កម្រងទស្សនៈទាំង ៨ឃ្លា របស់លោក កាលីលីអូ​ កាលីលេ (Galileo Galilei) បិតានៃវិទ្យាសាស្ត្រអ៊ីតាលី​



លោក កាលីលីអូ​ កាលីលេ (Galileo Galilei) កើតនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ១៩៦៤ ក្នុងទីក្រុងពីហ្សា ប្រទេសអ៊ីតាលី។ លោក កាលីលេ គឺជាតារាវិទូ រូបវិទូ ទស្សនៈវិទូ និងជាគណិតវិទូដ៏ល្បីល្បាញក្នុងពិភពលោក។ លោក កាលីលេ បានចូលរូមចំណែកខាងច្រើនក្នុងផ្នែកវិទ្យាសាស្រ្ត ហើយលោកត្រូវបានគេចាត់ទុកថាជា បិតានៃវិទ្យាសាស្ត្រ។

លោក កាលីលេ មិនត្រឹមតែជាបិតានៃវិទ្យាសាស្រ្តដែលបានរករបកគំហើញដ៏អស្ចារ្យជាច្រើននោះទេ តែលោកក៏ជាទស្សនៈវិទូ ដែលបានបន្សល់ទុកនូវទស្សនៈជាច្រើនសម្រាប់មនុស្សជំនាន់ក្រោយផងដែរ។ ដូចនេះ BizKhmer សូមលើកយកកម្រងទស្សនៈទាំង ៨ឃ្លា របស់លោក កាលីលីអូ​ កាលីលេ (Galileo Galilei) បិតានៃវិទ្យាសាស្ត្រអ៊ីតាលី មកជូនមិត្តអ្នកអាន៖

១) «ការស្គាល់ខ្លួនឯងគឺជាគតិបណ្ឌិតពិតប្រាកដ។»

២) «ខ្ញុំមិនដែលជួបមនុស្សអវិជ្ជាណាដែលខ្ញុំមិនអាចរៀនសូត្រពីពួកគេបាននោះទេ។»

៣) «ការពិតពីរមិនអាចប្រឆាំងគ្នាបានទេ។»

៤) «អ្នកមិនអាចបង្រៀនមនុស្សនូវអ្វីទាំងអស់បានទេ ប៉ុន្តែអ្នកអាចបង្រៀនពួកគេឲ្យចេះរកចម្លើយក្នុងខ្លួនរ​បស់ពួកគេ។»

៥) «គណិតវិទ្យាគឺជាកូនសោរមាសសម្រាប់ចាក់ទ្វារទៅកាន់វិទ្យាសាស្ត្រ។»

៦) «ចំណង់គឺជាចំណុចចាប់ផ្ដើមនៃទេពកោសល្យ។»

៧) «ឆម្ងល់គឺជាឪពុកនៃភាពច្នៃប្រឌិត។»

៨) «ការពិតគឺងាយស្រួលយល់ នៅពេលគេរកឃើញហើយ ប៉ុន្តែអ្វីដែលពិបាកនោះគឺការស្វែងរកពិត។»

ចុចអាន៖ ដិវត្តន៍វិទ្យាសាស្ត្រ (Scientific Revolution) (សតវត្សទី១៤ដល់ទី១៧)​ របស់ប្រវត្តិសាស្ត្រអឺរ៉ុប

ដោយ៖ លង់ វណ្ណៈ

X
5s