ស្វែងយល់​ពី​ផ្សារមូលបត្រ៖ តើដំណើរការ​​រ៉ូតសូ (Road Show) ជាអ្វី?​



រ៉ូតសូ(Road show) ជាព្រឹត្តិការណ៍ដែលរៀបចំឡើងដោយក្រុមហ៊ុនបោះផ្សាយមូលបត្រក្រោយពីបានបំពេញ​លក្ខខណ្ឌក្នុងការបោះផ្សាយមូលបត្រជាលើកដំបូងសាធារណៈដែលទទួលបានការអនុញ្ញាតពី គណៈការមូលបត្រកម្ពុជា ក្នុងគោលបំណងកំណត់ថ្លៃលក់មូលបត្រដែលនឹងត្រូវបោះផ្សាយលក់ដែលមានជំនួយពីក្រុមហ៊ុនធានាទិញមូលបត្រ។

ក្នុងព្រឹត្ដិការណ៍រ៉ូតសូ(Road show) ក្រុមហ៊ុនបោះផ្សាយមូលបត្រមានគោលបំណងក្នុងការផ្សារភ្ជាប់ជាមួយវិនិយោគិន​សក្ដានុពល​ ក្នុងការទិញភាគហ៊ុនរបស់ខ្លួន និង ដើម្បីផ្សព្វផ្សាយអំពីពត៌មានសំខាន់ៗរបស់ក្រុមហ៊ុន​ ដូចជា ប្រវត្ដិរបស់ក្រុមហ៊ុន រចនាសម្ព័ន្ធ ផែនការអាជីវកម្មរបស់ក្រុមហ៊ុនទៅថ្ងៃអនាគត ភាពរីកចម្រើនរបស់ក្រុមហ៊ុន សកម្មភាពរបស់ក្រុមហ៊ុន និង​ពត៌មានហិរញ្ញវត្ថុសំខាន់ៗរបស់ក្រុមហ៊ុន។

រាល់ពត៌មាន និង​ទិន្នន័យ របស់ក្រុមហ៊ុន ត្រូវតែជាពត៌មាន​ពិត​ ដែលមិនបង្ករអោយមានភាពភាន់ច្រលំទៅដល់វិនិយោគិនសក្ដានុពល នឹងត្រូវមានច្បាស់លាស់ទៅតាម​ការកំណត់របស់គណៈកម្មការមូលបត្រកម្ពុជា។ ក្នុងព្រឹត្តិការណ៍រ៉ូតសូ(Road show) ក្រុមហ៊ុនបោះផ្សាយមូលបត្រត្រូវបង្ហាញពីភាពរីកចម្រើន និង​​ វឌ្ឍនៈភាពរបស់ក្រុមហ៊ុនដើម្បីធ្វើយ៉ាងណាអោយវិនិយោគិនសក្ដានុពល មានទំនុកចិត្ត ភាពជឿជាក់ និង​ ចង់វិនិយោគជាមួយក្រុមហ៊ុនរបស់ខ្លួន។

ព្រឹតិ្តការណ៍រ៉ូតសូ(Road show) ជាដំណាក់កាល​ដែលសំខាន់មួយដែលក្រុមហ៊ុនបោះផ្សាយមូល​​    ​​ បត្រកម្មសិទ្ធជាសាធារណៈទទួលបានជោគជ័យ នឹង ទទួលបានការអនុញ្ញាតឈានចូលទៅកាន់វគ្គប៊ុកបៀលឌីង(Book Building) និង វគ្គបរិវិសកម្ម(Subscription)៕ ដោយ៖ គឹម ច័ន្ទលាភ ប្រភព៖ គណៈកម្មការមូលបត្រកម្ពុជា

X
5s