ការធ្លាក់ចុះតម្លៃប្រេងពិភពលោក អាចប៉ះពាល់ដល់សេដ្ឋកិច្ចហ្វីលីពីន ទោះបីជាប្រទេសនេះនាំចូលប្រេងពីក្រៅច្រើន
ការធ្លាក់ចុះនៃតម្លៃប្រេងពិភពលោក អាចបង្កផលប៉ះពាល់ដល់ប្រទេសហ្វីលីពីន ទោះបីជាប្រទេសនេះត្រូវការប្រេងជាចាំបាច់ពីក្រៅប្រទេសដើម្បីបំប៉នឧស្សាហកម្មរបស់ខ្លួនក៏ដោយ។
ប្រជាជនហ្វីលីពីនមួយចំនួនធំ គឺបំពេញការងារនៅក្រៅប្រទេសដើម្បីផ្ញើលុយមកកាន់ប្រទេសរបស់ខ្លួនវិញ។ ក្នុងនោះដែរ ជនជាតិហ្វីលីពីនដែលមានជំនាញជាច្រើនទៀត គឺកំពុងធ្វើការដោយផ្ទាល់នៅក្នុងវិស័យប្រេងតែម្ដង ក្នុងតំបន់មជ្ឈិមបូព៌ា។
បើយោងតាមតួលេខរបស់ប្រទេសហ្វីលីពីនកន្លងមក បង្ហាញថា គិតត្រឹមរយៈពេល១១ខែ នៃឆ្នាំ២០១៥ មានពលករ និង បុគ្គលិកជំនាញហ្វីលីពីនបានផ្ញើប្រាក់មកកាន់ស្រុកកំណើតវិញ ប្រមាណ២២,៨ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង១០ ភាគរយនៃផលិតផលក្នុងស្រុកសរុប។
ដូច្នេះហើយបើផ្អែកលើស្ថានភាពបច្ចុប្បន្នដែល តម្លៃប្រេងកំពុងធ្លាក់ចុះនៅក្រោម៣០ដុល្លារក្នុងមួយ បារ៉ែលនេះ ជៀសមិនផុតពីការផ្ដល់ការឈឺក្បាលដល់ រដ្ឋាភិបាលរបស់ហ្វីលីពីននោះទេ៕
ដោយ៖ រតនា វិចិត្រ