ក្រុមហ៊ុន ១០ ដែលមានតម្លៃហ៊ុនថ្លៃជាងគេបំផុត​ ក្នុងពិភពលោក​



ទីផ្សារ​ហ៊ុន​នៅ​លើ​ទីផ្សារសកល​ បាន​រីក​ចម្រើន​​តាំង​ពី​ច្រើន​ទសវត្សរ៍​រួច​​មក​​ហើយ។ ​តម្លៃ​ភាគហ៊ុន​នៅ​ក្រុមហ៊ុន​មួយ​ចំនួនបាន​ហក់​ឡើង​ខ្ពស់មែន​ទែន។ ខាង​ក្រោម​នេះ​គឺ​ជា​តម្លៃ​ភាគហ៊ុន​ខ្ពស់​បំផុត​ក្នុង​លោក ​ដែល​ដក​ស្រង់​ដោយ fxssi.com  គិតត្រឹម​ថ្ងៃ​ទី៣០ ខែ​ឧសភា ឆ្នាំ​២០១៨។  10​.Cable One មានតម្លៃហ៊ុន 622$​/ក្នុងមួយហ៊ុន ប្រភេទក្រុមហ៊ុន ទូរគមនាគមន៍ ក្រុមហ៊ុន Cable one ជាក្រុមហ៊ុនផ្ដល់សេវាកម្មខ្សែកាបអុបទិក​ដែលមានមូលដ្ឋានគ្រឹះនៅសហរដ្ឋអាមេរិក នឹងជាអតីតបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Garham Holding។​ ក្រុមហ៊ុនCable one​ជាក្រុមហ៊ុនមានលេខរៀងទី ៧  ដែរផ្ដល់នូវសេវាកម្មខ្សែកាបធំជាងគេ​នៅសហរដ្ឋអាមេរិក​ នឹង បានបម្រើសេវាកម្មជូនទៅអតិថិជន​ប្រមាណ 800,000 ក្នុងរដ្ឋទាំង ២១។​សេវាកម្មចម្បងដែរក្រុមហ៊ុនមានដូចជា​ សេវាកម្ម Internet ដែលមានល្បឿនលឿន, សេវាកម្មខ្សែកាបទូរស្សន៍ និង សេវាកម្មទូរស័ព្ទ។ 9.AutoZone Incorporate មានតម្លៃហ៊ុន 652.38$/មួយហ៊ុន ប្រភេទក្រុមហ៊ុន លក់រាយគ្រឿងបំផ្លាស់ផលិតផលរបស់រថយន្ដ ក្រុមហ៊ុនAutozone Incorporated ជាក្រុមហ៊ុនអាមេរិកដែលមានឯកទេស ក្នុងការចែកចាយ គ្រឿងបំម្លាស់របស់រថយន្ដ។ជាក្រុមហ៊ុនដែលទី 2 ដែលធំជាងគេនៅក្នុង សហរដ្ឋអាមេរិក ផ្នែកចែកចាយផលិតផល​និងកគ្រឿងបម្លាស់រថយន្ដ។ បង្កើតឡើងនូវក្នុងឆ្នាំ 1979 ​ក្រុមហ៊ុនធំនៅ Memphis, Tennessee, USA ក្រុមហ៊ុនAutozone Incorporated ចំនួន 6,000សាខា ទូទាំងរដ្ឋទាំង 49 នៃសហរដ្ឋអាមេរិក 8.White Mountain តម្លៃហ៊ុន 877.01$/មួយហ៊ុន ប្រភេទក្រុមហ៊ុន ធានារ៉ាបរ់ងលើអាយុជីវិត, ជាក្រុមហ៊ុនធានារ៉ាប់រងដែលផ្ដោតទៅលើ​ Casualty Insurance& Reinsurance ក្រុមហ៊ុននេះមានមូលដ្ឋានគ្រឹះនៅទីក្រុង Hamitlon ប្រទេសប៊ឺមូដា 7.Alphabet Inc. តម្លៃហ៊ុន1,058.82$ /ក្នុងមួយហ៊ុន  ប្រភេទក្រុមហ៊ុន Internet ក្រុមហ៊ុន Google ដែលជាក្រុមហ៊ុនអ៊ិនធឺណិតដ៏ល្បីល្បាញជាអន្តរជាតិបានប្តូរឈ្មោះផ្លូវការរបស់ខ្លួនទៅជាអក្សរក្រមដោយសារតែក្រុមហ៊ុននេះអស់វិសាលភាពនៃម៉ាស៊ីនស្វែងរករបស់ Google(Search Engine) តាំងពីយូរយារមកហើយហើយឥឡូវនេះ Alphabet Inc ក៌មានក្រុមហ៊ុនជាច្រើនកាន់កាប់ក្នុងដៃ។ Sergey Brin and Larry Page, ជាអ្នកបង្កើតក្រុមហ៊ុនយក្សនេះឡើងក្នុងឆ្នាំ 1998,ដែរមានមូលដ្ឋានគ្រឹះនៅ California. 6.Markle Cooperation តម្លៃហ៊ុន1,134.31$/មួយហ៊ុន ប្រភេទក្រុមហ៊ុន ធានារ៉ាបរង ជាក្រុមហ៊ុនធានារ៉ាប់រង ដែលមានសេវាកម្មដូចជា Insurance ,Reinsurance,  នឹង​សេវាដំណោះស្រាយការវិនិយោគ ទូទាំងពិភពលោក ដែលមានមូលដ្ឋាននៅ​ Richmond,Vinegear. 5.Amazon Inc តម្លៃហ៊ុន 1,586.26$/មួយហ៊ុន ប្រភេទក្រុមហ៊ុន​ ចែកចាយផលិតផល ជាក្រុមហ៊ុនចែកចាយផលិតតាមរយៈនិង​ដឹកជញ្ជូនតាមរយៈInternetអ្នកប្រើប្រាស់អ៊ីនធឺណែត,អ្នកផ្គត់ផ្គង់និងអ្នកផលិតអាចលក់ទំនិញដោយខ្លួនឯងបានដោយប្រើគេហទំព័ររបស់ក្រុមហ៊ុន Amazon គ្រប់ទីកន្លែងដែលមានInternet។  ប្រជាប្រិយភាពនៃសេវាកម្មបានកើនឡើងយ៉ាងខ្លាំងដោយសារតែទំនិញដែលចូលក្នុង Internet មានគុណភាពខ្ពស់,តម្លៃទាបការដឹកជញ្ជូនឆាប់រហ័សនិងមានមុខទំនិញជាច្រើន។ 4.The Price line Group តម្លៃ 2,155.77$/មួយហ៊ុន ប្រភេទក្រុមហ៊ុន វិស័យទេសចរណ៍ ក្រុមហ៊ុន Price line Group គឺជាអ្នកផ្តល់សេវាកម្មទេសចរណ៍ឈានមុខគេលើពិភពលោក។ វិសាលភាពនៃសេវាកម្មរបស់ Priceline Group រួមមាន ការផ្តល់កញ្ចប់ទេសចរណ៍ ការជួលរថយន្ត ការលក់សំបុត្រយន្តហោះ ការកក់កន្លែងស្នាក់នៅ និងការិយាល័យជាដើម។ ក្រុមហ៊ុន Price line រួមមានក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជា
  • Booking.com
  • Pricline.com
  • Agoda.com
  • Kayak.com
  • RentalCar.com
  • OpenTable
3.NVR incorpareted តម្លៃហ៊ុន​ 3,090.23/មួយហ៊ុន ប្រភេទក្រុមហ៊ុន ជាក្រុមហ៊ុនសាងសង់អគារ និង​ ក្រុមហ៊ុនផ្ដល់ប្រាក់កម្ចី NVR incorpareted ជាក្រុមហ៊ុនសាងផ្ទះ និង ក្រុមហ៊ុនផ្ដល់ប្រាក់កម្ចីមួយរបស់អាមេរិក។ ក្រុមហ៊ុននេះបានសាងសង់ផ្ទះសម្រាប់អតិថិជនជាង 365,000 នាក់នៅក្នុង 15 រដ្ឋនៃប្រទេសចាប់តាំង បង្កើត។ ក្រុមហ៊ុនបុត្រសម្ព័ន្ធ
  • Ryan Homes (building);
  • NVHomes (building);
  • Rymarc Homes (building);
  • Fox Ridge Homes (building);
  • Heartland Homes (building);
  • NVR Mortgage (financial services
2.Seaboard Corporation តម្លៃហ៊ុន 3,906$ /មួយហ៊ុន ប្រភេទក្រុមហ៊ុន ដឹកជញ្ចូន នឹង កសិកម្ម Seaboard Corporation គឺជាក្រុមហ៊ុនដែលមានតម្លៃបំផុតលំដាប់លេខ 2 នៅក្នុងពិភពលោក។ Seaboard Corporation គឺជាក្រុមហ៊ុនចំរុះដែលមានប្រតិបត្ដិការក្នុងវិស័យកសិកម្មនិងការដឹកជញ្ជូនតាមសមុទ្រនៅក្នុងឧស្សាហកម្មជាច្រើននៅជុំវិញពិភពលោក។ ក្រុមហ៊ុនមានវិស័យជាចម្បងចូលរួមក្នុងផលិតកម្មសាច់ជ្រូកនិងការដឹកជញ្ជូនតាមសមុទ្រ។ 1.Berkshire Hathaway Inc. តម្លៃហ៊ុន 294,010$/មួយហ៊ុន ប្រភេទក្រុមហ៊ុន  ក្រុមហ៊ុនធានារ៉ាប់រង,ចំណីអាហារ,ផលិតផលវេចខ្ចប់ ក្រុមហ៊ុននេះត្រូវបានគេស្គាល់ថា ម្ចាស់អចិន្រ្តៃយ៍របស់ខ្លួនជាអ្នកវិនិយោគដ៌ជោគជ័យមួយរូបជនជាតិអាមេរិកនិងជាសហគ្រិនម្នាក់ឈ្មោះ Warren Buffett ។មានការិយាល័យកណ្តាលនៅ Omaha, រដ្ឋ Nebraska សហរដ្ឋអាមេរិក។ ក្រុមហ៊ុនដែលមានសម្ព័ន្ធមិត្ត: GEICO (ការធានារ៉ាប់រងថែទាំ) Re Rey (ធានារ៉ាប់រងបន្ត) Berkshire Hathaway Primary Group (ការធានារ៉ាប់រង) Berkshire Hathaway Reinsurance Group (ធានារ៉ាប់រងនិងធានារ៉ាប់រងបន្ត) BNSF - (ការដឹកជញ្ជូនផ្លូវរថភ្លើង) Berkshire Hathaway ថាមពល (ផ្គត់ផ្គង់អគ្គិសនីនិងឧស្ម័ន) McLane Company (ពាណិជ្ជកម្មលក់ដុំ) ដោយ៖ ច័ន្ទលាភ ប្រភព៖ fxssi.com          
X
5s