មេរៀនជីវិតទាំង ៨ ដ៏ថ្លៃថ្លារបស់ព្រះសម្មាសម្ពុទ្ធ ដែលអ្នកគួរយកទៅប្រតិបត្តិក្នុងជីវិត
ព្រះពុទ្ធសាសនាស្ថិតក្នុងចំណោមសាសនាជាច្រើនដែលមានអ្នកគោរពប្រតិបត្តិច្រើនជាងគេលើពិភពលោកដែលមានព្រះសម្មាសម្ពុទ្ធជាស្ថាបនិកនិងជាសាស្ដា។ ព្រះសមណគោតមមានទ្រឹស្ដី និងឱវាទជាច្រើនសម្រាប់ពុទ្ធនិកជនយកទៅប្រតិបត្តិតាម។ ខាងក្រោមនេះគឺជាមេរៀនជីវិតដ៏ថ្លៃថ្លាទាំង ៨ របស់ព្រះសម្មាសម្ពុទ្ធ ព្រះនាមសមណគោតម៖
១) គំនិតនិងពាក្យសម្ដីជាអំណាច៖ «ពាក្យសម្ដីរបស់អ្នកមានអំណាចអាចបំផ្លាញឬព្យាបាលអ្នកដទៃ។ នៅពេលដែលពាក្យសម្ដីរបស់អ្នកពិតនិងមានភាពល្អបរិសុទ្ធ នោះពាក្យសម្ដីរបស់អ្នកអាចផ្លាស់ប្ដូរពិភពលោកបាន។» «អ្នកគឺជាលទ្ធផលដែលអ្នកគិត។ គំនិតគឺជាអ្វីៗទាំងអស់។ អ្នកគឺជាអ្វីដែលអ្នកគិត។» «ពាក្យសម្ដីរបស់អ្នកដែលអ្នកនិយាយចេញទៅគួរតែពិនិត្យពិច្ច័យឲ្យបានហ្មត់ចត់ ពីព្រោះមនុស្សនឹងទទួលឥទ្ធិពលជាវិជ្ជមានឬអវិជ្ជមានតាមពាក្យសម្ដីរបស់អ្នក។» «អ្នកនឹងមិនត្រូវបានគេដាក់ទោសពីព្រោះតែកំហឹងរបស់អ្នកនោះទេ ប៉ុន្តែអ្នកនឹងត្រូវបានដាក់ទោសដោយសារតែកំហឹងរបស់អ្នក។» «អ្នកត្រូវបានពត់ដោយសារតែគំនិតរបស់អ្នក។ អ្នកនឹងក្លាយជាអ្វីដែលអ្នកបានគិត។ នៅពេលដែលចិត្តគំនិតរបស់អ្នកថ្លាបរិសុទ្ធ ភាពរីករាយនឹងដើរតាមអ្នកដូចស្រមោលដែលអន្ទោងជាប់ប្រាណ។» «អ្នកនឹងអាចធ្វើបានប្រសិនបើអ្នកគិតថាអ្នកអាច។»
២) ភាពរីករាយមិនដែលថមថយដោយសារតែការចែករំលែក៖ «ទៀនរាប់ពាន់ដើមឆេះដោយសារទៀនមួយដើម ហើយជីវិតនៃទៀននោះមិនសាបសូន្យឡើយ ប្រៀបដូចសេចក្ដីរីករាយមិនដែលសាបសូន្យដោយសារតែការចែករំលែកនោះឡើយ»។
៣) ការពិតតែងតែត្រូវលាតត្រដាង៖ «របស់ ៣យ៉ាងដែលមិនអាចលាក់បាំងជិត៖ ព្រះអាទិត្យ ព្រះច័ន្ទ និងការពិត។» «កុំជឿអ្វីទាំងអស់ កុំជឿអ្វីដែលអ្នកបានអាន កុំជឿនរណាម្នាក់ដែលបាននិយាយ កុំជឿលើអ្វីដែលតថាគតបានបង្រៀន លុះត្រាតែអ្នកយល់ព្រមជាមួយនឹងហេតុផលនិងការវិនិឆ្ឆ័យរបស់អ្នក។»
៤) មនុស្សត្រូវការព្រលឹងខាងក្នុង៖ «ទៀនមួយដើមមិនអាចចេះដោយគ្មានភ្លើងបានទេ ប្រៀបដូចមនុស្សរស់ដោយមិនអាចខ្វះព្រលឹងវិញ្ញាណ។» «យកឈ្នះខ្លួនឯងប្រសើរជាងការយកឈ្នះអ្នកដទៃ។»
៥) សន្ដិភាពពិតចេញពីខាងក្នុង៖ «សន្ដិភាពចេញពីក្នុងខ្លួនរបស់អ្នក ដូចនេះកុំខំស្វែងរកវាពីខាងក្រៅ។» «ពាក្យសម្ដីក្លែងក្លាយមួយពាន់ម៉ាត់យមិនស្មើនឹងពាក្យមួយម៉ាត់ដែលនាំសុខសន្ដិភាព។» «មនុស្សដែលមិនជាប់ជំពាក់នឹងគំនិតខឹងស្អប់ និន្ទាឈ្នានីសនឹងស្វែងរកឃើញសន្ដិភាពយ៉ាងពិតប្រាកដ។»
៦) ត្រូវចេះជ្រើសរើសមិត្ត៖ «បាបមិត្តគួរឲ្យខ្លាចជាងសត្វសាហាវទៅទៀត ពីព្រោះសត្វសាហាវអាចធ្វើឲ្យអ្នករងរបួសរូបកាយ ប៉ុន្តែមនុស្សទាំងនោះនឹងធ្វើឲ្យអ្នកឈឺក្បាល។» «មានកល្យាណមិត្តដែលជួយកែកំហុសរបស់អ្នកប្រៀបដូចអ្នកមានកំណប់ទ្រព្យអាថ៍កំបាំង។»
៧) រីករាយនឹងការធ្វើដំណើរជាជាងគោលដៅ៖ «គ្មានផ្លូវឆ្ពោះទៅកាន់ភាពរីករាយនោះទេ មានតែភាពរីករាយទេដែលជាផ្លូវទៅកាន់ភាពរីករាយ។» «ក្អមទឹកពេញដោយសារទឹកម្ដងមួយតំណក់ៗ។» «ធ្វើដំណើរដោយរីករាយជាជាងការទៅដល់គោលដៅ។»
៨) សុខភាពគឺជាទ្រព្យដ៏មានតម្លៃ៖ «ការថែរក្សាសុខភាពឲ្យល្អគឺជាកាតព្វកិច្ច បើមិនអញ្ចឹងទេអ្នកមិនអាចថែរក្សាចិត្តរបស់អ្នកឲ្យខ្លាំងក្លាបានឡើយ។» «សុខភាពគឺជាកាដូដ៏មានតម្លៃ ការពេញចិត្តគឺជាទ្រព្យដ៏មហាសាល ភាពស្មោះត្រង់គឺជាទំនាក់ទំនងដ៏ស្អិតល្មួត។» «ការខឹងស្អប់មិនអាចបញ្ឈប់ដោយការខឹងស្អប់បានទេ មានតែក្ដីស្រលាញ់ទេដែលអាចបញ្ឈប់សេចក្ដីខឹងស្អប់បង្កើតក្ដីស្រលាញ់។»
ចុចអាន៖ អរិយមគ្គមានអង្គទាំង ៨ ក្នុងព្រះពុទ្ធសាសនា ជួយរំលត់ទុក្ខជាផ្លូវឆ្ពោះទៅនិពាន
ដោយ៖ លង់ វណ្ណៈ