កម្រងសម្ដីទាំង ៨ឃ្លា ដែលនិយាយអំពីសេចក្ដីសុខនៅក្នុងជីវិត
ពាក្យពេចន៍ ៨ ឃ្លា នេះអាចធ្វើឲ្យប្រិយមិត្តអ្នកអានទទួលបានសេចក្តីសុខនៅក្នុងជីវិតបាន៖
១) «បានធ្វើអ្វីដែលអ្នកស្រឡាញ់គឺជាសេរីភាព។ ស្រឡាញ់អ្វីដែលអ្នកធ្វើគឺជាសេចក្ដីសុខ»។ Frank Tyger
២) «នៅពេលដែលទ្វារមួយនៃសេចក្ដីសុខបានបិទ ទ្វារមួយទៀតបានបើកចំហ ប៉ុន្តែពួកយើងច្រើនតែសម្លឹងមើលទ្វារដែលបានបិទនោះយូរពេករហូតទាល់តែពួកយើងមិនបានឃើញទ្វារដែលបានបើកចំហសម្រាប់ពួកយើង»។ Helen Keller
៣) «សេចក្ដីសុខដ៏អស្ចារ្យបំផុតដែលអ្នកអាចមានគឺជាការដឹងថាអ្នកមិនចាំបាច់ត្រូវការសេចក្ដីសុខនោះទេ»។ William Saroyan
៤) «រឿងដែលលំបាកស្វែងរកបំផុតនៅក្នុងជីវិតគឺជាសេចក្ដីសុខ។ លុយពិបាកក្នុងការស្វែងរកក៏ដោយសារតែវាត្រូវបានខ្ជះខ្ជាយទៅលើការព្យាយាមស្វែងរកសេចក្ដីសុខ»។ អនាមិក
៥) «អ្នកអាចមានសេចក្ដីសុខដរាបណាតែអ្នកឈប់ដេញតាមវា»។ Henepola Gunaratana
៦) «បើសិនជាយើងបង្អង់យឺតៗ នោះសេចក្ដីសុខនឹងតាមទាន់យើងមិនខាន»។ Richard Carlson
៧) «ខ្ញុំចូលចិត្តមនុស្សដែលអាចញញឹមបានទាំងនៅក្នុងការលំបាក»។ Leonardo da Vinci
៨) «វាប្រសើរដែលអ្នកត្រូវបានស្អប់ដោយសារតែអ្វីដែលជាអ្នកជាងការដែលត្រូវបានស្រឡាញ់ដោយសារតែអ្វីដែលមិនមែនជាអ្នក»។ Andre Gide
ដោយ៖ ស្រីពៅ