លុយ​នឹង​ហូរចូល​​​​វិស័យ ១០ នេះ​​ច្រើន​ជាងគេ​ នៅ​​​ទសវត្ស​​ខាងមុខ​



តើ​​វិស័យ​ណាខ្លះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​​មាន​សក្ដានុពល​លូតលាស់​ខ្លាំងក្លា និង​រីកចម្រើន​បំផុត​ក្នុង​ទសវត្ស​ខាងមុខ​? ចម្ងល់​នេះ ត្រូវ​បាន​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​​ Fundera ​ស្រាវជ្រាវ​រក​ឃើញ​ពី​វិស័យ​សំខាន់​ចំនួន ១០ នឹង​កាក់កប​ខ្លាំង​​នៅ​ពេល​អនាគត។

វិស័យ​សំខាន់ៗ​ទាំង​នោះ រួម​មាន​ដូច​ខាងក្រោម៖ ​

១០.វិស័យ​ដឹកជញ្ជូន (Transportation) - ការ​ព្យាករណ៍​កំណើន​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​គឺ​ ២,២% -ការ​ព្យាករណ៍​កំណើន​ការងារ​​ពី​ឆ្នាំ ២០១៦ ដល់ ២០២៦ ​គឺ​ ១០៨% -​​សក្ដានុពល​របស់​វិស័យ​នេះ​គឺ រថយន្ត​ស្វ័យប្រវត្ត រថយន្ត​អគ្គិសនី ទីក្រុង​ឆ្លាតវៃ។

៩.វិស័យ​អចលនទ្រព្យ (Real estate) - ការ​ព្យាករណ៍​កំណើន​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​គឺ​ ១,៦% -ការ​ព្យាករណ៍​កំណើន​ការងារ​​ពី​ឆ្នាំ ២០១៦ ដល់ ២០២៦ ​គឺ​ ១០៦% -​​សក្ដានុពល​របស់​វិស័យ​នេះ​គឺ ឈ្មួញ​កណ្តាល​​ សេវា​រចនា​លើ​ប្រព័ន្ធ​អន​ឡាញ​ បច្ចេកវិទ្យា​អចលនទ្រព្យ។

៨.វិស័យ​ហិរញ្ញវត្ថុ (Finance) - ការ​ព្យាករណ៍​កំណើន​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​គឺ​ ១,៦% -ការ​ព្យាករណ៍​កំណើន​ការងារ​​ពី​ឆ្នាំ ២០១៦ ដល់ ២០២៦ ​គឺ​ ១០៧% -​​សក្ដានុពល​របស់​វិស័យ​នេះ​គឺ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech)​​ រូបិយប័ណ្ណ​អេឡិចត្រូនិក (Cryptocurrency)។

៧.វិស័យ​​បដិសណ្ឋារកិច្ច​ (Hospitality) -ការ​ព្យាករណ៍​កំណើន​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​គឺ​ ២,៤% -ការ​ព្យាករណ៍​កំណើន​ការងារ​​ពី​ឆ្នាំ ២០១៦ ដល់ ២០២៦ ​គឺ​ ១០៨% -​​សក្ដានុពល​របស់​វិស័យ​នេះ​គឺ សណ្ឋាគារ ការ​ផ្គត់ផ្គង់​អាហារ​ដោយ​ចិរភាព។

៦.វិស័យ​សំណង់( Construction) -ការ​ព្យាករណ៍​កំណើន​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​គឺ​ ០,៨% -ការ​ព្យាករណ៍​កំណើន​ការងារ​​ពី​ឆ្នាំ ២០១៦ ដល់ ២០២៦ ​គឺ​ ១១៣% -​​សក្ដានុពល​របស់​វិស័យ​នេះ​គឺ សំណង់​លំនៅឋាន សំណង់​អគារ​ខ្ពស់ និង​សំណង់​បច្ចេកវិទ្យា។

៥.វិស័យ​លក់រាយ (Retails) -ការ​ព្យាករណ៍​កំណើន​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​គឺ​ ១,២% -ការ​ព្យាករណ៍​កំណើន​ការងារ​​ពី​ឆ្នាំ ២០១៦ ដល់ ២០២៦ ​គឺ​ ១០៣% -​​សក្ដានុពល​របស់​វិស័យ​នេះ​គឺ ពាណិជ្ជកម្ម​តាម​អនឡាញ ជីវកម្ម​លក់រាយ​ផ្ទាល់​ខ្លួន អាជីវកម្ម​លក់រាយ​ខ្នាតតូច​។

៤.វិស័យ​​​ប្រព័ន្ធ​ផ្សព្វផ្សាយ (Media) -ការ​ព្យាករណ៍​កំណើន​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​គឺ​ ១,៨% -ការ​ព្យាករណ៍​កំណើន​ការងារ​​ពី​ឆ្នាំ ២០១៦ ដល់ ២០២៦ ​គឺ​ ១០៩% -​​សក្ដានុពល​របស់​វិស័យ​នេះ​គឺ ហ្គេម ទូរទស្សន៍​អនឡាញ ( Streaming TV)។

៣.វិស័យ​ថាមពល (Engery)​ -ការ​ព្យាករណ៍​កំណើន​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​គឺ​ ៨,១% -ការ​ព្យាករណ៍​កំណើន​ការងារ​​ពី​ឆ្នាំ ២០១៦ ដល់ ២០២៦ ​គឺ​ ១១៥% -​​សក្ដានុពល​របស់​វិស័យ​នេះ​គឺ ប្រេង និង​ឧស្ម័ន​ រ៉ែ ថាមពល​កើត​ឡើង​វិញ​។

២.វិស័យ​សុខភាព​ (Health)​ -ការ​ព្យាករណ៍​កំណើន​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​គឺ​ ២,៣% -ការ​ព្យាករណ៍​កំណើន​ការងារ​​ពី​ឆ្នាំ ២០១៦ ដល់ ២០២៦ ​គឺ​ ១២១% -​​សក្ដានុពល​របស់​វិស័យ​នេះ​គឺ បច្ចេកវិទ្យា​ជីវវិទ្យា គ្រប់គ្រង​ទិន្នន័យ​សុខភាព។

១.វិស័យ​បច្ចេកវិទ្យា (Technology) -ការ​ព្យាករណ៍​កំណើន​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​គឺ​ ១,៩% -ការ​ព្យាករណ៍​កំណើន​ការងារ​​ពី​ឆ្នាំ ២០១៦ ដល់ ២០២៦ ​គឺ​ ១២០% -​​សក្ដានុពល​របស់​វិស័យ​នេះ​គឺ Cloud computing, បច្ចេកវិទ្យា AI និង​ការ​ស្តុក​ទុក​ទិន្នន័យ​។

ប្រភព៖ cnbc

X
5s