ​ការងារ​របស់​អ្នក វា​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ជា​លំដាប់?

ប្រភព៖ cnbc ​​​​​​​​​ ​​​​​

X
5s