BRED Bank ធនាគារបារាំងនិងអ៉ឺរ៉ុបតែមួយគត់នៅកម្ពុជា បើកសម្ពោធសាខាថ្មីទួលគោក
ធនាគារ BRED ជាបុត្រសម្ព័ន្ធរបស់ BRED Banque Pupulaire ដែលជាធនាគារឈានមុខមួយនៅប្រទេសបារាំង ហើយក៏ជាធនាគារអឺរ៉ុបដំបូងនៅកម្ពុជា បានបើកសម្ពោធនូវសាខាថ្មីមួយទៀតរបស់ខ្លួនដែលមានទីតាំងនៅ ខណ្ឌទួលគោក កាលពីថ្ងៃ២១ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ។
លោក Guillaume Perdon នាយកប្រតិបត្តិរបស់ធនាគារ BRED Bank ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា រហូតមកដល់អំឡុង ខែ ៧និង ខែ៨ នេះធនាគា Bred បានបញ្ចេញឥនទានប្រមាណជាជិត ១០០លានដុល្លារហើយ ព្រមទាំងមានអតិថិជនប្រមាណជិត ២ពាន់នាក់ ហើយដែលបានផ្ដល់ទំនុកចិត្តមកលើធនាគារ BRED។ ក្នុងនោះធនាគារ BRED ក៏កំពុងតែពង្រឹងនូវសេវាកម្មបន្ថែមផ្សេងទៀតដូចជា visa card, ATM, Moble Banking និង Internet Bankingជាដើមដើម្បីផ្ដល់សេវាកម្មឲ្យកាន់តែទូលាយជូនអតិថិជន។
លោកបន្តថា នៅក្នុងចំណែកនៃការចូលរួមសេវាកម្មនិងគុណភាពនេះដែរនៅក្នុងការបើកសាខាថ្មីនៃធនាគារ BRED សាខាទួលគោកនេះ គឺជាសច្ចាប័ណដែលបញ្ជាក់ថា យើងពិតជាមានការតាំងចិត្ត ហើយក្នុងរយៈពេល ២ ទៅ ៣ឆ្នាំខាងមុខយើងនឹងព្យាយាមពង្រីកសាខាឲ្យបានដល់ ១៥ទៅ២០សាខាបន្ថែមទៀតជូនអតិថិជននៅប្រទេសម្ពុជា។
ក្នុងឱកាសនោះផងដែរ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ការបើកសម្ពោធនូវសាខាថ្មីនេះ គឺជាសក្ខីភាពដែលបង្ហាញពីឆន្ទៈរបស់ភាគហ៊ុនិកក្នុងការដាក់ទុនវិនិយោគរយៈពេលវែងនៅកម្ពុជាហើយក៏ឆ្លុះបញ្ចាំងអំពីជំនឿទុកចិត្តរបស់វិនិយោគិនបរទេសមកលើស្ថិរភាពនយោបាយ លើស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជម្រុញការរួមចំណែកកាន់តែសកម្មនៃវិស័យធនាគារក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
លោកជំទាវមានប្រសាសន៍បន្តថា ទ្រព្យសកម្មរបស់គ្រឹស្ថានធនាគារកើនឡើងដល់ ១២៥ទ្រីលានរៀល ប្រហែលជា ៣១ប៊ីលានដុល្រលា ឥនទានមានចំនួន ៧១ទ្រីលានរៀល ប្រហែល ១៨លានដុល្លាអាមេរិក ដើមទុនមានការកើនឡើងដល់១៥ទ្រីលានរៀល ប្រហែល ៣.៨ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើកើនឡើងដល់ ៧៧ទ្រីលានរៀលប្រហែល ១៩ប៊ីលានដុល្លារ។ ប្រព័ន្ធធនាគារ បានពង្រឹងការផ្ដល់សេវាកម្មឲ្យកាន់តែទូលាយ និងងាយស្រួលជាងមុនតាមរយៈការពង្រីកសាខាចំនួន ៨៧៤សាខា ម៉ាស៊ីនដកនិងដាក់ប្រាក់ ATM ចំនួន១៦៧៣គ្រឿង ការប្រើប្រាស់ប័ណឥនទានមានការកើនឡើងដល់៩៦ម៉ឺន២១៤ប័ណ ប័ណឥនពន្ធកើនឡើងដល់១លាន៩០០ប័ណឥនពន្ធ៕