អ្នកវិទ្យាសាស្ត្ររកឃើញ គុណប្រយោជន៍ ១៤យ៉ាងពីការស្តាប់បទចម្រៀង!
ការស្ដាប់បទចម្រៀង ក៏ផ្ដល់ផលប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរដល់លោកអ្នក។ នេះបើតាមការអះអាងពីក្រុមអ្នកវិទ្យាសាស្ត្រកាលពីពេលថ្មីៗកន្លងទៅនេះប្រាប់ Lifehack។ ខាងក្រោមនេះគឺជាអត្ថបទប្រយោជន៍នៃការស្ដាប់តន្ត្រី៖
១) ធ្វើឱ្យអ្នកសប្បាយជាងមុន៖ នៅពេលស្ដាប់តន្ត្រី ខួរក្បាលនឹងបញ្ចេញចោលនូវ ដូប៉ាមីនដែលធ្វើឱ្យអ្នកកាន់តែសប្បាយជាងមុន និងអាចបំភ្លេចទុក្ខកង្វល់ផ្សេងៗបាន។
២) ជួយឱ្យរត់លឿនជាងមុន៖តាមការពិសោធ អ្នកស្ដាប់តន្ត្រីអាចរត់លឿនជាងមុន។
៣) បំបាត់តប់ប្រមល់ និងបង្កើនសុខភាព៖ ប្រសិនបើអ្នកបំបាត់តប់ប្រមល់បាន គឺមានន័យថា លោកអ្នកឈប់ខ្វល់ពីផ្សេងទៀត ដែលធ្វើឱ្យសុខភាពល្អទៅតាមហ្នឹងដែរ។
៤) ធ្វើឱ្យលោកអ្នកគេងលក់ស្រួល៖ មុនពេលគេង វាអាចរន្ដំចិត្តអ្នកឱ្យឆាប់គេងលក់។
៥) ជួយបំបាត់ការបាក់ទឹកចិត្ត៖ នៅពេលដែលរឿងដែលធ្វើឱ្យអ្នកពិបាកចិត្តខ្លាំង បើអាចបានស្ដាប់ចម្រៀងដែលអ្នកចូលចិត្តបំផុត នឹងអាចជួយបំបាត់ការបាក់ទឹកចិត្តបាន។
៦) ជួយអ្នកឱ្យញ៉ាំតិចជាងមុន៖ ស្ដាប់ចម្រៀងច្រើន ក៏អាចធ្វើឱ្យអ្នកញ៉ាំតិចជាងមុនដែរ។
៧) ធ្វើឱ្យអារម្មណ៍កាន់តែរឹងប៉ឹងនៅពេលបើកបរ៖ ការសិក្សានៅប្រទេសហូឡង់ដ៍បង្ហាញថា ស្ដាប់តន្ត្រីធ្វើឱ្យអ្នកបើកបរកាន់តែមានអារម្មណ៍រឹងប៉ឹងឡើង។
៨) ជួយដល់ការសិក្សា និងការចង់ចាំ (ព្រោះថា តន្ត្រីជាភាសានៃការចងចាំ)
៩) តន្ត្រីអាចធ្វើឱ្យអ្នកជំងឺធូរស្បើយបន្ទាប់ពីវះកាត់រួច
១០) ជួយបំបាត់ការឈឺចាប់៖ ការសិក្សារបស់សកលវិទ្យាល័យ Philadephia អះអាងថា តន្ត្រីអាចបំបាត់ការឈឺចាប់បាន។
១១) អាចជួយអ្នកមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាលឱ្យប្រសើរឡើងវិញបានខ្លះ
១២) តន្ត្រីអាចធ្វើឱ្យការទំនាក់ទំនងតាមការសន្ទនាគ្នានឹងកាន់តែប្រសើរ
១៣) អាចជួយបង្កើនកម្រិត IQ និងការសិក្សាផងដែរ
១៤) ធ្វើឱ្យខួរក្បាលរបស់អ្នកនៅល្អដដែរ ទោះបីមានវ័យជ្រេបន្តិចក្ដី៕
ដោយ៖រតនៈវិភូ