ទស្សនទានផលិតយន្តហោះស៊េរីថ្មីពីញូវយ៉កទៅក្រុងឡុងដ៍ប្រើពេលតែ ១១នាទី
ក្រុមវិស្វករបានបញ្ចេញយន្តហោះស៊េរីថ្មី ដែលជារបត់ថ្មីមួយទៀតដែលស្ថិតនៅក្នុងទស្សនទានរចនានៅឡើយ ត្រូវបានគេលើកឡើងថា សក្ដិសមសម្រាប់ហោះហើរក្នុងល្បឿនដ៏លឿនដូចផ្លេកបន្ទោរ។
យន្តហោះរូបរាងថ្មីសន្លាងចុងក្រោយដែលមានឈ្មោះថា Charles Bombadier ត្រូវបានគេសិក្សា និងវិភាគថា មានល្បឿនលឿនមែនទែន ពោលគឺអាចធ្វើដំណើរបានល្បឿន ២ម៉ឺនគីឡូម៉ែត្រផ្ទុកមនុស្ស ១០នាក់ក្នុងរយៈពេលតែ ១១នាទីប៉ុណ្ណោះ។ បើគិតចម្ងាយនេះ គឺស្មើនឹងពីទីក្រុង New York ទៅទីក្រុង ឡុងដ៍ ប្រទេសអង់គ្លេស។
ទស្សនទានយន្តហោះថ្មីសន្លាងនេះ គឺត្រូវបានក្រុមវិស្វករកាណាដាមកពី ក្រុមហ៊ុន ImaginActiv ជាអ្នកផលិតឡើង ដោយបានបង្ហាញគំនិតនេះ កាលពីខែតុលា ឆ្នាំកន្លងទៅ។ លោកបានប្រមើលឃើញថា យន្តហោះនេះនឹងត្រូវដាក់បង្ហោះដោយប្រើប្រព័ន្ធម៉ាញេទិចពិសេសហោះទៅក្នុងអាកាសក្នុងល្បឿនដ៏លឿន។
ក្រោមកម្លាំងរ៉ុកកែតដែលដំណើរការដោយអុកស៊ីហ្សែន និងកេរ៉ូសែន យន្តហោះអាចហោះបានក្នុងកម្រិតរយៈកម្ពស់ខ្ពស់ និងអាចឈានដល់តំបន់របត់លើអាកាស Mach 4 ថែមទៀតផង។ បើប្រៀបធៀបល្បឿនរបស់វាវិញ គឺលឿនជាងសំឡេងដល់ទៅ ១០ដងឯណោះ៕ ដោយ៖ រតនៈវិភូ