ព្រឹត្តិការណ៍សេដ្ឋកិច្ចកម្ពុជា​សំខាន់​ៗប្រចាំ​សប្ដាហ៍​ ​ដើម្បី​បច្ចុប្បន្ន​ភាព​ស្ថានភាព​រកស៊ី​លោក​អ្នក​



​នៅ​ក្នុង​សប្ដាហ៍​នេះ​គេហទំព័រ ​Bizkhmer​នឹង​សង្ខេប​ជូន​លោក​អ្នក​នៅ​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​សំខាន់ៗចំនួន​៤ ដែល​ទី​មួយ​ទាក់​ទង​ទៅ​នឹង​ កម្ពុជា​រំពឹង​ទាក់​ទាញ​វិនិយោគិន​តួកគី ទី​២​ទាក់​ទង​នឹង​ការ​ប្រមូល​ពន្ធ​របស់​រដ្ឋាភិបាល​​ ចំណែក​ទី៣​ ពាក់ព័ន្ធ​នឹងក្រុមហ៊ុន​អ៊ឺរ៉ុបជាង​៥០០កំពុងវិនិយោគ​ខណៈ​បញ្ហា​ EBA ដោយ ឡែកទី៤​ទាក់​ទង​នឹងគម្រោង​សាង​សង់​អគារធំៗរហូត​ដល់២៥០០ និង​ព្រឹតិ្តការណ៍​ព័ត៌មាន​ចុង​ក្រោយ​គឺ​ទាក់​ទង​នឹង​ កិច្ចព្រង​ព្រៀង​អនុសារណៈ​សំខាន់ៗ​ចំនួន​៨ រវាង​កម្ពុជា និង​តួកគី។ ​ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សាព័ត៌មាន​ ភ្នំពេញប៉ុស្ដិ៍ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៩ ខែ​តុលា ឆ្នាំ​២០១៨​ ស្តី​អំពី កម្ពុជា រំពឹងទាក់ទាញ​វិនិយោគិន តួក​គី៖ ​កម្ពុជា​រំ​ពឹង​ថា ​នឹង​ទាក់​ទាញ​​វិ​និ​យោ​គិន​កាន់​តែ​ច្រើន​​មក​ពី​ប្រ​ទេស​ តួក​គី​ ខណៈ​​ប្ដេ​ជ្ញា​ថា​ នឹង​បង្កើន​ពា​ណិជ្ជ​កម្ម​ទ្វេ​​ភា​គី​ជា​មួយ​ប្រ​ទេស​ តួក​គី ​ឲ្យ​ដល់​​ជាង​​ ៥០០​ លាន​​ដុ​ល្លារ​។ នេះ​បើ​យោង​តាម​​​សេ​ច​ក្ដី​ប្រ​កា​ស​​ព័ត៌​មាន​របស់​​ក្រ​សួង​ការ​បរ​ទេស​​​កម្ពុជា​កាល​ពី​ថ្ងៃ​ពុធ​។​ ការ​សន្យា​នេះ ​ត្រូវ​បាន​ធ្វើ​ឡើ​ង​ ខណៈ​​​​សម្តេច​​នា​យក​រដ្ឋ​មន្ដ្រី​ ហ៊ុន ​សែន ​​​ធ្វើ​ដំ​ណើរ​ទស្ស​ន​​កិច្ច​រយៈ​ពេល​ ៣ ថ្ងៃ​ ទៅ​​​​តួក​គី​ ​​សប្ដាហ៍​នេះ​ ដើ​ម្បី​ពង្រឹង​ទំ​នាក់​ទំ​នង​​កិច្ច​ស​ហ​ប្រតិ​បត្តិ​ការ​រវាង​ប្រ​ទេស​ទាំង​ ២​​។​ កម្ពុជា ​និង​តួក​គី​ បាន​សន្យា​​ពី​មុន​ថា ​នឹង​បង្កើន​ពា​ណិជ្ជ​កម្ម​ទ្វេ​ភា​គី ៣ ​ដង​ ដល់​ ៥​០០ ​លាន​​ដុ​ល្លារ​ត្រឹម​ឆ្នាំ ២០២០​។ សូម​ចុច​ទីនេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​លុម្អិត តាម​រយៈ​ប្រភព​ព័ត៌មាន​ដដែល​នេះ​​ផង​ដែរ​​ ​​ដែល​បាន​​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ១៩ ខែ​តុលា​ ឆ្នាំ​២០១៨ ស្ដី​ពី​រដ្ឋា​ភិ​បាល​ ប្រ​មូល​ចំ​ណូល​ពន្ធបាន​ជាង​​ ១,៦​៩ ​ពាន់​​លាន​ដុ​ល្លារ៖ អគ្គ​នា​យក​ដ្ឋាន​ពន្ធ​ដារ​ (GDT)​ ប្រ​មូល​​ប្រាក់​ចំ​ណូល​ពន្ធ​បាន​ជាង ១,​៦៩​ពាន់​លាន​ដុល្លារ ​នៅ​រយៈ​ពេល​​ ៩ ខែ​ដំ​បូង​ក្នុង​ឆ្នាំ​នេះ​ កើន​ឡើង​ចំ​នួន​ជាង ​២៥២ ​លាន​ដុ​ល្លារ​ពី​​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ នេះ​បើ​យោង​តាម​តួ​លេខ​របស់​នា​យក​ដ្ឋាន​នេះ ​ដែល​ចេញ​ផ្សាយ​​កាល​ពី​ម្សិ​ល​មិញ​។​ របាយ​ការណ៍​នេះ ​បាន​បង្ហាញ​​ថា ​គ្រាន់​តែ​ខែ​កញ្ញា​ GDT ​ប្រ​មូល​​បាន​ជាង ​១​៨៨ ​លាន​ដុល្លារ​ កើន​ឡើង​ចំ​នួន​ ៥៥ ​លា​ន​​​ដុ​ល្លារ​​ធៀប​នឹង​ខែ​កញ្ញា​ឆ្នាំ​មុន​។​ សូម​ចុច​ទី​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត តាម​រយៈ​សាព័ត៌មាន​កោះ​សន្ដិភាព​បាន​ចះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៨ ស្ដី​អំពី​កម្ពុជា​ទទួល​បាន​គម្រោង​សាងសង់​សំណង់​អគារ​ធំ​ៗ​រហូត​ដល់​ជាង​ ២៥០០​គម្រោង៖ ក្រសួង​ដែនដី​បាន​បង្ហាញ​របាយការណ៍​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៨ នេះ កម្ពុជា​មាន​គម្រោង​សាងសង់​ជាង​២៥៤០​គម្រោង​ជាមួយនឹង​ទុន​វិនិយោគ​ជាង​៤៨២០​លាន​ដុល្លារ ដែល​បាន​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​យ៉ាង​សំខាន់ ។ សូម​ចុច​ទី​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត តាម​រយៈ​ប្រភព​ព័ត៌មាន​ដដែល​នេះ​ដែរ​ ដែល​​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​​ទី២០ ខែ​តុលា​ ឆ្នាំ​២០១៨ ​​អំពី ​ក្រុមហ៊ុន​មក​ពី​បណ្តា​ប្រទេស​ជា​សមាជិក​សហគមន៍​អឺរ៉ុប​ចំនួន​៥០០​ កំពុង​វិនិយោគ​នៅ​កម្ពុជា ហើយ​ពួក​គេ​អះអាង​ថា ក្រុមហ៊ុន​របស់​ពួក​គេ​កំពុងធ្វើការ​លើ​ការ​ទទួលខុសត្រូវ​ផ្នែក​សង្គម ខណៈ​បញ្ហា​អនុគ្រោះ​ប្រព័ន្ធ​​ EBA​ មិនច្បាស់លាស់ ។ ចូលរួម​នៅ​ក្នុង​វេទិការ​ពិភាក្សា​សា​ព័ត៌មាន ស្ដី​ពី​ធុរកិច្ច និង​ការ​ទទួលខុសត្រូវ​ផ្នែក​សង្គម​នៅ​ថ្ងៃ​ទី​១៨ ខែតុលា ​ បណ្តា​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​មាន​ប្រភព​ពី​សហភាព​អឺរ៉ុប​បាន​អះអាង​ថា ខ្លួន​នៅ​តែ​បន្តសកម្មភាព​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​បម្រើ​លើ​ការ​ទទួលខុសត្រូវ​ផ្នែកសង្គម​ចំពោះ​សកម្មភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា។ សូម​ចុច​ទីនេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត ដោយ​ឡែក​ចំពោះ​ សាព័ត៌មាន​រស្មី​កម្ពុជា​ឯណោះ​វិញ​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី២២ ខែ​តុលា ឆ្នាំ​២០១៨ ស្ដី​អំពី កម្ពុជា-តួកគី ចុះហត្ថលេខា លើ ឯកសារនិងកិច្ចព្រមព្រៀងអនុស្សារណៈសំខាន់ៗចំនួន៨៖ បន្ទាប់ពី​បញ្ចប់​នូវ​ជំនួប​ពិភាក្សា​កំពូល​ទ្វេភាគី​ទល់មុខ​គ្នា​មួយ​ទល់​និង​មួយ​រវាង​លោក​ប្រធានាធិបតី​តួ​ក​គី និង សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា នា​ល្ងាច​ថ្ងៃទី ២១ ខែ តុលា រួចមក​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោក រ៉េ​ជីប ថា​យ៉ី​ប​អ៊ែ​ដ៏​វ៉ាន ប្រធានាធិបតី​នៃ​សាធារណ រដ្ឋ​តួ​ក​គី​បាន​អញ្ជើញ​ធ្វើជា​សាក្សី​នៃ​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​និង​កិច្ចព្រមព្រៀង​អនុស្សារណៈ​សំខាន់ៗ​ចំនួន​៨ ។ នេះ​បើ​យោងតាម​ប្រភព​រាយការណ៍​ដោយ​អ្នកយកព័ត៌មាន​ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា ។ សូម​ចុច​ទី​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត  
X
5s