សម្រង់សម្ដី ៧ឃ្លាដែលបង្កប់ដោយអត្ថន័យជីវិត​



ជីវិតរបស់មនុស្សម្នាក់ៗមានតម្លៃមិនអាចកាត់ថ្លៃបាន។ ដូចនេះ កុំខ្ជះខ្ជាយជីវិតរបស់អ្នកទៅធ្វើរឿងដែលមិនមានប្រយោជន៍ អ្នកគួរតែព្យាយាមអភិវឌ្ឍខ្លួនរបស់អ្នកឲ្យរីកចម្រើនរុងរឿងដើម្បីខ្លួនអ្នក គ្រួសាររបស់អ្នក និងសង្គមជាតិរបស់អ្នក។

ដូចនេះ ថ្ងៃនេះ BizKhmer សូមលើកយកនូវសម្រង់សម្ដីទាំង ៧ឃ្លាដែលបង្កប់ដោយអត្ថន័យក្នុងជីវិត មកចែកជូនមិត្តអ្នកអាន៖

១) «ពួក​យើង​គិត​ច្រើន​ហួសហេតុ​ហើយ​មាន​មនោសញ្ចេតនា​តិចតួច​ពេក។ លើស​ពី​ម៉ាស៊ីន ពួក​យើង​ត្រូវការ​មនុស្សជាតិ លើស​ពី​ភាព​ឈ្លាសវៃ ពួក​យើង​ត្រូវការ​មនុស្សធម៌​និង​ភាព​ស្លូតបូត។ បើ​គ្មាន​គុណសម្បត្តិ​ទាំងអស់នេះ​ទេ ជីវិត​អ្នកនឹង​ក្លាយ​ជា​គ្មានន័យ​ហើយ​អ្វីៗ​ទាំងអស់​នឹង​វង្វេងជា​មិនខាន»។ Charlie Charplin

២) «នៅ​ចុង​បញ្ចប់នៃជីវិត អ្វីៗទាំង​អស់គ្រាន់តែ​ជា​រឿង​កំប្លែង​ប៉ុណ្ណោះ»។ Charlie Charplin

៣) «អ្នក​មិន​អាច​ការពារ​ខ្លួនឯងពី​ទុក្ខ​ព្រួយ​បាន​ដោយ​មិន​ការពារ​ខ្លួនឯង​ពី​សេចក្ដី​សុខ​នោះ​ឡើយ»។ Jonathan Safran Foer

៤) «មាន​ពេល​ខ្លះ​អ្នក​មិន​ដឹង​ពី​តម្លៃ​នៃរបស់អ្វីមួយ​ទាល់តែពេល​មួយ​​វា​បាន​ក្លាយ​ជា​ការ​ចងចាំ»។ Dr. Seuss

៥) «បើ​អ្វីៗ​ទាំងអស់​គឺ​សុទ្ធតែល្អឥតខ្ចោះ​ហើយ នោះ​អ្នក​នឹង​មិន​អាចរៀន​សូត្រ និង​​អភិវឌ្ឍ​​ខ្លួននោះ​ឡើយ»។ Beyonce

៦) «បុគ្គល​ណា​ដែល​មិន​អាច​តស៊ូ​ជាមួយ​នឹង​ការ​លំបាក​បាន​ បុគ្គល​នោះ​នឹង​មិន​អាច​រស់នៅ​និងមើល​ឃើញ​ពី​រឿង​ល្អៗ​នៅ​ក្នុង​ជីវិត​របស់​គេ​នោះ​ឡើយ»។ សុភាសិត​របស់​ជនជាតិ​ជ្វីស

៧) «ភាព​ស្ងប់ស្ងៀម​គឺជា​ប្រភព​នៃ​សេចក្ដី​រឹងមាំ​ដ៏​ខ្លាំងក្លា»។ ឡៅជឺ

ដោយ៖ ស្រីពៅ

X
5s