ចំណុច​សំខាន់​ ២​យ៉ាង​ដែល​អ្នក​ត្រូវ​ដឹង​ដើម្បី​រើស​មនុស្ស​ «ចង់​រួម​ចំណែកការងារ​ជា​មួយ​អ្នក»​



មនុស្ស​ម្នាក់ៗ​សុទ្ធតែ​ធ្វើការ​ដើម្បី​ចង់​បាន​ប្រាក់​កម្រៃ ប៉ុន្តែ​ក៏​មាន​មនុស្ស​មួយ​ចំនួន​ដែរ​ដែល​មាន​គោលបំណង​លើស​ពី​ត្រឹមតែ​ប្រាក់​កម្រៃ តែ​ពួកគេ​ចង់​រួម​ចំណែក​ជា​សមាជិក​ក្រុម​របស់​អ្នក​ដើម្បី​ជួយ​ដំណើរការ​អាជីវកម្ម​ថ្មី​ថ្មោង​របស់​អ្នក​ឲ្យ​សម្រេច​បាន​ជោគជ័យ។ ខាងក្រោម​នេះ​គឺជា​ចំណុច​សំខាន់​២​យ៉ាង​ដែល​អ្នក​ត្រូវ​ដឹង​ដើម្បី​រើស​មនុស្ស​ដែល​ចង់​រួម​ចំណែក​ដល់​អ្នក៖

១) ចូលចិត្ត​សកម្មភាព​ជាង​ការ​គ្រោង​ផែនការ​ទុក​មុន៖ ជា​ធម្មតា​អាជីវកម្ម​នីមួយៗ​តែង​ចាប់ផ្ដើម​ដោយ​មាន​ការ​គ្រោង​រៀបចំ​ផែនការ​ទុក​មុន បើ​ទោះ​មិន​គ្រោង​ទុក​លម្អិត​ច្រើន យ៉ាងហោចណាស់​ក៏​មាន​គ្រោង​ទុក​ជា​ចំណុច​គោល​សំខាន់ៗ​ខ្លះៗ​ដែរ។ យ៉ាងណាមិញ អ្វីៗ​មិនមែន​សុទ្ធតែ​ទៅ​តាម​ការ​គ្រោង​ទុក​របស់​អ្នក​ទាំងអស់​នោះ​ទេ។ អ្នក​នឹង​ត្រូវ​ជួប​ប្រសព្វ​នឹង​ស្ថានការណ៍​មួយ​ចំនួន​ដែល​តម្រូវ​ឲ្យ​អ្នក​បត់បែន​និង​ផ្លាស់ប្ដូរ​ផែនការ​របស់​អ្នក​ចេញ។ ហេតុនេះ​មនុស្ស​ដែល​អ្នក​ត្រូវ​ស្វែងរក​គឺជា​មនុស្ស​ដែល​ចេះ​បត់បែន ចូលចិត្ត​ការ​ធ្វើ​សកម្មភាព​ជាង​ការ​ដើរ​តាម​ផែនការ​យ៉ាង​ដាច់​ខាត និង​មនុស្ស​ដែល​អាច​ជួយ​អ្នក​នៅ​ក្នុង​ការ​សម្រេច​ចិត្ត។

២) មិន​ប្រចាំ​ការងារ​គ្នា៖ នៅ​ពេល​អាជីវកម្ម​ទើប​នឹង​ចាប់ផ្ដើម​ដំបូង វា​គឺជា​រឿង​សំខាន់​ណាស់​ដែល​អ្នក​អាច​ស្វែងរក​មនុស្ស​ណា​ដែល​អាច​ធ្វើការ​អ្វីៗ​បាន​គ្រប់​យ៉ាង​នៅ​ពេល​ស្ថានការណ៍​ទាមទារ ដោយ​មិន​ខ្វល់​ពី​តួនាទី​ប្រចាំការ​របស់​ខ្លួន។ មាន​មនុស្ស​បែប​នេះ​នៅ​ក្នុង​ក្រុម នឹង​ធ្វើឲ្យ​ក្រុម​របស់​អ្នក​មាន​សាមគ្គី​គ្នា មាន​ភាព​ស្វះស្វែង គិត​ពី​ប្រយោជន៍​រួម​ជា​ធំ និង​ជំរុញ​ឲ្យ​ដំណើរការ​ការងារ​របស់​អ្នក​សម្រេច​បាន​ដល់​គោលដៅ៕

ដោយ៖ ស្រីពៅ

X
5s