យុទ្ធសាស្រ្ដនៃការវិនិយោគទៅលើភាគហ៊ុន ដើម្បី​ភាព​ជោគជ័យ​លើ​ទីផ្សារ​កម្ពុជា​



កាល​ពី​​ថ្ងៃ​ទី ២៦ ​ខែតុលា ឆ្នាំ ២០១៨ លោក ទ្រី តៃហ៊ី គ្រូបង្វឹកវគ្គបណ្ដុះបណ្ដាល ផ្នែកមូលបត្រនៅផ្សារមូលបត្រកម្ពុជាបានចែករំលែកចំណេះដឹងមួយចំនួនដែលពាក់ព័ន្ធនឹងយុទ្ធសាស្រ្ដនៃការវិនិយោគ​ទៅលើភាគហ៊ុនជូនដល់ទៅប្រជាជនកម្ពុជាដើម្បីពង្រីកនូវចំណេះដឹងផ្នែកវិនិយោគទៅលើភាគហ៊ុនឲ្យកាន់តែទូលំទូលាយ។ ​

(រូបភាពពីផ្សារមូលបត្រកម្ពុជា)

ចំណេះដឹងមូលដ្ឋានគ្រឹះក្នុងការវិនិយោគ
  1. យល់ដឹងពីយន្ដការទីផ្សារ
  2. យល់ដឹងពីការបែងចែកភាគលាភ
  3. ​យល់ដឹងពីស្ថានភាពនៃអាជីវកម្មរបស់ក្រុមហ៊ុន
  4. យល់ដឹងពីទិន្នន័យទីផ្សារ
  5. ​គួរចាប់ផ្ដើមពីតូចទៅ ឬ ចាប់ផ្ដើមពីការវិនិយោគលើFund
ដើម្បីបង្កើនភាពជោគជ័យក្នុងទីផ្សារភាគហ៊ុន វិនិយោគិនគប្បី
  1. ស្គាល់ពីខ្លួនឯង
    • ត្រូវមានចំនេះដឹងផ្នែកវិនិយោគ
    • ចេះគ្រប់គ្រងហានិភ័យដែលអាចកើតមានក្នុងការជួញដូរភាគហ៊ុន
    • ជាវិនិយោគិនបែបរយៈពេលវែង ឬ រយៈពេលខ្លី
  2. ស្គាល់ពីការចំនាយផ្សេងៗនូវពេលវិនិយោគ
    • ការចំណាយទៅពេលវេលាក្នុងការវិនិយោគ
    • ចំនាយទៅលើកម្រៃជើងសារ​កំឡុងពេលជួញដូរភាគហ៊ុន
  3. មានចំនេះដឹងផ្នែកវិនិយោគមួយចំនួនដូចជា
    • វិភាគទៅលើកត្តាមូលដ្ឋាន(Fundamental analysis)
    • វិភាគទៅលើកត្តាបច្ចេកទេស(Technical analysis)
    • ដើម្បីវិភាគទៅផលប៉ះពាល់មួយចំនួនដែលពាក់ព័ន្ធហិរញ្ញវត្ថុរបស់ក្រុមហ៊ុន
  1. ត្រូវមានទម្លាប់រៀនសូត្របន្ថែមពីភាគហ៊ុន
  2. គួរវិនិយោគរយៈពេលវែង
  3. ស្វែងយល់ពីប្រភេទនៃភាគហ៊ុន
  4. ស្វែងយល់ពីយុទ្ធសាស្រ្ដមួយចំនួនក្នុងការវិនិយោគ
  5. ត្រូវរក្សាសាច់ប្រាក់មួយចំនួនបម្រុងទុកសម្រាប់ការចំណាយឥតគ្រោងទុក និង​សម្រាប់ឳកាសវិនិយោគថ្មី
  6. ត្រូវចេះបែងចែកការវិនិយោគ និង​តាមដានលទ្ធផលវិនិយោគរបស់ខ្លួន។
យុទ្ធសាស្រ្ដវិនិយោគមួយដែលជោគជ័យ គឺកើតឡើងពីខ្លួនអ្នកផ្ទាល់។ ដោយ៖ ច័ន្ទលាភ ប្រភព៖ ផ្សារមូលបត្រកម្ពុជា      
X
5s