អត់​ដឹង​ថា ​​គួរ​​សន្សំ​ប្រាក់​បាន​​ប៉ុន្មាន​នៅ​វ័យ​នីមួយៗ ប្រើ​​រូបមន្ត​នេះ​អាច​ជួយ​អ្នក​បាន! ​​​​



ការ​សន្សំ​ប្រាក់​សម្រាប់​ពេល​អនាគត​គឺ​ជា​គោលដៅ​អាទិភាព​មួយ​​​​ដើម្បី​ជោគជ័យ​​ហិរញ្ញវត្ថុ។ អ្នក​កាន់តែ​ឆាប់​សន្សំ​ប្រាក់ វា​កាន់តែ​ល្អ​បំផុត​សម្រាប់​អ្នក។ ប៉ុន្តែ​​មាន​សំនួរ​មួយ​សួរ​ឡើង​នោះ​គឺ​ថា តើ​អ្នក​គួរ​សន្សំ​ប្រាក់​ក្នុង​ចំនួន​​ប៉ុន្មាន​ទើប​ល្អ​​ប្រសិន​បើ​អ្នក​ឈាន​ដល់​វ័យ ៣០ ៤០ ឬ ៦០? សំនួរ​នេះ​ត្រូវ​បាន​​លោក David Bach អ្នកនិពន្ធ​សៀវភៅ​​លក់ដាច់​បំផុត​មួយ​គឺ "The Automatic Millionaire” និង "Smart Women Finish Rich” ​របស់​អាមេរិក​លើក​យក​​មក​​ពន្យល់​​ពី​របៀប​សន្សំ​ប្រាក់​​ឲ្យ​បាន​នៅ​ក្នុង​ចំនួន​មួយ​​ទៅ​តាម​អាយុ​នីមួយៗ។ ​យោង​តាម​រូបមន្ត​របស់​លោក David លោក​បាន​តាំង (X) ជា​ចំនួន​ប្រាក់​សន្សំ​នៃ​​ប្រាក់​ខែ​របស់​អ្នក ហើយ​ត្រូវ​​យក​ប្រាក់​សន្សំ​នោះ​ទៅ​គុណ​​នឹង​ចំនួន​ដង​ដែល​កំណត់​​​ដោយ​រូបមន្ត​នេះ​ទៅ​តាម​អាយុ​​របស់​អ្នក។

ឧទាហរណ៍​ថា នៅ​អាយុ ៣០ ឆ្នាំ​អ្នក​មាន​​ប្រាក់​​សន្សំ​ទុក ១៥ ០០០ ដុល្លារ។ ដូច​នេះ​គេ​អាច​គណនា​ដូចតទៅ​នេះ៖ -អាយុ ៣០ ឆ្នាំ= ១៥ ០០០ x ១= ១៥ ០០០ ដុល្លារ -អាយុ ៣៥ ឆ្នាំ= ១៥ ០០០ x ២= ៣០ ០០០ ដុល្លារ -អាយុ ៤០ ឆ្នាំ= ១៥ ០០០ x៣= ៤៥ ០០០ ដុល្លារ​ -នៅ​អាយុ ៦៧= ១៥ ០០០ x ១០= ១៥០ ០០០ ដុល្លារ។ លោក David Bach បាន​​បន្ថែម​ថា ប្រាក់​សន្សំ​ជា​មូលដ្ឋាន​នៅ​អាយុ ៣០ តិច​ឬ​ច្រើន​គឺ​អាស្រ័យ​លើ​ជីវភាព និង​វដ្ដ​ចំណូល​ចំណាយ​របស់​អ្នក។ ​បើ​​អ្នក​យល់​ថា ចំនួន​នេះ​នៅ​ស្តួចស្តើង​នៅ​ឡើយ អ្នក​អាច​បង្កើន​ប្រាក់​សន្សំ​ឲ្យ​បាន​ច្រើន​ជាង​នេះ​ទៀត​ ពោល​គឺ​អ្នក​សន្សំ​បាន​កាន់​ច្រើន​​គឺ​កាន់តែ​ល្អ។ លោក​បន្ត​ថា ការ​វិនិយោគ​មិន​ដែល​យឺត​​ពេល​នោះ​ទេ ហើយ​ពេលវេលា​ដ៏​ល្អ​បំផុត​គឺ​ត្រូវ​ចាប់​ផ្តើម​ពី​ឥឡូវ​នេះ។ យ៉ាងណាមិញ​​ចំពោះ​អ្នក​ដែល​ឈាន​ជើង​ដល់​វ័យ ៤០ ឬ ៥០ ឆ្នាំ​ហើយ​តែ​មិន​មាន​​លុយ​សន្សំ​​ដូច​រូបមន្ត​នេះ​ទេ​នោះ លោក​បាន​លើក​ទឹកចិត្ត​ថា ​ត្រូវ​ប្រញាប់​សន្សំ​ឲ្យ​បាន​ច្រើន ហើយ​បើ​អាច​រក​ចំណូល​ឲ្យ​បាន​ច្រើន​បន្ថែម​ដើម្បី​ប៉ះប៉ូវ​នូវ​ការ​ខកខាន​​សន្សំ​ប្រាក់​តាំង​ពី​អាយុ ៣០ មក​៕

ដោយ៖ សូរ៉ាន់ដារ

X
5s