អ្វី​ជា​ឧបសគ្គ​ក្នុង​ការ​ធ្វើ VLOG និង YOUTUBE?​



ថ្មីៗ​នេះ​បណ្ដា Vloggers និង YouTubers​ បាន​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​កម្មវិធី​បា​ខេម​អាស៊ាន​ឆ្នាំ ​២០១៨ នៅវិទ្យាស្ថាន​​បច្ចេកវិទ្យា​កម្ពុជា។ ក្រោម​ប្រធានបទ "Meet your favorite youtubers: Stories and Inspirations Behind Content Creation” ពួកគេ​ បាន​ចែក​រំលែក​បទពិសោធន៍​ និង​ចំណេះដឹង​​ជា​ច្រើន ពាក់ព័ន្ធ​នឹង​ការ​ធ្វើ Vlog និង YouTube។ ពេល​នោះ​ពួកគេ​ក៏​បាន​បង្ហាញ​ពី​ឧបសគ្គ ដែល​​ស្ទើរ​ឱ្យ​ពួកគេ​​បោះបង់​ចោល។

លោក Raven Blaze ដែល​ជា Vlogger និង YouTuber ល្បី​ក្នុង​ចិត្ត​យុវវ័យ បាន​ឱ្យ​ដឹង​ថា ឧបសគ្គ​របស់​លោក គឺ​ពេល​អ្នក​ស្អប់ (Hater)។ លោក​ថា នៅ​ពេល​ Hater ខមមិន​មិន​ល្អ ធ្វើ​ឱ្យ​លោក​មាន​សតិ​អារម្មណ៍ ក្នុង​ការ​ផ្ចង់​ធ្វើ Vlog ឬ YouTube ឡើយ។ ពេលវេលា ជា​ឧបសគ្គ​ទី​២។ លោក​ថា នៅ​ពេល​ក្លាយ​ខ្លួន​ជា​ YouTuber លោក​កាន់​តែ​រវល់។ នៅ​ពេល​​លោក​ទទួល​អតិថិ​ ​ច្រើន ធ្វើ​ឱ្យ​លោក​គ្មាន​ពេល​ធ្វើ​ឱ្យ​អតិថិជន គ្មាន​ពេល​ធ្វើ​វីដេអូ​សម្រាប់​អ្នកគាំទ្រ និង​គ្មាន​ពេល​ធ្វើ​វីដេអូ​ដែល​ខ្លួន​ស្រលាញ់។ លោក​បាត់​អស់​ភាព​សប្បាយ​រីករាយ និង​អស់​គំនិត​ច្នៃ​ប្រឌិត​ថ្មីៗ​ប្លែកៗ។ ពេល​ខ្លះ​ធ្វើ​ឱ្យ​​លោក​ស្ត្រេស ​គាំង​ទាំង​​គំនិត និង​មនុស្ស។ ពេល​ខ្លះ​ចង់​ត្រឡប់​ទៅ​ធ្វើការ​វិញ។ ​ ចំពោះ​ដំណោះស្រាយ លោក​​ចូល​ទៅ​មើល​ប្រអប់ Comment។ លោក​លែង​ខ្វល់ នឹង​ Comment មិន​ល្អ ហើយ​អរគុណ​ដល់​អ្នកគាំទ្រ​លើក​ទឹក​ចិត្ត​លោក។

រូបបាខេមភ្នំពេញ៖ Raven Blaze (ស្ដាំ)

ចំណែក​​ Vlogger ជិះ​ម៉ូតូ​ផ្សងព្រេង​ Frost Zk អ្វី​ដែល​ជា​ឧបសគ្គ​របស់​លោក​គឺ ខ្លួន​លោក​ផ្ទាល់​តែ​ម្ដង។ លោក​ថា​នៅ​ពេល​លោក​ជិះ​ម៉ូតូ​យូរៗ​ទៅ មហិច្ឆតា​​ចម្ងាយ​ផ្លូវ​របស់​លោក កាន់​តែ​ឆ្ងាយៗ​ទៅ​រហូត​រាប់​ម៉ឺន​គីឡូ។ លោក​មិន​ត្រឹម​តែ​ចង់​ជិះ​ជុំវិញ​ស្រុក​ខ្មែរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ចង់​ជិះ​​​ក្រៅ​ប្រទេស​ទៀត​ផង។ ចំពោះ​បទ​ពិសោធន៍​ក្រៅ​ប្រទេស​ លោក​បាន​ទៅ​ប្រទេស​វៀតណាម និង​ឡាវ​ជាដើម។ លោក​មាន​មហិច្ឆតា បង្ហាញ​ទង់ជាតិ​​ខ្មែរ ដល់​ប្រទេស​ផ្សេងៗ​ទៀត តាម​ដែល​អាច​ធ្វើ​បាន។​ ​ ទី២ គឺ​ Hater។ លោក​ថា មាន​ទឹកចិត្ត និង​បាក់​ទឹក​ចិត្ត ក៏​ដោយ​សារ​អ្នកគាំទ្រ។ ចំពោះ​ដំណោះ​ស្រាយ នឹង​ចូល​ទៅ​មើល​ប្រអប់ Comment។ បើ​ Comment ល្អ​ លោក​យក​ទុក បើ​មិន​ល្អ​លោក​មិន​ទុក​ក្នុង​ចិត្ត​ឡើយ។  

រូបបាខេមភ្នំពេញ៖ Frost Zk

ចំណែក​ Vlogger វ័យ​ក្មេង ឡាយ ប៊ុនឡេង (Bunleng Lay) ក៏​មាន​ឧបសគ្គ​ដូច​គ្នា​ដែរ គឺ Hater ពេល​វេលា និង​ទីតាំង។ បើ​តាម​យុវជន​រូប​នេះ Hater ខ្លះ បញ្ចេញ​មតិ​មិន​ល្អ ហើយ​ធ្វើ​ឱ្យ​យុវជន​ចង់​បោះបង់​ម្ដងៗ ចំពោះ​ដំណោះស្រាយ ​របស់​យុវជន​ ប៊ុនឡេង គឺ ឈប់​ខ្វល់។

Vlogger វ័យ​ក្មេង ឡាយ ប៊ុនឡេង

ពេលវេលា​ ក៏​ជា​បញ្ហា​ ក៏​ដោយសារ​តែ​ប៊ុនឡេង ជា​សិស្ស​កំពុង​សិក្សា​នៅ​វិទ្យាស័យ ត្រូវ​ការ​រៀន​សូត្រ​ច្រើន គ្មាន​ពេល​ធ្វើ​ប្លុក​ឡើយ ខណៈ​បញ្ហា​ចុងក្រោយ​ គឺ​ទីតាំង។ ផ្ទះ​របស់​ ប៊ុនឡេង នៅ​កន្លែង​ប្រជុំ​ជន​ មាន​សំឡេង​រំខាន​ច្រើន ជាហេតុ​ពិបាក​ថត។ ចំពោះ​ដំណោះស្រាយ ប៊ុនឡេង ទិញ​ម៉ៃ​តូចៗ​ដាក់​ជា​មួយ​ទូរសព្ទ ឬ​កាមេរ៉ា ដើម្បី​ថត។ ​ ចំពោះ Vlogger ផ្សេងទៀត រួមមាន ពូឃ្លាំង, ហេង វិសាល, Blank វិទូ, Samdy, ខ្មៅ, GMK, Seak Vlogger,Fa Seng ដែល​មាន​វត្តមាន​នាថ្ងៃនោះ ក៏​បាន​បង្ហាញ​បញ្ហា​ដូច​ៗ​គ្នា​ដែរ ពាក់​ព័ន្ធ​ពេល​វេលា ពោល​គឺ ពួកគេ​មិន​បាន​ដេក រវល់​ការងារ​ផ្ទាល់​ខ្លួន សុខភាព​អន់ថយ និង​បាត់​បង់​ពេល​​សប្បាយ​​ជា​មួយ​មិត្ត​ភ័ក្តិ និង​ក្រុមគ្រួសារ​ជាដើម ព្រោះ​តែ​រវល់​ថត Vlog។ យ៉ាងណា​ពួកគេ​ក៏​បានប្រាប់​ដែរ​ថា បើ​ចង់​ធ្វើ Volg មួយ​មាន​អ្នក​មើល​ច្រើន ត្រូវ​មាន​ Content ច្បាស់​លាស់ កុំ​ Fake អត្តចរិត (អត្តចរិតក្នុង​វីដេអូ​យ៉ាងម៉េច នៅ​ខាង​ក្រៅ​ក៏​​យ៉ាង​នោះ​ដែរ) ស្រលាញ់ និង​កុំ​គិត​ពី​រឿង​រក​លុយ​ខ្លាំង​ពេក៕
X
5s