មេរៀនជីវិតទាំង ៩ របស់ព្រះពុទ្ធ ដែលអ្នកគួររៀនសូត្រនិងយកទៅគិតត្រិះរិះពិចារណាជាគុណតម្លៃនៃជីវិត
ព្រះពុទ្ធសាសនាគឺជាសាសនាមួយដែលបង្រៀន ប្រៀនប្រដៅមនុស្សឲ្យចេះធ្វើអំពើល្អ យល់ដឹងខុសត្រូវ ដឹងបុណ្យដឹងបាប ដឹងគុណដឹងទោស ធ្វើជាមនុស្សល្អ។ ព្រះពុទ្ធសាសនាមានពុទ្ធនិកជនអ្នកគោរពប្រតិបត្តិប្រមាណ ៣៦០ លាននាក់ទូទាំងពិភពលោក។ ព្រះពុទ្ធជាអង្គម្ចាស់គឺជាព្រះសាស្ដា មានកម្រងទស្សនៈ និងពាក្យប្រៀនប្រដៅជាច្រើនសម្រាប់ពុទ្ធនិកជន និងសាវ័ករបស់ទ្រង់។ ថ្ងៃនេះ BizKhmer សូមលើកយក មេរៀនជីវិតទាំង ៩ ពីការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធ មកចែកជូនដល់មិត្តអ្នកអានដូចខាងក្រោម៖
១) ផ្ដល់ឲ្យដោយចិត្តសប្បុរស៖ «រៀនផ្ដល់ឲ្យ បើទោះបីអ្នកមានតិចតួចក៏ដោយ។» «ប្រសិនបើអ្នកដុតភ្លើងបំភ្លឺអ្នកដទៃ ភ្លើងនោះនឹងអាចបំភ្លឺផ្លូវអ្នកផងដែរ។» «ទៀនរាប់ពាន់ដើមឆេះដោយសារទៀនមួយដើម ហើយជីវិតនៃទៀននោះមិនសាបសូន្យឡើយ ប្រៀបដូចសេចក្ដីរីករាយមិនដែលសាបសូន្យដោយសារតែការចែករំលែកនោះឡើយ»។
២) ដោះលែងខ្លួនអ្នកពីចិត្តជាប់ជំពាក់៖ «រតនវត្ថុដ៏មានតម្លៃមានក្នុងឋានសួគ៍ មិនអាចប្រៀនបាននឹងមនុស្សដែលចេះភ្ងាក់រលឹក។» «ការឈឺចាប់មានពិត ទុក្ខវេទនាគឺជាជម្រើសរបស់អ្នក។» «ឬសគល់នៃសេចក្ដីទុក្ខគឺសេចក្ដីលោភលន់ចង់បាន។»
៣) ស្វែងរកចម្លើយ៖ «គ្មាននរណាម្នាក់អាចជួយអ្នកបានទេ មានតែខ្លួនអ្នកប៉ុណ្ណោះ។ អ្នកត្រូវដើរលើគន្លងផ្លូវដោយខ្លួនអ្នក។» «មានកំហុសពីរដែលអ្នកធ្វើនៅពេលធ្វើដំណើរទៅកាន់ការពិត៖ ទី១ មិនដើរឆ្ពោះទៅតាមផ្លូវត្រូវ ទី២ មិនចាប់ផ្ដើមដើរ។» «វាជារឿងប្រសើរក្នុងការយកឈ្នះខ្លួនអ្នក ជាជាងយកឈ្នះសង្រ្គាមរាបពាន់សមរភូមិ។ អ្នកឈ្នះគឺជាអ្នក គ្មាននរណាអាចយកវាចេញពីអ្នកឡើយ។»
៤) ដើរលើផ្លូវត្រូវ៖ «ទឹកដែលហូរចេញពីព្រែកតូចៗហូរកងរំពង ចំណែកទឹកដែលហូរពីព្រែកធំហូរដោយភាពស្ងប់ស្ងាត់។ អ្វីដែលមិនពេញតែងបង្កសំម្លេងកងរំពង ហើយអ្វីដែលពេញប្រៀបគឺតែងតែរក្សាភាពស្ងប់ស្ងាត់។» «ខ្យល់មិនអាចធ្វើឲ្យថ្មធំៗរង្កើបាននោះទេ ប្រៀបដូចមនុស្សប្រកបដោយគតិបណ្ឌិតមិនអាចរង្គើរដោយសារតែការសរសើរឬការរិះគន់។»
៥) យកឈ្នះភាពអត្មានិយម៖ «ការយកឈ្នះខ្លនឯងគឺជាទំនួលខុសត្រូវធំជាងការយកឈ្នះអ្នកដទៃ។» «ចិត្តស្ងប់ដោយសារការផ្លាស់ប្ដូរនៃវាសនា ការដោះលែងក្ដីទុក្ខ ការសម្អាតចិត្តកខ្វក់ និងការដោះលែងភាពភ័យខ្លាច។» «គ្មានផ្លូវឆ្ពោះទៅកាន់ភាពរីករាយនោះទេ មានតែភាពរីករាយគឺជាផ្លូវ។»
៦) បញ្ឈប់ចិត្តស្អប់ កំហឹង សេចក្ដីភ័យខ្លាច៖ «បាចសាចសេចក្ដីស្រលាញ់ទៅកាន់ពិភពលោកដោយមិនមានចិត្តស្អប់ ឬគំនិតអាក្រក់ទៅកាន់នរណាម្នាក់។» «អ្នកមិនត្រូវបានដាក់ទោសពីព្រោះកំហឹងរបស់អ្នកនោះទេ ប៉ុន្តែអ្នកនឹងត្រូវដាក់ទោសដោយកំហឹងរបស់អ្នក។» «ប្រសិនបើបញ្ហាអាចដោះស្រាយបានហេតុអ្វីត្រូវព្រួយបារម្ភ។ ប្រសិនបើបញ្ហាមិនអាចដោះស្រាយបាន សេចក្ដីព្រួយបារម្ភនឹងធ្វើឲ្យអ្នកមិនស្ងប់ចិត្ត។» «ការចងចាំកំហុសអ្នកដទៃប្រៀបដូចទូលភ្នំដ៏ធ្ងន់លើក្បាលរបស់អ្នក។»
៧) សូមរស់នៅក្នុងបច្ចុប្បន្ន៖ «ប្រសិនបើអ្នកអាចមើលឃើញភាពស្រស់ស្អាតរបស់ផ្កាមួយទងៗ ជីវិតរបស់អ្នកនឹងផ្លាស់ប្ដូរ។» «អតីកាលកាលកន្លងបាតបង់ទៅហើយ អនាគតក៏មិនទាន់មកដល់ អ្នកត្រូវរៀនរស់នៅក្នុងបច្ចុប្បន្ន។» «រៀងរាល់ព្រឹកអ្នកចាប់កំណើតជាថ្មីម្ដងទៀត ដូចនេះអ្វីដែលអ្នកធ្វើថ្ងៃនេះគឺសំខាន់ខ្លាំងណាស់។»
៨) អ្នកគឺជាអ្នកកាច់ចង្កូតជោគវាសនារបស់អ្នក៖ «ភាពល្អបរិសុទ្ធឬមិនល្អគឺអ្នកជាអ្នកកំណត់។ គ្មានរណាម្នាក់អាចបន្សុទ្ធនរណាម្នាក់បាននោះទេ។» «ព្រះសម្មាសម្ពុទ្ធជាអ្នកចង្អុលផ្លូវ ប៉ុន្តែអ្នកជាអ្នកត្រួសត្រាយផ្លូវដោយខ្លួនឯង។»
៩) កុំបដិសេធការពិត៖ «មនុស្សត្រូវជួបសេចក្ដីស្លាប់ ប៉ុន្តែមនុស្សមានចំណេះដឹងមិនទួញសោកព្រួយបារម្ភនោះទេ ដោយសារពួកគេដឹងថាវាជាធម្មជាតិរបស់មនុស្ស។»
ដោយ៖ លង់ វណ្ណៈ