ផ្សារហ៊ុនដែលមានអាយុកាលចាស់ជាងគេបំផុត ​ក្នុងពិភពលោកទាំង៤​



ផ្សារហ៊ុនបានបង្កើតឡើងយូរយារណាស់មកហើយ ​ពោល​គឺ​រាប់​សិប​ឆ្នាំ​​មុនសម័យសង្គ្រាមលោក មកម្លេះ។ ​ការ​កកើត​ឡើង​ដំបូង​គឺ​មាន​លក្ខណៈ​ខុសគ្នា​ ប៉ុន្តែ​ទម្រង់​នៃ​ការ​វិនិយោគ​ប្រហាក់ប្រហែលគ្នា។ លោក​អ្នក​ដែល​មិន​ទាន់​បាន​ស្គាល់​ច្បាស់ អាច​សិក្សា​លម្អិត​ខាងក្រោមនេះ ដែល​សុទ្ធ​សឹង​តែ​ជាក្រុមហ៊ុនផ្សារមូលបត្រ​មានអាយុកាលចាស់ជាងគេនៅលើលោក។

1.Amsterdam stock exchange បានកែប្រែឈ្មោះទៅជា Euronext Amsterdamដែល​ក្រុមហ៊ុន​នេះ​ត្រូវបានច្របាច់​បញ្ចូល​គ្នា​​ជាមួយផ្សារហ៊ុនព្រុចសែលនិងផ្សារហ៊ុនទីក្រុងប៉ារីសដើម្បីបង្កើតជាក្រុមហ៊ុន Euronext ​នៅថ្ងៃទី 22 ខែកញ្ញាឆ្នាំ2000 ។ បង្កើតនៅក្នុងឆ្នាំ 1602 ​នៅ​ទីក្រុង​ Amsterdam ប្រទេស ហុឡង់ដ៍

2.Paris Stock Exchange បានកែប្រែឈ្មោះទៅជា Euronext Paris ដែលជាទីផ្សារមូលប័ត្ររបស់ប្រទេសបារាំង​ ត្រូវបានគេ​ច្របាច់​បញ្ចូល​គ្នា​ជា​មួយ​ ផ្សារហ៊ុនប៉ារីស ដែលបានរួមបញ្ចូលជាមួយផ្សារហ៊ុន Amsterdam, Lisbon និង Brussels នៅក្នុងខែកញ្ញាឆ្នាំ 2000 ដើម្បីបង្កើតក្រុមហ៊ុន Euronext NV ដែលជាផ្សារភាគហ៊ុនធំបំផុតទី 2 នៅអឺរ៉ុបដែលស្ថិតនៅពីក្រោយផ្សារភាគហ៊ុន​ London  Exchange។ បង្កើតឡើងក្នុងឆ្នាំ 1724 នៅក្រុង​ប៉ារីស ប្រទេស​បារាំង

3.Philadelphia Stock Exchange ផ្សារហ៊ុន Philadelphia (PHLX) គឺជាផ្សារហ៊ុនដើមដំបូងបំផុតនៅសហរដ្ឋអាមេរិកដែលត្រូវបានបង្កើតឡើងនៅឆ្នាំ 1790 ។ នៅឆ្នាំ 1949 ត្រូវបានចូលគ្នាជាមួយផ្សារភាគហ៊ុន Baltimore និងផ្សារហ៊ុនទីក្រុងវ៉ាស៊ីនតោននៅឆ្នាំ 1954 ។ PHLX ស្ថិតនៅក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania ។

4.London Stock Exchange នៅឆ្នាំ1801  London Stock Exchange  ត្រូវបានបង្កើតឡើងជាផ្លូវការ នៅឆ្នាំ1802 ផ្លាស់ប្តូរ​​ទៅ​អគារ​ទំនើប។ ​ក្រុមហ៊ុន​នេះបាន​គេច​ផុត​ពី​ សង្គ្រាមលោកលើក និង ការទម្លាក់គ្រាប់បែ​ក​ហើយ​​បានឈរឈ្មោះរហូតដល់សព្វថ្ងៃនេះ។  បច្ចុប្បន្ន​នេះ​ផ្សារហ៊ុន​​ក្រុង​ឡុងដ៍​ជា​ផ្សារ​ហ៊ុន​ធំ​ជាង​គេ​នៅ​អឺរ៉ុប៕

ដោយ៖ ច័ន្ទលាភ  

X
5s