ភាសាលែងជាឧបសគ្គទៀតហើយ៖ បកប្រែសារសន្ទនាក្នុងពេលឆ្លើយឆ្លងបានភ្លាមៗ
កម្មវិធី Viber ពិតជាកម្មវិធីទូរស័ព្ទដៃអន្តរជាតិមួយ។ អ្នកអាចផ្ញើសារសន្ទនាជាមួយមិត្តភក្តិពីគ្រប់ទីកន្លែងក្នុងពិភពលោកឬតាមដានអំពីសហគមន៍ (Community) ផ្សេងៗពីប្រទេសនានា និងក្នុងភាសាស្ទើរតែទាំងអស់។
ប៉ុន្តែវាបានភ្ជាប់មកជាមួយនូវបញ្ហាថ្មីមួយ: តើអ្នកអាចយល់យ៉ាងដូចម្តេចនៅពេលដែលពួកគេសរសេរក្នុងភាសាផ្សេងខុសពីភាសាជាតិរបស់អ្នក?
កាលពីមុន នៅពេលដែលអ្នកទទួលបានសារមួយក្នុងភាសាមួយដែលអ្នកមិនយល់ អ្នកត្រូវចម្លងវារួចបើកកម្មវិធីឬសេវាកម្មបកប្រែ ដាក់វាចូលទៅក្នុងកម្មវិធី អានសារដែលបានបកប្រែរួចហើយត្រឡប់ទៅកាន់កន្លែងផ្ញើសារដើម្បីធ្វើការឆ្លើយតប។ ទាំងអស់នេះតម្រូវឲ្យអ្នកឆ្លងកាត់ដំណាក់កាលជាច្រើនដើម្បីយល់អំពីអត្ថន័យខ្លឹមសាររបស់សារមួយចំណែកឯកិច្ចសន្ទនាប្រហែលទៅមុនហួសទៅហើយ ធ្វើឲ្យអ្នកខកខានឱកាសក្នុងការចូលរួម។
បកប្រែសារសន្ទនារបស់អ្នកភ្លាមៗ: ដើម្បីធ្វើឲ្យការសន្ទនា (ក្នុងភាសាណាមួយក៏ដោយ) មានភាពងាយស្រួលនិងរលូន កម្មវិធី Viber
សូមណែនាំមុខងារបកប្រែសារសន្ទនាក្នុងពេលកំពុងឆ្លើយឆ្លងភ្លាមៗ! ចាប់ពីថ្ងៃនេះទៅ អ្នកអាចបកប្រែសារដែលអ្នកទទួលបានក្នុងកិច្ចសន្ទនាក្នុងកម្មវិធី Viber ទៅជាភាសាជាតិរបស់អ្នកឬជាភាសាណាមួយដែលអ្នកចង់បាន។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចុចលើសារសន្ទនាឲ្យយូរបន្តិច ជ្រើសយកបកប្រែនោះសារសន្ទនាដែលត្រូវបានបកប្រែនឹងចេញភ្លាមៗនៅខាងក្រោមសារសន្ទនាដើម។
ដូច្នេះ ឥឡូវនេះអ្នកនឹងអាចតាមទាន់កិច្ចសន្ទនាទាំងអស់ភ្លាមៗក្នុងភាសាណាមួយក៏ដោយសារសន្ទនាទាំងឡាយនឹងបកប្រែដោយស្វ័យប្រវត្តិទៅក្នុងភាសាដែលកម្មវិធី Viber របស់អ្នកបានកំណត់។ប្រសិនបើអ្នកចង់ឃើញសារសន្ទនាក្នុងភាសាមួយផ្សេងទៀត អ្នកអាចផ្លាស់ប្តូរវាបានយ៉ាងងាយពីសារសន្ទនា។ចុចលើសារសន្ទនាឲ្យយូរបន្តិច ចុចយកភាសា (Language) ហើយជ្រើសរើសភាសាដែលអ្នកចង់បាន រួចចុច បញ្ចប់ (Done)។ ផ្លាស់ប្តូរភាសាបកប្រែដោយរបៀបនេះនៅពេលណាក៏បាន ឬផ្លាស់ប្តូរវាក្នុងកន្លែងកំណត់មុខងារទូរស័ព្ទ
(Setting) ដើម្បីប្តូរភាសាបកប្រែដើម។
តាមដានសហគមន៏ (Community) កាន់តែច្រើនជាមួយមុខងារបកប្រែ
ឧទាហរណ៏: ថាអ្នកជាអ្នកគាំទ្ររបស់ក្រុមបាល់ទាត់ FC Barcelona ពីប្រទេសជប៉ុនហើយអ្នកចង់តាមដានក្រុមសន្ទនាផ្លូវការរបស់ FC Barcelona ឬក្រុមអ្នកគាំទ្រណាមួយនិងអានកិច្ចសន្ទនាទាំងឡាយក្នុងភាសារបស់អ្នក។ ឥឡូវនេះអ្នកអាចធ្វើវាបានហើយ។ ចូលរួមក្នុងសហគមន៏(Community) ឬតាមដានកិច្ចសន្ទនាសាធារណៈ (Public Chat) ហើយចុចលើសារសន្ទនាណាមួយដើម្បីបកប្រែវា
នោះអ្នកនឹងក្លាយជាផ្នែកមួយនៃកិច្ចសន្ទនានោះ។ការបកប្រែនៅលើកម្មវិធី Viber ពឹងផ្អែកទៅលើ Google Translate។
មុខងារមួយនេះអាចប្រើប្រាស់បានទូទាំងពិភពលោកសម្រាប់អ្នកប្រើប្រាស់ Viber នៅលើទូរស័ព្ទដៃប្រភេទ Android ដែលបានធ្វើបច្ចុប្បន្នភាពថ្មីបំផុតនៅក្នុង Play Store រីឯអ្នកប្រើប្រាស់ iPhone នឹងអាចប្រើប្រាស់បានក្នុងពេលឆាប់ៗនេះ។ ភាសាលែងជាឧបសគ្គទៀតហើយ។
ចាប់ផ្តើមសន្ទនាក្នុងថ្ងៃនេះ: https://vb.me/4cf922