សម្រង់សម្ដីទាំង ១០ឃ្លាអំពីអត្ថន័យនៃការអប់រំធ្វើឲ្យអ្នកជ្រួតជ្រាបកាន់តែខ្លាំង​



ការអប់រំគឺមានតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍមនុស្សឲ្យមានចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថល្អ សុជីវធម៌ល្អ អត្តចរិតល្អថ្លៃថ្នូរដើម្បីការជំរុញការអភិវឌ្ឍប្រទេស។ ការអប់រំគឺជាកម្លាំងចលករស្នូលក្នុងការអភិវឌ្ឍប្រទេសជាតិ ប្រទេសជាតិមួយរីកចម្រើនទៅបានលុះត្រាតែប្រជាជនប្រទេសនោះមានការអប់រំសិន។

ខាងក្រោមនេះគឺជាសម្រង់សម្ដីទាំង ១០ឃ្លាអំពីឥទ្ធិពលនៃការអប់រំ៖

១) «គោលបំណងតែមួយគត់នៃការអប់រំគឺប្រែក្លាយកញ្ចក់ឲ្យក្លាយជាបង្អួច។» ―Sydney J. Harris

២) «ការអប់រំគឺជាលិខិតឆ្លងដែនទៅកាន់អនាគត ពីព្រោះថ្ងៃស្អែកគឺជាអ្វីដែលអ្នករៀបចំរួចរាល់ក្នុងថ្ងៃនេះ។» ―Malcolm X

៣) «ចំណេះដឹង គឺជាកំណប់ទ្រព្យដ៏មានតម្លៃមហាសាល ដោយគ្មានចោរណាអាចលួចបានឡើយ។» L. Frank Baum

៤) «ចំណេះដឹងប្រៀបដូចជាខ្យល់ដកដង្ហើមដែលមនុស្សម្នាក់ៗមិនអាចខ្វះបាន។» Alan Moore

៥) «ការអប់រំគឺជាអាវុធដ៏អស្ចារ្យដែលអ្នកអាចប្រើប្រាស់ដើម្បីផ្លាស់ប្ដូរពិភពលោក។» Nelson Mandela

៦) «ការវិនិយោគក្នុងការអប់រំគឺការវិនិយោគដ៏ល្អបំផុត។» Benjamin Franklin

៧) «ឬសគល់នៃការអប់រំគឺល្វីងជូរចត់ ប៉ុន្តែផ្លែផ្ការបស់វាគឺផ្អែមត្រជាក់។» Aristotle

៨) «មុខងារនៃការអប់រំគឺបង្រៀនមនុស្សឲ្យចេះគិតត្រិះរិះពិចារណា។ ភាពឆ្លាតវៃបូកផ្សំនឹងអត្តចារិតល្អគឺជាគោលដៅនៃការអប់រំ។» Martin Luther King Jr.

៩) «ការអប់រំគឺជាការប្រែភាពខ្មៅងងឹតឲ្យក្លាយជាភ្លឺថ្លា។» Allan Bloom

១០) «ការអប់រំគឺជាកូនសោរបើកទ្វារសេរីភាព។» George Washington

ចុចអាន៖ សសរស្ដម្ភទាំង ៦នៃការអប់រំក្នុងសតវត្សទី ២១

ដោយ៖ លង់ វណ្ណៈ

X
5s