កម្ពុជាស្ថិតនៅក្នុងចំណោម ១០ប្រទេសក្នុងលោកដែលមានតម្លៃធូរថ្លៃសម្រាប់ អ្នកដំណើរកម្សាន្តបរទេស
គេហទំព័របរទេសមួយឈ្មោះ projectinspo.com បានចុះផ្សាយពីប្រទេសចំនួន ១០កាលពីឆ្នាំ២០១៥ ដែលមានតម្លៃធូរថ្លៃចំពោះការចំណាយផ្សេងៗសម្រាប់ភ្ញៀវទេសចរបរទេសក្នុងនោះក៏មានប្រទេសកម្ពុជាមួយផងដែរ។
ប្រភពដដែលបានសរសេររៀបរាប់ថា កម្ពុជាជាប្រទេសសម្បូរទៅដោយធនធានវប្បធម៌ប្រវត្តិសាស្ត្រ អាហារឆ្ងាញ់ និងទេសភាពដ៏ស្រស់ត្រកាលមិនចាញ់វៀតណាម និងថៃដែលជាប្រទេសជិតខាងនោះទេ។ គេហទំព័រនេះបានដាក់ចំណាត់ថ្នាក់លេខ បួនខាងមានតម្លៃធូរថ្លៃជាងគេ។
ក្នុងបញ្ជីដែលចងក្រងដោយគេហទំព័រខាងលើ មានប្រទេស នីការ៉ាហ្គា ទួរគី ស្រីលង្កា នេប៉ាល់ ថៃ ប៉េរូ ឥណ្ឌូណេស៊ី រ៉ូម៉ានី និងអាហ្វ្រិកខាងត្បូង៕
ដោយ៖ រតនៈវិភូ