តម្លៃ​លក់​រាយ​ប្រេង​ឥន្ទនៈ​នៅ​កម្ពុជា​នឹង​ចុះ​ថ្លៃ​ចាប់​ពី​ថ្ងៃ​ទី​១៦​ដល់​៣១​តុលា​



យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ហ្វេសប៊ុក​ផេក​ផ្លូវ​ការ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៦ តុលា ឆ្នាំ​២១០៨​នេះ ស្ដី​អំពី​ការ​បញ្ចុះ​តម្លៃ​ប្រេង​ឥន្ទនៈ​លក់​រាយ​នៅ​កម្ពុជា​ដែល​នឹង​ចុះ​មក​ត្រឹម​តម្លៃ​ ៤.២៤៣រៀល/លីត្រ សម្រាប់​សាំង​ធម្មតា EA92 និង ៤.១៣៧​រៀល/លីត្រ សម្រាប់​ប្រេង​ម៉ាស៊ូត ដែល​នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី១៦ ដល់​ថ្ងៃ​ទី៣១ ខែ​តុលា​នេះ។ ដោយ​ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេង​ឥន្ទនៈ​លើ​ទីផ្សា​អន្តរជាតិ​ ថ្លៃ​លក់​រាយ​ប្រេង​ឥន្ទនៈ​ពី​ថ្ងៃ​ទី១៦ ដល់​៣១​ខែ​តុលា​ ឆ្នាំ​២០១៨ នឹង​ត្រូវ​លក់​ ៤.៤០៦​រៀល/លីត្រ សម្រាប់​សាំង​ធម្មតា EA92 និង ៤.៣១៣​រៀល/លីត្រ សម្រាប់​ប្រេង​ម៉ាស៊ូត។ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​ប្រជាជន​ និង​ដោយ​មាន​ការ​រួម​ចំណែក​ពី​ក្រុមហ៊ុន​ចែក​ចាយ​ប្រេងឥន្ទនៈ​នៅ​កម្ពុជា​ សម្តេច​អគ្គមហាសេនា​បតីតេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​សម្រេច​បញ្ចុះ​តម្លៃ​លក់​រាយ​ប្រេង​ឥន្ទនៈ​នៅ​កម្ពុជា​ចំនួន ៤សេនដុល្លា/លីត្រ។ យោង​ការ​ប្រកាស​អន្តរ​ក្រសួង​លេខ​១៧២​ពណ.អវឯ.ប្រក ចុះ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៨ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ក្រសួង​ពាណិជ្ជកម្ម​ និងក្រសួង​រ៉ែនិង​ថាមពល​ ស្ដី​ពី​ការ​កំណត់​រូបមន្ត​សម្រាប់​កែ​សម្រួល​ថ្លៃ​លក់​រាយ​ប្រេង​ឥន្ទនៈ​នៅ​កម្ពុជា។ យោង​លើ​ការ​ព្រម​ព្រៀង​ លើ​រូបមន្ត​កំណត់​តម្លៃ​ប្រេង​ឥន្ទនៈ​ដែល​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា​។ យោង​ការ​ប្រែប្រួល​នៃ​តម្លៃ​ប្រេង​ឥន្ទនៈ​លើ​ទីផ្សារ​ក្នុង​តំបន់​ និង​អន្តរជាតិ៕
X
5s