គតិ​ ៨ឃ្លាសម្រាប់អ្នកដែលកំពុងប្រយុទ្ធតស៊ូ និង​ជំនះ​ការ​លំបាក​ក្នុង​​ជីវិត​



១) «គ្រប់​ពេល​ដែល​អ្នក​ក្ដៅ​ក្រហាយ​ពី​រឿង​អ្វីមួយ សួរ​ខ្លួនឯង​ថា​បើ​សិន​ជា​អ្នក​ត្រូវ​ស្លាប់​ថ្ងៃ​ស្អែក តើ​វា​មាន​តម្លៃ​ទេ​ដែល​អ្នក​ទៅ​ខាត​ពេល​របស់​អ្នក​លើ​ការ​ក្ដៅ​ក្រហាយ​នេះ? »​ ។ Robert Tew

២) «បញ្ញាញាណ​ទទួលបាន​មក​ពី​បទពិសោធន៍។ បទពិសោធន៍​ច្រើន​តែ​ជា​លទ្ធផល​ដែល​ទទួលបាន​មក​ពី​ភាព​ខ្វះខាត​នៃ​បញ្ញាញាណ»។ Terry Pratchett

៣) «បេះដូង​ដែល​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់​គឺជា​គតិបណ្ឌិត​ដ៏​ពិត​ប្រាកដ​បំផុត»។ Charles Dicken

៤) «ឲ្យ​តែ​មាន​ជីវិត នោះ​នឹង​មាន​ក្ដី​សង្ឃឹម»។ Cicero

៥) «បើ​លុយ​គឺជា​ក្ដី​សង្ឃឹម​ដែល​អ្នក​មាន​ចំពោះ​ភាព​ឯករាជ្យ អ្នក​នឹង​មិន​មាន​វា​រហូត»។ Henry Ford

៦) «វា​តែងតែ​មាន​ស្នាម​ប្រេះ​នៅ​ក្នុង​រាល់​អ្វីៗ​ទាំងអស់។ តាម​របៀប​នេះ​ហើយ​ទើប​ពន្លឺ​អាច​ជះ​ចូល​មក​បាន»។ Leonard Cohen

៧) «បុគ្គល​ម្នាក់​បាន​បាត់បង់​ភាព​រីករាយ​និង​សុភមង្គល​ក្នុង​ការ​ដែល​គេ​ប៉ុនប៉ង​ចង់​ធ្វើ​ជា​កម្មសិទ្ធិ​ទៅលើ​វា»។ Masanobu Fukuoka

៨) «កុំ​ជេរ​ប្រទេច​ភាព​ងងឹត។ ចូរ​បំភ្លឺ​ពន្លឺ​ឡើង»។ ខុងជឺ

ដោយ៖ ស្រីពៅ

X
5s