​​កំហុស​នៃ​ការ​ចាត់ចែង​​ហិរញ្ញវត្ថុ​៤​យ៉ាង​ ​​អ្នក​មាន​​​តែង​ជៀស​ផុត ជា​ហេតុ​មិន​ងាយ​ធ្លាក់​ខ្លួន​ក្រ​វិញ​!​​



ការ​ចាត់ចែង​​ហិរញ្ញវត្ថុ​​ជា​រឿង​សំខាន់​សម្រាប់​មនុស្ស​ម្នាក់ៗ ​​​មាន​ន័យ​ថា ​មូលហេតុ​មួយ​ដែល​ធ្វើ​​ឲ្យ​​មនុស្ស​មួយ​ចំនួន​នៅ​តែ​ក្រ​នោះ ​ក៏​ដោយសារតែ​ពួកគេ​​មិនបាន​រៀបចំ​វា​ឲ្យ​បាន​​ប្រសើរ​។​ ខាងក្រោម​នេះ ​ជា​កំហុស ការ​ចាត់ចែង​​ហិរញ្ញវត្ថុ​៤​យ៉ាង​ដែល​អ្នក​មាន​​​តែង​ជៀស​ផុត​៖​

១) ​​​មិន​ចាយ​ខ្ជះខ្ជាយ​៖

ថ្វីត្បិត​តែ​​មាន​ទ្រព្យសម្បត្តិ​ច្រើន​ក្ដី ​​អ្នក​ដែល​មាន​​ពិត​ប្រាកដ​​គឺ​មិន​ចូល​ចិត្ត​ចាយវាយ​ខ្ជះខ្ជាយ​នោះ​​ឡើយ ​​ពោល​គឺ​​​ចាយ​តាម​ការ​គួរ​ប៉ុណ្ណោះ ​ព្រោះ​ដឹង​ច្បាស់​ថា ​​លុយ​ពិបាក​រក​ណាស់​ ​ហើយ​មុន​ពេល​ឈាន​ដល់​ដំណាក់​កាល​នេះ ​គឺ​​ពួកគេ​បាន​ឆ្លងកាត់​ឧបសគ្គ​រាប់​មិន​អស់​ទៅ​ហើយ​។ ​​​ផ្ទុយ​ពី​អ្នក​ក្រ​ ​ដែល​ពេល​មាន​បាន​បន្តិចបន្តួច ​ចូលចិត្ត​ចាយ​ទាល់​តែ​អស់​ពី​ខ្លួន​។

២) ​​មិន​សន្សំ​​សម្រាប់​ថ្ងៃ​ក្រោយ​

​​​ពួក​អ្នក​មាន​ ​បាន​គិតគូរ​ខ្លាំង​ណាស់​ពី​ថ្ងៃ​អនាគត​របស់​ពួកគេ​ ​​​​ព្រោះ​ដឹង​ច្បាស់​ថា ​ថ្ងៃ​ណា​មួយ​ប្រាកដ​ជា​ត្រូវ​រលាយ ​ប្រសិនបើ​មិន​ចេះ​សន្សំ​ទុក​សម្រាប់​ថ្ងៃ​ក្រោយ​។ ​ដូច្នេះ​ពួកគេ​តែងតែ​វិនិយោគ​ ​ឬ ​ទិញ​​អចលនទ្រព្យ​ណាមួយ​​ដើម្បី​ជា​របស់​ប្រើប្រាស់​នៅ​ពេល​ចាំបាច់​នៅ​ថ្ងៃ​ណា​មួយ​។ ​​

៣) ​គ្មាន​ផែនការ​ចំណាយ​ចំណូល​ច្បាស់លាស់​

​ផែនការ​សម្រាប់​ចំណាយ​ ​និង ចំណូល​គឺ​ជា​រឿង​សំខាន់​បំផុត​សម្រាប់​មនុស្ស​ម្នាក់ៗ ​​ព្រោះ​ថា បើ​​​គ្មាន​ផែនការ​​ច្បាស់លាស់​នោះ​ទេ ​ទោះ​រក​លុយ​បាន​ច្រើន​ប៉ុណ្ណា​ក៏​មិន​ចេះ​សល់​ដែរ​។

៤) ​យក​លុយ​ទៅ​បង្កើត​បញ្ហា​

​បើ​មិន​ចេះ​ប្រើប្រាស់​លុយ​ទេ ​នោះ​​លុយ​នឹង​បញ្ជា​ខួរក្បាល​របស់​យើង​វិញ ​​​ដល់​ពេល​នោះ​ ​វា​មាន​តែ​បញ្ហា​រាប់​មិន​អស់​ ​មិន​ថា ​ក្នុង​គ្រួសារ​ ​ឬ ​ក្នុង​សង្គម​នោះ​ទេ​។ ​ដូច្នេះ​ហើយ​ពួក​អ្នក​មាន​ ​គេ​ដឹង​ច្បាស់​ ​និង មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ​ក្នុង​ការ​ប្រើប្រាស់​ ​និង ​គ្រប់គ្រង​លុយ​ឲ្យ​បាន​ល្អ​ ​​ដើម្បី​យក​លុយ​ទាំង​នោះ​​ ​ទៅ​ទាក់ទាញ​ ​ឬ បង្កើត​លុយ​ឲ្យ​បាន​ច្រើន​ទៀត​នៅ​ពេល​អនាគត ​​ពោល​គឺ​មិន​ធ្វើ​ជា​ទាសករ​លុយ​ឡើយ​៕

ដោយ​៖ រតនា ​វិចិត្រ​

X
5s