មេរៀនជោគជ័យទាំង ១០របស់បុគ្គលជោគជ័យ ជាការត្រួសត្រាយផ្លូវដល់អ្នក​



ភាពជោគជ័យមានអត្ថន័យផ្សេងៗគ្នាទៅតាមមនុស្សម្នាក់ៗ ហើយមនុស្សគ្រប់គ្នាសុទ្ធតែប្រាថ្នាចង់ជោគជ័យ។ មនុស្សមួយចំនួនមិនអាចជោគជ័យដោយគ្មានអ្នកចាំជួយផ្ដល់មតិយោបល់ ឬគំនិតនោះទេ។ មេរៀនឬគំនិតរបស់បុគ្គលជោគជ័យពិតជាសំខាន់អាចការបង្ហាញផ្លូវដល់អ្នក។ ខាងក្រោមនេះគឺជាមេរៀនដ៏មានតម្លៃទាំង ១០ដែលអ្នកគួររៀនសូត្រពីបុគ្គលជោគជ័យ៖

១) គ្មានក្ដីសុបិនណាធំពេកនោះទេ៖ អ្នកមិនគួរកំណត់ខ្លួនអ្នកមិនឲ្យសម្រេចគោលដៅឬក្ដីសុបិនរបស់អ្នកដែលអ្នកគិតថាអាចទៅរួចនោះទេ ពីព្រោះថារឿងរ៉ាវជាច្រើនកើតឡើងគឺដោយសារតែមនុស្សដែលហ៊ានសុបិនធំនិងធ្វើឲ្យរឿងមិនអាចទៅរួចក្លាយជារឿងដែលអាចទៅរួច។ «មនុស្សយើងរីកលូតលាស់ធំធាត់ដោយសារតែសុបិនរបស់ពួកគេ។ មនុស្សដែលជោគជ័យគឺជាមនុស្សដែលមានក្ដីស្រមៃធំ។ មនុស្សមួយចំនួនធ្វើឲ្យក្ដីសុបិនស្លាប់ទៅវិញ ប៉ុន្តែមនុស្សខ្លះខិតខំថែទាំ និងការពារក្ដីសុបិនរបស់ពួកគេ។ ពួកគេខិតខំប្រឹងប្រែងមើលថែក្ដីសុបិនរបស់ពួកគេទាល់តែពួកគេនាំក្ដីសុបិនរបស់ពួកគេទៅកាន់ការពិត។ ពួកគេទាំងនោះគឺតែងតែមានក្ដីសង្ឃឹមយ៉ាងមុតមាំថាសុបិនរបស់ពួកគេនឹងក្លាជាការពិត។» Woodrow Wilson

២) ស្ដាប់បេះដូងនិងការដឹងដោយអារម្មណ៍របស់អ្នក៖ អ្នករស់នៅក្នុងពិភពលោកមួយនេះជាមួយនឹងការងារដែលអ្នកពេញចិត្ត នោះអ្នកនឹងអាចស្វែងរកភាពរីករាយនិងជីវិតជោគជ័យជាមិនខាន។ «អ្នកត្រូវមានសេចក្ដីក្លាហានហ៊ានដើរតាមបេះដូងរបស់អ្នកនិងញាណរបស់អ្នក។ នោះអ្នកនឹងដឹងថាអ្វីដែលអ្នកចង់ក្លាយទៅជា។» Steve Jobs ៣) ស្វែងរកភាពសមតុល្យ៖ «ខ្ញុំជឿថាភាពជោគជ័យមានន័យថាការមានតុល្យភាពនៃភាពជោគជ័យក្នុងផ្នែកផ្សែងៗនៃជីវិតរបស់អ្នក។ អ្នកមិនអាចជោគជ័យតែក្នុងជំនួញរកស៊ីបាននោះទេ ប្រសិនបើជីវិតគ្រូសាររបស់អ្នកពោរពេញដោយភាពរញ៉េរញ៉ៃ។» Zig Ziglar

៤) មានភាពឯករាជ្យ៖ អ្នកត្រូវហ៊ានធ្វើអ្វីមួយដោយឯករាជ្យ ពីព្រោះវានឹងជួយអ្នកឲ្យមានភាពជោគជ័យក្នុងជីវិតរបស់អ្នក។ ដូចនេះ អ្នកត្រូវបានចាកចេញពីហ្វូងមនុស្ស ហើយធ្វើអ្វីមួយដោយខ្លួនអ្នក។ «កុំទៅកន្លែងដែលមានផ្លូវនាំអ្នកទៅដល់ ប៉ុន្តែទៅកន្លែងដែលគ្មានផ្លូវឆ្ពោះទៅដល់ ហើយបង្កើតដានទុកដល់អ្នកជំនាន់ក្រោយ។» Ralph Waldo Emerson

៥) ភាពកតញូទាក់ទាញអ្វីដែលអ្នកចង់បានក្នុងជីវិត៖ មិនថាអ្នកធ្វើដំណើរឆ្ងាយប៉ុណ្ណាក្នុងជីវិតរបស់អ្នកនោះទេ អ្នកត្រូវតែចងចាំថាអ្នកត្រូវតែហ៊ានបង្ហាញនូវការដឹងគុណនិងការពេញចិត្តចំពោះអ្វីដែលអ្នកមាននិងកន្លែងដែលអ្នកមកដល់។ «អរគុណនូវអ្វីដែលអ្នកមាន នោះអ្នកនឹងមានអ្វីៗជាច្រើនទៀត។ ប៉ុន្តែប្រសិនបើអ្នកផ្ដោតទៅលើតែអ្វីដែលអ្នកមិនមាន អ្នកនឹងមិនដែលមានគ្រប់គ្រាន់នោះឡើយ។» Oprah Winfrey

៦) ជោគជ័យគឺជាអារម្មណ៍៖ អ្វីៗកើតចេញពីចិត្តនិងអារម្មណ៍របស់អ្នក។ ប្រសិនបើអ្នកចង់ជោគជ័យ អ្នកត្រូវតែមានអារម្មណ៍ថាអ្នកជោគជ័យសិន ហើយធ្វើសកម្មភាពដូចជាអ្នកជោគជ័យរួចទៅហើយ។ «ជោគជ័យគឺជាអារម្មណ៍។ ប្រសិនបើអ្នកចង់ជោគជ័យ ចាប់ផ្ដើមគិតអំពីខ្លួនរបស់អ្នកដូចជាអ្នកជាមនុស្សជោគជ័យ។» Dr. Joyce Brothers

៧) អ្នកមិនត្រូវដឹងរឿងគ្រប់យ៉ាងនោះទេ៖ មិនថាអ្នកបានរៀនសូត្រប៉ុណ្ណានោះទេ មិនថាអ្នករីកចម្រើនលូតលាស់ប៉ុណ្ណា ហើយមិនថាអ្នកជោគជ័យកម្រិតណានោះទេ អ្នកតែងតែមានរឿងរ៉ាវដែលអ្នកមិនដឹង។ ប៉ុន្តែវាគឺជារឿងធម្មតា។ អ្នកមិនចាំបាច់ចេះអ្វីគ្រប់យ៉ាងនោះទេ។ អ្នកអាចប្រើប្រាស់មនុស្សដែលពូកែជាងអ្នកដែលដឹងអ្វីដែលអ្នកមិនដឹងដើម្បីជួយអ្នក។ «ចំណេះដឹងនាំអ្នកកាន់តែកៀកទៅនឹងភាពល្ងង់ខ្លៅ។» T. S. Eliot

៨) រស់នៅក្នុងបច្ចុប្បន្ន៖ រស់នៅក្នុងពេលវេលាឥលូវនេះ រីករាយនឹងជីវិតរបស់អ្នក ផ្ដោតទៅលើ និងពេញចិត្តទៅនឹងអ្វីដែលអ្នកមាន ខណៈពេលជាមួយគ្នារក្សាការស្រមើស្រមៃក្នុងបេះដូងនិងចិត្តរបស់អ្នកក្នុងទីដែលអ្នកចង់ទៅ។ ស្រលាញ់ខ្លួនរបស់អ្នក ស្រលាញ់ជីវិតរបស់អ្នក។ «កុំរស់នៅក្នុងអតីកាល កុំស្រមើស្រមៃអំពីអនាគត ផ្ដង់អារម្មណ៍របស់អ្នកក្នុងពេលបច្ចុប្បន្នឲ្យដោយបញ្ញា។» Buddha

៩) ការផ្ដល់ឲ្យគឺជាការទទួល៖ អ្នកឲ្យកាន់តែច្រើន អ្នកនឹងទទួលបានកាន់តែច្រើន។ ការផ្ដល់ឲ្យនូវគុណតម្លៃកាន់តែច្រើន ភាពជោគជ័យនឹងដើរតាមអ្នកជានិច្ច។

១០) ដាក់ខ្លួនដាក់កាយ៖ «ការចេះដាក់ខ្លួនគឺជាកូនសោរនៃភាពជោគជ័យ។ មនុស្សជោគជ័យតែងតែទទួលយកភាពជោគជ័យ។ ការចេះដាក់ខ្លួនធ្វើឲ្យអ្នកមិនមានភាពក្រអឺតក្រទម និងមោតនភាពជ្រុល។ មនុស្សដែលចេះដាក់ខ្លួនតែងតែដើរតាមដំណើរនៃភាពជោគជ័យ។» Rick Pitino

ដោយ៖ លង់ វណ្ណៈ

X
5s