បើអីចឹងមែន iPhone 7 Plus រឹតតែឡូយហើយ ព្រោះមានកាមេរ៉ាក្រោយ២ និងមុខងារ Optical Zoom ល្អជាងមុន
តាមការវិភាគរបស់លោក Ming-Chi Kuo មកពីក្រុមហ៊ុន KGI Securities បានអះអាងថាកំពូលទូរស័ព្ទ iPhone 7 នឹងប្រើប្រព័ន្ធកាមេរ៉ារឹតតែទំនើបគឺមាន Lens កាមេរ៉ា ២ (Dual Lens Camera)។ ទូរស័ព្ទ iPhone ជំនាន់ទី១០ របស់ Apple ត្រូវគេរំពឹងថា នឹងត្រូវក្រុមហ៊ុនប្រកាសចេញផ្លូវការនៅអំឡុងខែកញ្ញា ឬតុលាខាងមុខ អមដោយការឌីហ្សាញរូបរាងថ្មី ព្រមជាមួយមុខងារពិសេសថ្មីៗទៀត។
លោក Kuo និង KGI Securities ធ្វើសេចក្ដីសន្និដ្ឋានថា សមិទ្ធផល iPhone ជំនាន់ថ្មី អាចនឹងមានការកែលំអធំនៅត្រង់ផ្នែកកាមេរ៉ា ពោលនឹងមានកាមេរ៉ាភ្លោះ (dual-camera) ដែលប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ារបស់ក្រុមហ៊ុន LinX Imaging ដែលខ្លួនបានទិញយកកាលពីឆ្នាំមុន។