តម្លៃមាស ហក់ឡើងខ្ពស់នៅអាមេរិក ខណៈតម្លៃប្រេងធ្លាក់ចុះ
តម្លៃមាសនៅសហរដ្ឋអាមេរិក នៅតែបន្តហក់ឡើងខ្ពស់ នៅរយៈពេល១២សប្ដាហ៍ជាប់គ្នា ស្របពេលដែលតម្លៃប្រេងកំពុងធ្លាក់ចុះ។
នៅខែមករាឆ្នាំ២០១៥នេះ តម្លៃមាសគឺបានកើនឡើងប្រមាណ៥ភាគរយ ដែលនេះជាសញ្ញាវិជ្ជមានមួយសម្រាប់អ្នកវិនិយោគផ្នែកទីផ្សារមាស ខណៈពេលដែលក្រុមហ៊ុនប្រេងជាច្រើនកំពុងប្រឈមបញ្ហាជាច្រើនដោយសារតែតម្លៃប្រេងធ្លាក់ចុះក្រោម៣០ ដុល្លារក្នុងមួយបារ៉ែល៕
ដោយ៖ អ៊ុន ភក្តី