សម្រង់សម្ដី៧ ឃ្លាដែលអ្នកគួរយកមកពិចារណា
១) «កុំធ្វើឲ្យកូនរបស់អ្នកអសមត្ថភាពដោយធ្វើឲ្យជីវិតរបស់ពួកគេងាយស្រួល»។ Robert A. Heinlein
២) «មនុស្សមើលឃើញពិភពលោកនូវអ្វីដែលគេបានស្ពាយទុកក្នុងបេះដូងរបស់គេ»។ Johann Wolfgang von Goethe
៣) «ពួកយើងរងទុក្ខនៅក្នុងការស្រមើស្រមៃរបស់យើងច្រើនជាងនៅក្នុងការពិត»។ Seneca
៤) «យប់កាន់តែងងឹត ដួងតារាបញ្ចេញពន្លឺកាន់តែខ្លាំង»។ Fyodor Dostoyevsky
៥) «អ្វីដែលធ្វើឲ្យអ្នកកង្វល់ នឹងគ្រប់គ្រងអ្នក»។ John Locke
៦) «ភាពភ័យខ្លាចដែលយើងមិនបានប្រឈមមុខក្លាយជាដែនកំណត់របស់យើង»។ Jim Kwik
៧) «ចុងបញ្ចប់មនុស្សត្រូវការសេចក្ដីក្លាហានសម្រាប់រស់នៅជាជាងសម្រាប់សម្លាប់ខ្លួនឯង»។ Albert Camus
ដោយ៖ ស្រីពៅ