​​ការ​គិត​ខុស​៤​យ៉ាង​ នាំ​ឲ្យ​អ្នក​មិន​អាច​​ក្លាយ​ជា​អ្នក​មាន​ដូច​គេ​​ក្នុង​មួយ​ជីវិត​នេះ​​​



​រាល់​មហាសេដ្ឋី​គ្រប់រូប​ ​មិន​មែន​កើត​ចេញ​ពី​ការ​ដេកចាំ​លុយ​រត់​មក​គោះទ្វារ​ផ្ទះ​នោះ​ឡើយ ​ពោល​គឺ​ពួកគេ​សុទ្ធតែ​បាន​ធ្វើ​ការ​យ៉ាង​លំបាក​ ​ទម្រាំ​ប្រមូល​លុយ​កាក់​ទាំង​នោះ​រហូត​ចាយ​មិន​អស់​ក្នុង​មួយ​ជីវិត​នេះ​។ ​

ខាងក្រោម​នេះ ជា​គំនិត​មួយ​ចំនួន​ដែល​ ​មនុស្ស​គិត​ខុស​នាំ​ឲ្យ​ពួកគេ​មិន​អាច​ក្លាយ​ជា​អ្នក​មាន​បាន​៖​

​១) ​​​ដោយសារ​កើត​មក​ក្នុង​គ្រួសារ​ក្រីក្រ​៖ ​​វា​មិន​មែន​ជា​បញ្ហា​ទេ បើ​អ្នក​កើត​មក​ក្នុង​គ្រួសារ​ក្រីក្រ ​ប៉ុន្តែ​បញ្ហា​នោះ​នៅ​ត្រង់​ថា ​​អ្នក​​នៅ​តែ​ស៊ូទ្រាំ​រស់នៅ​ក្នុង​ភាព​ក្រីក្រ​នេះ​​​ទៀត​ឬ​។ ​មនុស្ស​ជាច្រើន​យល់​ឃើញ​ថា ខ្លួន​​​ជា​ត្រកូល​អ្នក​ក្រ ​ដូច្នេះ​ហើយ​មួយ​ជីវិត​នេះ​ ​មិន​ងាយ​នឹង​ក្លាយ​ជា​អ្នក​មាន​ឡើយ​។ ​ការ​គិត​បែបនេះ​ ​គឺជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​ត្រូវ​កែប្រែ​ជា​បន្ទាន់​ ​ព្រោះ​ថា​​បើ​គិត​បែបនេះ​ហើយ ​ប្រាកដ​ណាស់​ថា ​អ្នក​នឹង​នៅ​តែ​ក្រ​។​

​២) ​អ្នក​មាន​គឺ​សុទ្ធតែ​អាត្មានិយម​៖ ​​មនុស្ស​មួយ​ចំនួន​យល់​ឃើញ​ថា ​​អ្នក​​មាន​ទ្រព្យ​សម្បត្តិ​ទាំង​អស់​សុទ្ធតែ​ជា​មនុស្ស​អាត្មានិយម ​និង អាក្រក់​ ​ពោល​គឺ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​តែ​ផល​ប្រយោជន៍​ខ្លួន​។ ពិភពលោក​នេះ ​​មហាសេដ្ឋី​ច្រើន​ជាង​បាន​​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​ដើម្បី​សង្គម​ ​និង ប្រទេស​ជាតិ​ ​ព្រោះ​ពួកគេ​យល់​ច្បាស់​អំពី​តម្លៃ​នៃ​មនុស្ស​ជាតិ ​និង ការ​ជួយ​គ្នា​ទៅវិញ​ទៅ​មក​។ ​ដូច្នេះ​បើ​អ្នក​គិត​ថា ​​ត្រូវ​តែ​​អាត្មានិយម​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​នោះ ​អ្នក​​​នឹង​អាច​​ឆាប់​រលាយ​មក​វិញ​យ៉ាង​ឆាប់​បំផុត​ ទោះបីជា​រក​លុយ​បាន​ច្រើន​ក៏​ដោយ​។

៣) ​រៀន​បាន​តិច​ពេក​៖ ​ទោះបីជា​​អ្នក​រៀន​នៅ​កម្រិត​ណា​ក៏​ដោយ ​​​មិន​មែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​នោះ​​ពេក​ទេ ​បើ​អ្នក​មាន​ឆន្ទៈ​ក្នុង​ការ​​ពង្រឹង​ចំណេះដឹង​ និង សមត្ថភាព​ខ្លួន​ឯង​ ​​នោះ​អ្វីៗ​នឹង​អាច​ដោះស្រាយ​បាន​។ ​បណ្ដា​មហាសេដ្ឋី​ជាច្រើន​ក្នុង​​លោក ​នេះ​មិន​ប្រាកដ​ថា សុទ្ធតែ​រៀន​​បាន​ខ្ពស់​នោះ​ទេ ​ប៉ុន្តែ​ដោយសារតែ​ការ​តស៊ូ​របស់​ពួកគេ​ ​ទើប​​អាច​​សម្រេច​តាម​ក្ដី​ប្រាថ្នា​។

៤) ​មាន​ឬ​ក្រ​​វាសនា​​កំណត់​៖ ​​បើ​អ្នក​យក​ជីវិត​របស់​ខ្លួន​​ ​​ផ្ញើ​លើ​ពាក្យ​ថា​ វាសនា ​នោះ​​ វា​សម​ណាស់​ដែល​អ្នក​​គ្មាន​សល់​អ្វី​ក្នុង​ខ្លួន​ដូច​គេ​។ ​មនុស្ស​ទាំង​ឡាយ​ដែល​ ដេក​ចាំ​វាសនា និង ព្រេងសំណាង​នោះ ​គឺ​គ្មាន​ថ្ងៃ​អាច​ស្គាល់​ពន្លឺ​ជីវិត​ត្រចះត្រចង់​​នោះ​ឡើយ​ក្នុង​ជីវិត​នេះ​ ​ ​ព្រោះ​​រាល់​ភាព​ជោគជ័យ​ទាំង​ឡាយ ​មិន​អាច​កើត​ឡើង​ដោយ​គ្មាន​ការ​ខិតខំ​ប្រឹងប្រែង​របស់​បុគ្គល​នោះ​ឡើយ​៕

ដោយ​៖ ​រតនា​ ​វិចិត្រ​

X
5s