ឃ្លាឃ្លោងជំរុញទឹកចិត្តទាំង៦ សំខាន់សម្រាប់មនុស្សទើកមមើក ខ្វះភាពជឿជាក់លើខ្លួនឯង
១) «មនុស្សជោគជ័យសុទ្ធតែមានភាពភ័យខ្លាច ការមន្ទិលសង្ស័យ និង ការព្រួយបារម្ភ។ ប៉ុន្តែអ្នកទាំងនោះ មិនដែលអនុញ្ញាតឲ្យអារម្មណ៍ទាំងនេះបញ្ឈប់ពួកគេបានឡើយ»។ ---ដោយT. Harv Eker
២) «កុំចំណាយកម្លាំងអត់ប្រយោជន៍ ក្នុងការព្យាយាមផ្លាស់ប្ដូរយោបល់។ ធ្វើអ្វីដែលអ្នកចង់ ហើយកុំខ្វល់ថាតើ អ្នកដទៃចូលចិត្តឬអត់»។---ដោយTina Fey
៣) «សុទិដ្ឋិនិយម គឺជាជំនឿមួយដែលនាំមកនូវភាពជោគជ័យ។ គ្មានអ្វីដែលអាចជោគជ័យទៅបាន ដោយគ្មានសេចក្តីសង្ឃឹម និង ការជឿជាក់ឡើយឡើយ»។--- ដោយ Helen Keller
៤) «រាល់ពេលដែលយើងជួបជាមួយនឹងសេចក្តីភ័យខ្លាច យើងទទួលបាននូវភាពរឹងមាំ សេចក្តីក្លាហាន និង ភាពជឿជាក់»។---ដោយTheodore Roosevelt
៥) «គន្លឹះសំខាន់ក្នុងការទទួលជោគជ័យនោះ គឺភាពជឿជាក់លើខ្លួនឯង។ គន្លឹះសំខាន់ក្នុងការជឿជាក់លើខ្លួនឯងនោះ គឺការរៀបចំខ្លួនឲ្យបានល្អ»។ ---ដោយលោកArthur Ashe
៦) «ត្រូវជឿជាក់ថា ប្រសិនបើអ្នកអាចធ្វើរឿងតូចតាចបានល្អ នោះអ្នកក៏អាចធ្វើរឿងធំល្អបានដែរ»។---ដោយលោកDavid Storey
ប្រែសម្រួលដោយ៖ អ៊ុន ភក្តី
ប្រភព៖ www.codeofliving.com, www.inc.com & www.mindbodygreen.com