មេរៀនជីវិតទាំង ៥ដ៏មានតម្លៃ របស់ អារីស្ដូត ទស្សនៈវិទូក្រិកបុរាណ
អារីស្តូត (Aristotle) គឺជាទស្សនៈវិទូដ៏ល្បីល្បាញមួយរូបរបស់ក្រិក លោកគឺជាកូនសិស្សរបស់ផ្លាតុង (Plato) ដែលជាកំពូលទស្សនៈវិទូដែលជាកូនសិស្សរបស់សូក្រាត (Socrates)។ ទស្សនៈវិជ្ជារបស់អារីស្តូត ត្រូវបានរីកសាយភាយទូទាំងពិភពលោករាប់រយឆ្នាំមកហើយ។ ខាងក្រោមនេះគឺជាមេរៀនជីវិតទាំង ៥ របស់អារីស្ដូត ដែលអ្នកគួររៀនសូត្រតាម៖
១) ការសិក្សាពេញមួយជីវិត៖ «ការអប់រំគឺជាស្បៀងដ៏អស្ចារ្យបំផុតដែលអាចជួយអ្នកឲ្យធ្វើដំណើរពេញមួយជីវិត។» «មនុស្សដែលមានការអប់រំខុសពីមនុស្សដែលគ្មានការអប់រំដូចមេឃនឹងដី។» «តាមធម្មជាតិមនុស្សចង់ទទួលបានចំណេះដឹង។» «ការអប់រំតែខួរក្បាលដោយមិនអប់រំបេះដូងមិនមែនជាការអប់រំឡើយ។»
២) ភាពជោគជ័យដ៏អស្ចារ្យគឺការយកឈ្នះខ្លួនឯង៖ «ការស្គាល់ខ្លួនឯងគឺជាពន្លកនៃគតិបណ្ឌិត។» «មនុស្សដែលអាចគ្រប់គ្រងលើភាពភ័យខ្លាចរបស់គេនឹងមានសេរីភាពយ៉ាងពិតប្រាកដ។» «ខ្ញុំរាប់មនុស្សដែលអាចយកឈ្នះចំណង់របស់ពួកគេជាជាងយកឈ្នះសត្រូវរបស់ពួកគេ ថាជាមនុស្សក្លាហាន ពីព្រោះជ័យជំនះដ៏ពិបាកបំផុតគឺការយកឈ្នះខ្លួនឯង។» «ឈ្នះសង្រ្គាមគ្មានអ្វីអស្ចារ្យទេ អ្វីដែលសំខាន់គឺការរៀបចំសន្ដិភាព។»
៣) យកជំនះភាពភ័យខ្លាច៖ «មនុស្សកំណាចត្រូវគេគោរពដោយសារតែភាពភ័យខ្លាច ប៉ុន្តែមនុស្សល្អត្រូវគេគោរពដោយសារតែសេចក្ដីស្រលាញ់។» «សេចក្ដីភ័យខ្លាចគឺជាការឈឺចាប់នៃអំពើអាក្រក់។»
៤) គ្រប់គ្រងភាពខ្លាំង៖ «ភាពរីករាយគឺជាកើតចេញពីភាពខ្លាំងរបស់អ្នក។» «ដើម្បីកុំឲ្យមានការរិះគន់ ចូរអ្នកកុំនិយាយអ្វីទាំងអស់ កុំធ្វើអ្វីទាំងអស់ ធ្វើជាមនុស្សស្លាប់។» «ការអត់ធ្មត់គឺមានភាពល្វីងជូរចត់ ប៉ុន្តែផ្លែផ្ការបស់វាគឺផ្អែមត្រជាក់។»
៥) អំណាចនៃភាពងងឹត៖ «កំឡុងពេលងងឹតអ្នកនឹងអាចមើលឃើញពន្លឺភ្លើងយ៉ាងច្បាស់។» «អ្នកមិនអាចរៀនសូត្រពីជីវិតរបស់អ្នកនោះទេប្រសិនបើគ្មានការឈឺចាប់។»
ដោយ៖ លង់ វណ្ណៈ