ក្រុមហ៊ុន​ Google កំពុង​​​រួម​បញ្ចូល​​​​ Chrome Os ទៅ​ក្នុង​ Android​



ក្រុមហ៊ុន​បច្ចេកវិទ្យា​ Google នឹង​ច្របាច់​បញ្ចូល​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​Chrome ​ដែល​ប្រើ​ក្នុង​​កុំព្យូទ័រ​ទៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​លើ​ទូរស័ព្ទ​ Android។ នេះ​បើ​យោង​ទៅ​តាម​​ការ​ចុះផ្សាយ​របស់​ The Wall Street Journal ។​

នា​ដើម​ឆ្នាំ​ ២០១៧​ នេះ​ក្រុមហ៊ុន​ Google នឹង​មាន​តែ​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​​គត់​​នៅ​លើ​ទី​ផ្សា ដែល​​មាន​ទម្រង់​ជា​ Androidដំណើរ​ការ​នៅ​លើ ថេប្លេត ស្មាតហ្វូន នឹង​កុំព្យូទ័រ​។ ​លើស​ពី​នេះ​ទៀត​ ក្រុមហ៊ុន​ Google នឹង​បង្ហាញ​នូវ​ប្រភេទ​ប្រព័ន្ធ​ប្រតិបត្តិការ​​​ថ្មី​សន្លាង​ដែល​មាន​ការ​រួមបញ្ចូល​គ្នា​នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ Andriod OS នឹង​ Chrome OSនា​ឆ្នាំ​ក្រោយ​នេះ​ ។​ មក​ទល់​នឹង​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ Google បាន​អះ​អាង​អំពី​ការ​ពិពណ៌នា​ច្បាស់​មួយ​រវាង​ប្រព័ន្ធ​ប្រតិបត្តិការ​ពីរ​នេះ។​ Chrome Os គឺ​បង្កើត​ឡើង​តាម​ទម្រង់​ Chrome Web Browser ហើយ​ដំណើរការ​នៅ​លើ​ កុំព្យូទ័រ​យួរ​ដៃ​(laptop) នឹង​ប្រភេទ​គ្រួសារ​កុំព្យូទ័រ​នៃ​ Chromebook។​ Android ប្រើ​សម្រាប់​ឧបករណ៍​ដែល​ប្រើ​ថាមពល​ថ្ម​ទាប​ដូច​ជា​ ថេប្លេត នឹង​ស្មាតហ្វូន រួម​ទាំង​ឧបករណ៍​មួយ​ចំនួន​ទៀត ​និង​ទូរទស្សន៍​ផង​ដែរ​។​ ​ ​បើ​តាម​​ការ​ចុះផ្សាយ​របស់The Wall Street Journal ​ បាន​និយាយ​ថា ក្រុមហ៊ុន​ Google នឹង​ប្ដូរ​ឈ្មោះ​ Chromebook នៅ​ពេល​ដែល​ពួក​គេ​បង្ហាញ​ទម្រង់​ថ្វី​របស់​ Android​ ប៉ុន្តែ​ឈ្មោះ​ថ្មី​នេះ​​មិន​ទាន់​បាន​បញ្ជាក់​ច្បាស់​លាស់​នូវ​ឡើយ​ទេ៕  

X
5s