សម្រង់ឃ្លាទាំង ១០ របស់លោក William Shakespeare កំពូលកវីនិពន្ធអង់គ្លេស
លោក វីលៀម សេកស្ពៀ (William Shakespeare) គឺជាកវីនិពន្ធដ៏អស្ចារ្យមួយរូបក្នុងប្រទេសអង់គ្លេស ក្នុងសតសត្សទី១៦។ លោក វីលៀម សេកស្ពៀ កើតនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ១៥៦៤ ក្នុងប្រទេសអង់គ្លេស និងទទួលមរណភាពនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ១៦១៦។ លោក ត្រូវបានគេស្គាល់ទូទាំងពិភពលោកតាមរយៈស្នាដៃនិពន្ធកំណាព្យ និងរឿងជាច្រើនរបស់លោក។
ថ្ងៃនេះ BizKhmer សូមលើកយកនូវឃ្លាទាំង ១០ របស់លោក វីលៀម សេកស្ពៀ កំពូលកវីនិពន្ធអង់គ្លេស មកចែកជូនមិត្តអ្នកអាន៖
១) «ស្រលាញ់ទាំងអស់ កុំទុកចិត្តទាំងអស់ ហើយកុំធ្វើខុសចំពោះនរណាទាំងអស់។»
២) «មនុស្សល្ងង់គិតថាខ្លួនគឺជាមនុស្សចេះដឹង ប៉ុន្តែមនុស្សដែលប្រកបដោយគតិបណ្ឌិតដឹងថាខ្លួនជាមនុស្សល្ងង់។»
៣) «អ្នកដឹងច្បាស់ថាអ្នកនឹងក្លាយជាអ្វី តែមិនមែនប្រហែលក្លាយជាអ្វីនោះទេ។»
៤) «លើលោកនេះគ្មានអ្វីល្អឬអាក្រក់នោះទេ មានតែការគិតប៉ុណ្ណោះដែលកំណត់វាឡើង។»
៥) «គ្មានទេភាពងងឹត មានតែភាពងងឹតដោយសារអវិជ្ជា។»
៦) «ភាពអវិជ្ជាជាបណ្ដាសាររបស់ព្រះ ចំណេះដឹងគឺជាស្លាបដែលអ្នកអាចហោះហើរទៅឋានសួគ៌។»
៧) «ខ្លូនប្រាណរបស់អ្នកគឺជាសួនច្បារ បំណងប្រាថ្នារបស់អ្នកគឺជាអ្នកថែសួន។»
៨) «មានឲ្យច្រើនជាងអ្នកបង្ហាញ និយាយឲ្យតិចជាងអ្នកដឹង។»
៩) «ស្រលាញ់ខ្ញុំឬស្អប់ខ្ញុំគឺជាជម្រើសរបស់អ្នក។ ប្រសិនបើអ្នកស្រលាញ់ខ្ញុំ ខ្ញុំនឹងស្ថិតក្នុងបេះដូងរបស់អ្នក ប៉ុន្តែបើអ្នកស្អប់ខ្ញុំ ខ្ញុំនឹងស្ថិតក្នុងខួរក្បាលរបស់អ្នក។»
១០) «ពេលខ្ញុំឃើញអ្នក ខ្ញុំលង់ស្រលាញ់អ្នក ហើយអ្នកញញឹមដាក់ខ្ញុំពីព្រោះអ្នកដឹង។»
ដោយ៖ លង់ វណ្ណៈ