រឿង​រ៉ាង​ទាំង​ ៦​​​ដែល​មនុស្ស​អាត្មា​និយម​តែង​តែ​ធ្វើ​



ជា​ការ​ពិត​ណាស់ ​មនុស្ស​គ្រប់​រូប​ត្បិត​តែ​រក​នៅ​ក្នុង​ភព​ផែន​ដី​តែ​មួយ​ជា​មួយ​គ្នា​​​ក៏​ពិត​​មែន​ ប៉ុន្តែ​បើ​និយាយ​​អំពី​ប្រភេទ​នៃ​មនុស្ស​វិញ​នៅ​លើ​ភព​ផែន​ដី​នេះ​​ ​មាន​ប្រភេទ​មនុស្ស​​ផ្សេង​ៗ​គ្នា​ច្រើន​ប្រភេទ​ ច្រើន​ជំពូក​ណាស់។ ​​ក៏​ប៉ុន្តែ​មនុស្ស​គ្រប់​រូប​តែង​តែ​មិន​ប្រាថ្នា​​ចង់​នៅ​ក្បែរ​ឬ​​ក្លាយ​ជា​មិត្ត​ជា​មួយ​មនុស្ស​ដែល​មាន​ភាព​អាត្មា​និយម​​​ឡើយ ព្រោះ​ថា​ មនុស្ស​ដែល​អាត្មា​និយម​​ ​ជា​ប្រភេទ​នៃ​មនុស្ស​ដែល​គិត​តែ​ពី​ខ្លួន​ឯង គិត​តែ​ពី​សេចក្តី​សុខ​ផ្ទាល់​ខ្លួន​មិន​ខ្វល់​ពី​អ្នក​ដទៃ​ទាំង​អស់ ពោល​គឺ​ជា​មនុស្ស​ដែល​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ។​ ដើម្បី​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ស្គាល់​ពួក​គេ​ឲ្យ​បាន​ច្បាស់​ និង​ជៀស​ឪ្យ​ឆ្ងាយ​ពី​ប្រភេទ​មនុស្ស​ទាំង​នេះ​ ហេតុ​នេះ​ទើប​​អត្ថបទ​ខាង​ក្រោម​នេះ​​ ​និយាយ​អំពី​​រឿង​រ៉ាវ​ទាំង​ ៦​ដែល​មនុស្ស​អាត្មានិយម​​តែង​តែ​ធ្វើ ៖

១) ពួក​គេ​តែង​តែ​មិន​បង្ហាញ​ពី​អត្តចរិត​ពិត​របស់​គេ៖ ពិត​ណាស់​មនុស្ស​ដែល​អាត្មា​និយម​​ ​​ជា​មនុស្ស​ដែល​មាន​ភាព​បន្លំ​ភ្នែក​អ្នក​នៅ​អត្តចរិត​ពិត​របស់​គេ។ ជា​ពិសេស​អ្នក​ប្រាកដ​ជា​​ពិបាក​ស្មាន​ណាស់​នៅ​ពេល​ដែល​អ្នក​ជួប​ពួក​គេ​ដំបូង​ ព្រោះ​គេ​មិន​បង្ហាញ​អំពី​អត្តចរិត​ពិត​របស់​គេ​ឡើយ គេ​បែរ​ជា​ធ្វើ​ខ្លួន​ដូច​ជា​មនុស្ស​ចិត្ត​ល្អ​​​ទៅ​វិញ។ ប៉ុន្តែ​ប្រសិន​បើ​គេ​បង្ហាញ​​ អត្ត​ចរិត​ពិត​របស់​គេ​នៅ​ថ្ងៃ​ណា​​មួយ​ ថ្ងៃ​នោះ​ហើយ​ ​​ជា​ថ្ងៃ​ ដែល​អ្នក​អស់​តម្លៃ​ចំពោះ​គេ​ហើយ។

២) ​ពួក​គេ​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​​និយាយ​ថា​គេ​ជា​អ្នក​​ខុស​ឡើយ៖​ មនុស្ស​អាត្មា​និយម​តែង​តែ​​និយាយ​​ពី​ស​ឲ្យ​ប្រែ​ទៅ​ជា​​ខ្មៅ​ គេ​តែង​តែ​មិន​ទទួល​ស្គាល់​កំហុស​ខ្លួន​ឯង​នោះ​ទេ។​ ហេតុ​នេះ​ហើយ ​ប្រសិន​បើ​អ្នក​ជួប​មនុស្ស​ប្រភេទ​នេះ​អ្នក​នឹង​ខាត​បង់​ពេល​វេលា​ ប្រសិន​បើ​អ្នក​ព្យាយាម​និយាយ​រក​ការ​ពិត​ជា​មួយ​គេ ​ព្រោះ​ថា​គេ​មិន​ទទួល​ស្គាល់​ការ​ពិត​ ​គេ​គិត​ថា​ខ្លួន​គេ​ត្រូវ​ជា​និច្ច។

៣) ពួក​គេ​​មិន​ដែល​ឃើញ​អ្នក​ដទៃ​ស្មើ​នឹង​គេ​ឡើយ​៖ ​មនុស្ស​ដែល​អាត្មានិយម​រមែង​​តែង​​តែ​គិត​ថា ​នៅ​លើ​ភព​ផែន​ដី​នេះ​គ្មាន​អ្នក​ណា​ម្នាក់​​ល្អ​ជាង​គេ​ឡើយ​ ប្រ​សិន​បើ​គេ​ឃើញ​ថា​នរណា​ម្នាក់​​ជា​មនុស្ស​ដែល​មាន​ចំណុច​ល្អ​ជាង​គេ​ គេ​នឹង​ព្យាយាម​ចូល​ឲ្យ​ជិត​អ្នក​នោះ​​និង​បំផ្លាញ​អ្នកនោះ​​ បន្ទាប់​មក​គេ​ចាត់​ទុក​ខ្លួន​គេ​ជា​មនុស្ស​ដែល​អស្ចារ្យ​ជាង​អ្នក​ណាៗ​អស់។

៤) ពួក​គេ​មិន​ដែល​ធ្វើ​អ្វី​ដែល​មិន​បាន​ផ្តល់​ផល​ប្រយោជន៍​ដល់​គេ​ឡើយ៖ ​មនុស្ស​ប្រភេទ​នេះ​មិន​ដែល​ធ្វើ​រឿង​អ្វី​ដែល​ចេញ​ពី​សន្តាន​ចិត្ត​របស់​គេ​ឡើយ​ គេ​នឹង​ធ្វើ​ជា​ល្អ​ជា​មួយ​អ្នក​នៅ​ពេល​ដែល​គេ​សម្លឹង​ឃើញ​ផល​ប្រយោជន៍​ដែល​អាច​ផ្តល់​ឲ្យ​គេ​បាន​ គេ​មិន​ដែល​ធ្វើ​អ្វី​ជា​មួយ​អ្នក​ដទៃ​ដោយ​មិន​មាន​ការ​ចំណេញ​ដល់​គេ​ឡើយ​។

៥) ពួក​គេ​មិន​មាន​ចិត្ត​អាណិត​អាសូរ​ដល់​អ្នក​ដទៃ​៖ ពួក​គេ​តែង​តែ​មាន​អារម្មណ៍​ថា ​រីក​រាយ​នៅ​ពេល​ពួក​គេ​ទទួល​ដំណឹង​ថា​​មនុស្ស​ជុំ​វិញ​ខ្លួន​គេ​​​ពួក​​បាត់​បង់​ការ​ងារ​ ឬ​ជួប​ទុក​លំបាក​ផ្សេងៗ។ ​

៦) ពួក​គេ​មិន​ចូល​ចិត្ត​ស្តាប់​អ្នក​ដទៃ៖ ​ពួក​គេ​មិន​ចូល​ចិត្ត​ស្តាប់​ហេតុ​ផល​របស់​អ្នក​ទេ​ ​ពួក​គេ​​ព្យាយាម​បញ្ឈប់​ការ​និយាយ​របស់​អ្នក​ បន្ទាប់​មក​គេ​និយាយ​អ្វី​ដែល​គេ​ចង់​និយាយ​​ដោយ​មិន​ខ្វល់​ថា​អ្វី​ជា​ភាព​ត្រឹម​ត្រូវ​នោះ​ទេ៕​​​ ​​​​

ដោយ​៖ អ៊ុន ស្រីនាង

X
5s