តើត្រូវជួញដូរភាគហ៊ុននៅ​ផ្សារមូលបត្រ​ដោយ​របៀបណាដើម្បីបានលឿន ងាយស្រួល និង​សុវត្ថិភាព?​



ដើម្បីធ្វើ​ឱ្យ​អ្នក​វិនិយោគ​នៅ​ផ្សារមូលបត្រ​ អាច​ជួួញ​ដូរ​ភាគហ៊ុន បានលឿន ងាយស្រួល និង​សុវត្ថិភាព​ ផ្សារមូលបត្រ​កម្ពុជា​បាន​ដាក់​ចេញ​នូ​វ​ប្រព័ន្ធ​ជួញ​ដូរ​មួយ​ដែល​មាន​ឈ្មោះ​ប្រ័ពន្ធ​ជួយដូរ​ចល័ត​ (Mobile Trading System=MTS)។

ប្រព័ន្ធ MTS គឺជាប្រព័ន្ធដែល ផ្សារមូលបត្រ បានបង្កើតឡើងដើម្បីជួយសម្រួលដល់វិនិយោគិនក្នុងជួញដូរភាគហ៊ុនប្រកបដោយសុវត្ថិភាព រហ័ស និង​មានភាពងាយស្រួល។ មានមុខងារអោយវិនិយោគិនអាច​ ដាក់បញ្ជារលក់ ទិញភាគហ៊ុន ពិនិត្យមើលទិន្នន័យផ្សារហ៊ុន ពត៌មានអំពីគណនី ដោយខ្លួនឯងបានតាមរយៈស្មាតហ្វូន គ្រប់ទីកន្លែង។ MTS បើកដំណើរការឱ្យ​ប្រើប្រាស់ តែវិនិយោគិនដែលចុះឈ្មោះបើក គណនីក្នុងផ្សារមូលបត្រ កម្ពុជាតែប៉ុណ្ណោះ៖ មុខងាររបស់ MTS៖

១. ការដាក់បញ្ជាទិញ/លក់

២. ការកែប្រែ និងលុបចោលបញ្ជា

៣. ការពិនិត្យមើលបញ្ជា និងកំណត់ត្រានៃការជួញដូរកន្លងមក

៤. ការពិនិត្យមើលសមតុល្យក្នុងគណនីជួញដូរ

៥. ការពិនិត្យមើលភាពចំណេញ/ខាត នៃមូលបត្រកាន់កាប់បច្ចុប្បន្ន និងប្រតិបត្តិការកន្លងមក

៦. ការតាមដានស្ថានភាពទីផ្សារ

៧. ការស្វែងរកព័ត៌មាន និងសេចក្តីជូនដំណឹងផ្សេងៗដែលពាក់ព័ន្ធ

៨. ការស្នើដកប្រាក់

បញ្ជាក់: មុខងារស្នើរដាក់ប្រាក់ (Cash Deposit) នឹងត្រូវដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ។ មុខងារថ្មីនេះនឹងសម្រួលដល់វិនិយោគិនក្នុងការដាក់ប្រាក់ចូលក្នុងគណនីជួញដូររបស់ខ្លួន ដោយមិនចាំបាច់ទៅធនាគារ។ ដើម្បីអាចប្រើប្រាស់មុខងារនេះបាន វិនិយោគិនត្រូវស្នើសុំការដំណើរការជាមុន ដោយបញ្ចូលលេខគណនីរបស់ខ្លួន ដែលមាននៅភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ ដែលក្រុមហ៊ុនមូលបត្រ (Broker) របស់វិនិយោគិនប្រើប្រាស់។

តើប្រព័ន្ធជួញដូរចល័តត្រូវបានផ្តល់ឲ្យប្រើប្រាស់តាមរបៀបណា? សូមតាមដាន​ការ​ចេញផ្សាយ​នាពេលរបស់​យើង​នា​ពេល​ឆាប់ៗ​នេះ...

ដោយ៖ គឹម ច័ន្ទលាភ

ប្រភព៖ ផ្សារមូលបត្រកម្ពុជា

X
5s