ខ្លីៗអំពីច្បាប់៖ តើពន្ធគឺជាអ្វី?
ពន្ធគឺជាបន្ទុករបស់អ្នកជាប់ពន្ធចំពោះរដ្ឋ និង ជាកាតព្វកិច្ចរបស់គ្រប់សមាសភាពដែលកំណត់ដោយ ច្បាប់។ យោងតាមច្បាប់ស្តីពីពន្ធដារឆ្នាំ ១៩៩៧ ពន្ធសំដៅដល់ពន្ធផ្ទាល់ដែលជាប្រភេទពន្ធប្រមូលយកដោយផ្ទាល់ ពីអ្នកជាប់ពន្ធ (Taxpayer) ក្រៅពីពន្ធគយ ឬ អាករដែលសំដៅដល់ពន្ធប្រយោលដែលជាប្រភេទនៃការប្រមូលពន្ធ ដោយប្រយោល (មិនបានប្រមូលយកដោយផ្ទាល់ពីអ្នកជាប់ពន្ធ) ។ ការប្រមូលពន្ធនេះ គឺជាការយកតាមតម្លៃ ទំនិញ ឬសេវា ហើយអ្នកជាប់ពន្ធគឺជាអ្នកប្រើប្រាស់ចុងក្រោយ។
ការបង់ពន្ធគឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប ឬ ស្ថាប័នពាក់ព័ន្ធនានាដែលត្រូវបង់ជូនរដ្ឋ ដើម្បីរួមចំណែក ការពារ និង អភិវឌ្ឍន៍មាតុភូមិ។ ចំណូលដែលបានទទួលមកពីការបង់ពន្ធនឹងត្រូវយកទៅប្រើប្រាស់នៅក្នុងកិច្ចការដ៏ ចាំបាច់ដូចខាងក្រោម៖
- បើកប្រាក់ខែជូនមន្ត្រីរាជការ
- បើប្រាក់ខែជូនទាហានកម្លាំងប្រដាប់អាវុធ
- សាងសង់ស្ពាន
- សាងសង់សាលារៀន
- ការពារព្រំដែន
- សាងសង់ផ្លូវថ្នល់
- សាងសង់មន្ទីពេទ្យ។ល។ ៕
ដោយ៖ ប៉ុម ទូច