តើ​មហាសេដ្ឋី​​​ពិភពលោក​បច្ចុប្បន្ន​រស់​នៅ​ទ្វីប​ណាច្រើនជាងគេ?​



សម្រាប់​ឆ្នាំ ២០១៧ ​កន្លង​ទៅ​ គេ​​បាន​រក​ឃើញ​ថា ​យ៉ាងហោចណាស់​នៅ​ក្នុង​រយៈពេល ២​ថ្ងៃ​​​​​មាន​មហា​សេដ្ឋី​​ (Billionaire) ចំណូល​ថ្មី​​​បាន​កើត​ឡើង​​ម្នាក់ នេះ​បើ​យោង​តាម​របាយការណ៍​ស្រាវជ្រាវ​របស់​​អង្គការ Oxfam។ ចំណែក​សេដ្ឋី (Millionaire) ​វិញ​ក៏​មាន​ការ​កើន​ឡើង​ផង​ដែរ ពោល​គឺ​បាន​កើន​ឡើង ៣៦% ​រវាង​ចន្លោះ​ឆ្នាំ ២០០៦ ដល់​ឆ្នាំ ២០១៦។ នេះ​បាន​ធ្វើ​ឲ្យ​ចំនួន​សេដ្ឋី​សរុប​នៅ​ជុំវិញ​ពិភពលោក​បាន​កើន​ឡើង​ជាង ១៣ លាន​អ្នក នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន Knight Frank ប្រចាំ​ឆ្នាំ ២០១៧ កន្លង​ទៅ។ របាយការណ៍​នេះ​ក៏​បាន​ធ្វើ​បែងចែក​ផង​ដែរ​ថា តើ​សេដ្ឋី និង​មហាសេដ្ឋី​ទាំង​អស់​នេះ​ភាគច្រើន​បាន​​រស់​នៅ​តំបន់​ណា​ខ្លះ​នៅ​ជុំវិញ​ពិភពលោក? នៅ​តំបន់​អឺរ៉ុប សេដ្ឋី​ភាគច្រើន​បាន​ជ្រើសរើស​ទីក្រុង​ឡុងដុង​របស់​អង់គ្លេស​ជា​គេហដ្ឋាន​របស់​ពួកគេ ដែល​ក្នុង​​ទីក្រុង​នេះ​មាន​សេដ្ឋី​រស់​នៅ​ប្រមាណ ៣៥៧ ២០០ នាក់។ ក្នុង​ចំណោម​សេដ្ឋី​ទាំង​នេះ មាន​សេដ្ឋី ៤ ៧៥០ នាក់​មាន​ទ្រព្យសម្បត្តិ​ ៣០ លាន​ដុល្លារ ឬ ​លើស​ពី​នេះ។ នៅ​អាមេរិក​ខាងជើង ទីក្រុង​ញីវយ៉ក​របស់​អាមេរិក​គឺ​ជា​​ផ្ទាំងស៊ីប​ដ៏​សំខាន់​សម្រាប់​ក្រុម​សេដ្ឋី​​។ សេដ្ឋី​ចំនួន ៣៣៩ ២០០ នាក់​​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​​កំពុង​រស់​នៅ​ក្នុង​ទីក្រុង​មួយ​នេះ​ ខណៈ​ដែល​ទីក្រុង​តូក្យូ​របស់​ជប៉ុន​ឈរ​នៅ​ទី៣ ​មាន​សេដ្ឋី​រស់​នៅ ២៧៨ ៨០០ នាក់​ពោល​គឺ​ច្រើន​ជាង​ប្រទេស​ណាៗ​ទាំងអស់​នៅ​ក្នុង​តំបន់​អាស៊ី។ ​របាយការណ៍​ដដែល​បាន​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​រយៈពេល​ត្រឹមតែ ៧ ឆ្នាំ​ចុងក្រោយ ទ្រព្យសម្បត្តិ​របស់​សេដ្ឋី និង​មហាសេដ្ឋី​ទាំង​នេះ​បាន​​កើន​ឡើង​រហូត​ដល់​ទៅ ២០,៦ ពាន់​ពាន់​លាន​ដុល្លារ។ ចំនួន​នេះ​នឹង​កើន​ឡើង​ទៀត​នៅ​ពេល​ខាងមុខ ខណៈ​ដែល​សេដ្ឋី និង​មហាសេដ្ឋី​ចូល​ថ្មី​ក៏​នឹង​កើន​ឡើង​ដែរ ជា​ពិសេស​ប្រទេស​ចិន៕ ប្រភព៖ cnbc ​
X
5s