កម្រង​គតិ​ទាំង ៧ឃ្លាសម្រាប់អ្នកដែលកំពុងតែប្រឈមមុខនឹងការឈឺចាប់ក្នុងជីវិត​



១) «ត្រូវ​មាន​ភាព​អត់ធ្មត់​និង​រឹងមាំ។ ថ្ងៃណាមួយ​ការ​ឈឺចាប់​នេះ​នឹង​មាន​ប្រយោជន៍​សម្រាប់​អ្នក»។ Ovid

២) «ត្រូវ​ចេះ​បម្លែង​របួស​របស់​អ្នក​ទៅ​ជា​គតិបណ្ឌិត»។ Oprah Winfrey

៣) «គឺជា​ពេល​ដែល​ខ្ញុំ​ជួប​ការ​លំបាក​ដែល​ខ្ញុំ​បាន​ហាត់​ពត់លត់​ដំ​ឲ្យ​រឹងមាំ។ គឺជា​ពេល​ដែល​ប្រយុទ្ធ​ចូល​ទៅ​ដល់​បណ្ដូល​របស់​ខ្ញុំ​ដែល​ខ្ញុំ​ដឹង​ពី​ជម្រៅ​នៃ​ខ្លួន​ឯង​ជា​នរណា»។ Steve Maraboli

៤) «ខ្ញុំ​មិន​សុំ​ការ​រងទុក្ខ​ដែល​ស្រាល​ជាង​មុន​នោះ​ទេ តែ​ខ្ញុំ​សុំ​ស្មា​ដែល​ធំទូលាយ​ជាង​មុន»។ សុភាសិត​ជ្វីស

៥) «អ្វី​ដែល​ធ្វើឲ្យ​យើង​ឈឺចាប់​គឺជា​អ្វី​ដែល​ព្យាបាល​យើង»។ Paulo Coelho

៦) «ការ​ព្យាបាល​សម្រាប់​ការ​ឈឺចាប់​គឺជា​ការ​ឈឺចាប់»។ Rumi

៧) «គ្មាន​អ្វី​មួយ​ដែល​អាច​រារាំង​សេចក្ដី​សុខ​បាន​ដូចជា​ការ​ចងចាំ​អំពី​សេចក្ដី​សុខ​នោះ​ឡើយ»។ Andre Gide

ដោយ៖ ស្រីពៅ

X
5s