គំនិតសំខាន់ៗ ដែលជួយឲ្យអ្នកហ៊ានតស៊ូដើម្បីសម្រេចក្ដីសុបិន្តរបស់ខ្លួន
១) «នៅពេលអ្នកបញ្ឈប់ក្ដីសុបិនរបស់ខ្លួន មានន័យថា អ្នកបញ្ឈប់ការរស់នៅរបស់ខ្លួនដែរ»។
--- ដោយ Malcolm S. Forbes
២) «អ្នកមិនទាន់យឺតពេលនោះឡើយ ក្នុងការបង្កើតគោលដៅ ឬ សុបិនមួយទៀត»។
--- ដោយ C. S. Lewis
៣) «ប្រសិនបើអ្នកមិនសាងក្ដីសុបិនឲ្យខ្លួនឯងទេ នោះអ្នកដទៃនឹងជួលអ្នកឲ្យសាងក្ដីសុបិនរបស់ពួកគេមិនខាន»។
--- ដោយ Tony Gaskins
៤)«សុបិនគឺមិនមែនជាអ្វី ដែលអ្នកឃើញនៅក្នុងពេលគេងនោះទេ ប៉ុន្តែវាគឺជាអ្វីម្យ៉ាងដែលមិនអាចធ្វើឲ្យអ្នកគេងបាន»។
--- ដោយ A.P.J. Abdul Kalam
៥) «ត្រូវធ្វើដំណើរដោយភាពជឿជាក់ជាមួយនឹងទិសដៅដែលជាក្ដីសុបិនរបស់អ្នក។ ត្រូវរស់នៅក្នុងជីវិតដែលអ្នកស្រមៃ»។
--- ដោយ Henry David Thoreau
៦) «ការតាំងចិត្ត នាំមកនូវសកម្មភាព។ សកម្មភាពនឹង ធ្វើឲ្យក្ដីសុបិនរបស់អ្នកកាន់តែខិតជិតមកដល់»។
--- ដោយMarcia Wieder