មហាសេដ្ឋី Ray Dalio៖«មានភាពឈឺចាប់ និងកំហុសឆ្គង គឺជារឿងល្អបំផុតធ្វើឲ្យអ្នកជោគជ័យ»
លោក Ray Dalio ដែលជាមហាសេដ្ឋីដ៏ល្បីល្បាញមួយរូបមកពីទីក្រុងញីវយ៉កត្រូវបានគេចោទសួរសំនួរមួយទាក់ទងទៅ នឹងថា តើអ្វីទៅធ្វើឲ្យមនុស្សម្នាក់ជោគជ័យ? ដោយបានឆ្លើយយោងតាមបទពិសោធន៍របស់លោក មហាសេដ្ឋីមានទ្រព្យជាង ១៨ ពាន់លានដុល្លាររូបនេះបានលើកឡើងនូវលក្ខណៈសម្បត្តិ ២យ៉ាងដែលធ្វើឲ្យមនុស្សជោគជ័យ។
ប្រធានក្រុមហ៊ុន Bridgewater Associates រូបនេះបានផ្តល់ដំបូន្មានដូចនេះថា៖ «ទម្លាប់ដ៏សំខាន់បំផុតមួយគឺនៅពេលយើងជួបភាពឈឺចាប់នឹងការបរាជ័យ។ ពេលអ្នកចេះឈឺចាប់ វានឹងធ្វើឲ្យអ្នករឹងមាំដែលផ្តល់កម្លាំងចិត្តឲ្យអ្នកជោគជ័យ។ ការឈឺចាប់(Pain) + ការឆ្លើយតប (Reflection) = រីកចម្រើន (Progress)។ ភាពឈឺចាប់ មិនមែនជារឿងគួរឲ្យស្អប់ខ្ពើមនោះឡើយ។ អ្នកត្រូវយល់ថា វាគឺជាថ្នាំប៉ូវផ្តល់ភាពជោគជ័យមកឲ្យអ្នកទៅវិញទេ។ រៀនទទួលយកការឈឺចាប់ នឹងធ្វើឲ្យអ្នកទទួលបានលទ្ធផលល្អជាជាងលទ្ធផលអាក្រក់»។
លោក Ray Dalio ក៏បានលើកឡើងពីដំបូន្មានមួយទៀតដែលធ្វើឲ្យមនុស្សម្នាក់ៗជោគជ័យដែរនោះគឺកំហុសឆ្គង។ លោកលើកឡើងដូច្នេះថា៖ « នៅពេលខ្ញុំក្រឡេកមើលការងារខ្ញុំពីមុន ទើបខ្ញុំដឹងថា កំហុសឆ្គងពិតជាសំខាន់ណាស់សម្រាប់ខ្ញុំ។ កំហុសឆ្គងនឹងធ្វើឲ្យអ្នករីកចម្រើនទៅមុខ នៅពេលអ្នករៀនសូត្រពីវា។ ជោគជ័យវានឹងកើតឡើងនៅពេលអ្នកព្យាយាមធ្វើអ្វីមួយម្តងហើយម្តងទៀត។ ក៏ប៉ុន្តែកំហុសឆ្គងធ្វើឲ្យអ្នកឈឺចាប់ ហើយប្រសិនបើអ្នកចេះកែប្រែភាពឈឺចាប់ អ្នកនឹងជោគជ័យ»៕
សូមកុំភ្លេចចូលអានអត្ថបទ៖ ហេតុអ្វីអ្នកគួរបង្កើតមិត្តភាពជាមួយមនុស្សមានលុយជាងអ្នក និងជោគជ័យជាងអ្នកឱ្យបានច្រើន?
ប្រភព៖ cnbc