អ្នកជំនាញ​អង់គ្លេស​រក​ឃើញ​បំណែក​​នៅ​ក្នុង​ព្រៃ​នៃ​​ប្រទេស​ ​កម្ពុជា សង្ស័យ​ថា​ MH370​



នេះ​ជា​ព័ត៌មាន​ពិបាក​នឹង​ជឿ​ ប៉ុន្តែ​សារព័ត៌មាន​អង់គ្លេស​ Express និង​ Dailystar បាន​ចេញ​ផ្សាយ​ព្រម​គ្នា​​ អំពី​​ការ​អះអាង​របស់​អ្នក​ជំនាញ​​អង់គ្លេស​ជុំវិញ​ការ​​រក​ឃើញ​បំណែក​ក្នុង​ព្រៃ​ស្ថិត​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​កម្ពុជា​ដែល​មាន​ការ​សង្ស័យ​ថា​ ជា​បំណែក​យន្តហោះ MH370 ដែល​បាត់​កាល​ពី​ ៤​ឆ្នាំ​មុន។ [caption id="attachment_59163" align="alignleft" width="453"] បំណែកយន្តហោះ​ដែល​សង្ស័យ​ថា​ MH370[/caption] ​អ្នក​​ជំនាញ​​ខាង​បច្ចេកវិទ្យា​អង់គ្លេស​លោក​ Ian Wilson ​បាន​អះអាង​ថា​ ​លោក​កំណត់​បាន​ទីតាំង​យន្តហោះ​មួយ​ដែល​សង្ស័យ​ថា​ ជា​យន្តហោះ​ MH370 នៅ​លើ​ Google Maps ដែល​ធ្លាក់​នៅ​ក្នុង​ព្រៃ​នៃ​ប្រទេស​កម្ពុជា។ ​ការ​អះអាង​នេះ​ គឺ​ត្រូវ​បាន​លោក​ Daniel Boyer ​​​អ្នក​ជំនាញ​​ និង​អ្នក​បើកបរ​យន្តហោះ​​ដ៏​លេច​ធ្លោ​ម្នាក់​ បាន​គាំទ្រ​​ផង​ដែរ​អំពី​ការ​អះអាង​ជុំវិញ​រឿង​នេះ។ ​  

ការ​អះអាង​របស់​​អ្នក​ជំនាញ​​​ ត្រូវ​បាន​ធ្វើ​ការ​សន្និដ្ឋាន​ដោយ​ផ្អែក​ទៅ​លើ​ រូបភាព​ពី​ផ្កាយរណប​ថ្មីៗ។ រូបភាព​ផ្កាយ​រណប​ដែល​ទើប​​​​ចាប់​​បាន​ថ្មីៗ​ គេ​ជឿ​ថា​ ជា​រូប​ច្រមុះ​ ស្លាប បង្អួច​ និង​កន្ទុយ​ដែល​មាន​​ប្រវែង​ប្រហែល​ ៧០ម៉ែត្រ​​ ​ប្រហាក់ប្រហែល​នឹង​យន្តហោះ​ពិត​ ​​​ Boeing 777 ឬ​យន្តហោះ MH370។ ​

លោក Boyer ​បាន​ថ្លែង​ប្រាប់​ Daily Star Online ​ដូច្នេះ​ថា​ ៖«​រូបភាព​នោះ​ទំនង​ជា​បំណែក​យន្តហោះ​ដែល​​ក្រឡាប់​​ច្រើន​ដង​ក្នុង​ល្បឿន​ ២៤១​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដែល​ជា​ល្បឿន​យន្តហោះ​ធ្លាក់។ សំណាង​​ដែល​ខ្ញុំ​បាន​​បាន​ពិនិត្យ​មើល​ទីតាំង​ឆ្ងាយ​មួយ​នៅ​ក្នុង​ព្រៃ​ជា​កន្លែង​ដែល​ខ្ញុំ​ស្រាវជ្រាវ​ច្រើន​ដង​ដោយ​ប្រើ​​ផ្កាយ​រណប​ជា​ច្រើន​ក្រុមហ៊ុន​ ហើយ​លទ្ធផល​មួយ​គឺ​លោក​ទទួល​បាន​ដូច​គ្នា​លើ​បំណែក​នោះ»។ ​ អ្នក​បើកបរ​យន្តហោះ​រូប​នេះ​ក៏​បាន​អះអាង​ផង​ដែរ​ថា​ លោក​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ និង​ប្រៀប​ធៀប​រូប​ភាព​នៅ​ឆ្នាំ​២០០៨​ ជា​ច្រើន​ដង​។ លោក​ថា​ រូប​ភាព​នៅ​ឆ្នាំ​២០០៨​ គ្មាន​ជាប់​បំណែក​អ្វី​នោះ​ទេ។ តាម​របាយការណ៍​មាន​ការអះអាង​ថា​ កំពុង​មាន​ការ​អំពាវនាវ​សុំ​ឱ្យ​មាន​ការ​ស្រាវជ្រាវ​ និង​រុក​រក​បន្ទាន់​នៅ​ត្រង់​ទីតាំង​ដែល​មាន​ការ​សង្ស័យ​នេះ។ សូមបញ្ជាក់​ថា​ បេសកកម្ម​រុក​រក​យន្តហោះ​ MH370 ក្នុង​រយៈពេល​ ៤​ឆ្នាំ​នេះ​ គឺ​ទើប​នឹង​ត្រូវ​បាន​បញ្ចប់​នៅ​ដើម​ឆ្នាំ​២០១៨ នេះ​ប៉ុណ្ណោះ។ បេសកកម្ម​រុក​រក​នៅ​ក្នុង​មហាសមុទ្រ​​ឥណ្ឌា​បាន​បាត់បញ្ចប់​បន្ទាប់​ពី​រុក​រក​ប្រហែល​ ១៩៣០០០គីឡូម៉ែត្រ​ដោយ​គ្មាន​រក​ឃើញ​នូវ​បំណែក​​អ្វី​ដែល​ជា​របស់​ MH370 ទាល់​តែ​សោះ។ ការ​អះអាង​នា​ពេល​នេះ​ ទំនង​ជា​ផ្ទុក​គ្នា​ទៅ​ហ្នឹង​អ្នក​ជំនាញភាគ​ច្រើន​​ដែល​អះអាង​ថា​ យន្តហោះ​ទំនង​ជា​ធ្លាក់​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា។ ប៉ុន្តែ​អះអាង​នេះពេល​នេះ​ ហាក់​ស៊ីគ្នា​ទៅ​ហ្នឹង​ឧបទ្ទវហេតុ​មួយ​ដែល​ថា​ មាន​គ្រួសារ​នៃ​ជន​រង​គ្រោះ​ជនជាតិ​ម្នាក់​បាន​ទូរស័ព្ទ​ទៅ​អ្នក​ដំណើរ​នៅ​លើ​យន្តហោះ ហើយ​ទូរស័ព្ទ​នោះ​នៅ​ខលចូលបួន​ថ្ងៃ​ក្រោយ​ពី​ការ​ធ្លាក់។ សមាជិក​នៃ​គ្រួសារ​នោះ​បាន​អះអាង​ថា​ ខ្លួន​បាន​យក​ទៅ​ទូរស័ព្ទទៅ​បង្ហាញ​ដល់​អាជ្ញាធរ​ប៉ុន្តែ​អាជ្ញាធរ​បែរ​ជា​អះអាង​ថា​ ជា​បញ្ហា​កំហុស​បច្ចេកទេស​ខាង​ក្រុមហ៊ុន Telecom ទៅ​វិញ។ នេះ​ជា​ការ​បង្ហាញ​របស់​អ្នក​ជំនាញ​ផ្នែក​អប់រំប្រចាំ​នៅ​ទីក្រុង​ឡុងដ៍  លោក​បណ្ឌិត Yijun Yu។
X
5s