រោង​ចក្រ​ចំនួន​ ៤​សរុប​ទុន​ជាង ៣០​លាន​ដុល្លារ​​​នឹង​លេ​ច​រូប​​រាង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​



យោង​តាម​ការ​ចុះ​ផ្សាយ​តាម​រយៈ​ហ្វេសប៊ុកផេក​ផ្លូវ​ការ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ស្ដី​អំពី​គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​ វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ​ ជូន​ដល់​ក្រុមហ៊ុន​ចំនួន​ ៤​បន្ថែម​ទៀត​ដែល​មាន​ទី​តាំង​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ។ ក្រុមហ៊ុន​ទាំង​នោះ​រួម​មាន៖ 1.“IVISTA DECOR CO.,LTD”: គម្រោង​បង្កើត​រោងចក្រ​ផលិតក្ដារប៉ាកេ ក្ដារបន្ទះ និង​គ្រឿង​សង្ហារឹម មាន​ទុន​វិនិយោគ​ចំនួន​ ១, ៥លាន​ដុល្លារអាមេរិក និង​អាច​បង្កើត​ការ​ងារ​ជូន​ប្រជាជន​បាន​ចំនួន​ ១៣៥​កន្លែង។ 2.“GLORY ALLIANCE (CAMBODIA) CO.,LTD”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ការបូប និង​វ៉ាលិស មាន​ទុន​វិនិយោគ​ប្រមាណ​ ៥,៦៤​លាន​ដុល្លារ​អាមេរិក ព្រម​ទាំង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ៣៨០​កន្លែង។ 3.“CAMBODIAN TROPIC FLOORING CO.,LTD”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្ដារប៉ាកេ ក្ដារបន្ទះ និង​គ្រឿង​សង្ហារឹម មាន​ទុន​វិនិយោគ​ប្រមាណ​ជា​ ៦,៥​លាន​ដុល្លារអាមេរិក​ និង​អាច​ផ្ដល់​ការ​ងារ​បាន​ចំនួន​ ៥៤០​កន្លែង។ 4.“COUGAR WOOD INDUSTRY CO.,LTD”: គម្រោង​បង្កើត​រោង​ចក្រ​ផលិត​ក្ដារប៉ាកេ និង​ក្ដារបន្ទះ មាន​ទុន​វិនិយោគ​ប្រមាណ​ ១៤,៩៥​លានដុល្លារ​អាមេរិក និង​អាច​បង្កើត​ការ​ងារ​បាន​ចំនួន​ ១៦២​កន្លែង៕ អត្ថបទ​៖ ជួប ស្រីរ័ត្ន
X
5s