តើអ្នកដឹងទេ ក្រុមអ្នកមាននៅលើសាកលលោកដេកព្រួយរឿងអ្វីជាងគេ?
តើក្រុមអ្នកមានដេកព្រួយរឿងអ្វីជាងគេ? នេះជាសំនួរមួយដែលចម្លើយរបស់វាទើបនឹងរកឃើញនៅពេលថ្មីៗនេះ។ យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យដ៏ ល្បីល្បាញ (Luxury property agents Knight Frank) បានរកឃើញថា ការព្រួយបារម្ភដ៏ធំបំផុតរបស់អ្នកដែលមានទ្រព្យសម្បត្តិចាប់ពី ៣០ លានដុល្លារឡើងទៅ គឺពាក់ព័ន្ធទៅនឹងការរក្សាទុកដាក់ទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់របស់ពួកគេ ការរកលុយបន្ថែម និងអ្នកស្នងមរកត (ទាយាទ) បន្ទាប់ពីពួកគេស្លាប់ទៅ។
ក្រុមហ៊ុន Knight Frank បានធ្វើការស្ទាបស្ទង់មតិលើធនាគារិក និងអ្នកប្រឹក្សាផ្នែកហិរញ្ញវត្ថុកំពូលៗចំនួន ៩០០ រូបដែលតំណាងឱ្យអតិថិជនច្រើនជាង ១០ ០០០ នាក់នៅទូទាំងពិភពលោក។ បុគ្គលទាំងនេះត្រូវបានគេវាយតម្លៃថា មានទ្រព្យសម្បត្តិសរុបប្រហែល ២ ពាន់ពាន់លានដុល្លារ។ ការស្រាវជ្រាវរបស់ក្រុមហ៊ុនខាងលើបានរកឃើញថា ចំនួនអ្នកមានដែលមានទ្រព្យសម្បត្តិចាប់ពី ៣០ លានដុល្លារឡើងទៅបានកើនឡើង ៦ ៣៤០ នៅក្នុងឆ្នាំ ២០១៦ ដែលចំនួននេះបានធ្វើឲ្យចំនួនសរុបនៅលើសាកលលោកបានកើនឡើង ១៩៣ ៤៩០នាក់។
លើសពី នេះទៅទៀត អ្នកដែលមានលុយច្រើនស្រាប់ ក៏កាន់តែមានៗឡើងផងដែរពីមួយឆ្នាំទៅមួយឆ្នាំ។ ខាងក្រោមនេះជាលទ្ធផលស្រាវជ្រាវរបស់ក្រុមហ៊ុន Knight Frank ពីការព្រួយបារម្ភរបស់អ្នកមានកំពូលៗទាំងនោះ៖
១.អ្នកមាន ៦៦% ព្រួយបារម្ភថា តើគួរទុកដាក់ថែរក្សាទ្រព្យសម្បត្តិរបស់ខ្លួនឲ្យមានសុវត្ថិភាពដោយរបៀបណា?
២.អ្នកមាន ៦០% ព្រួយបារម្ភថា តើធ្វើយ៉ាងណាទើបអាចរកលុយបន្ថែមទៀតពីលើទ្រព្យសម្បត្តិដែលមានស្រាប់?
៣.អ្នកមានជាង ៥០% ព្រួយបារម្ភថា តើអ្នកណាគួរស្នងមរតករបស់ខ្លួនបន្តទៀតពេលខ្លួនស្លាប់ទៅ?
៤. យ៉ាងណាមិញ មានតែអ្នកមាន៤៤% ដែលបានកំណត់អាទិភាពពីហានិភ័យដែលនឹងគំរាមកំហែងដល់ការវិនិយោគ របស់ខ្លួន៕
ប្រភព៖ businessinsider