ប្រកាន់ភ្ជាប់ ព្យព្ជានៈខ្មែរ ទាំង ៥តួ (ប,ផ,ព,ភ,ម) អាចធ្វើឱ្យជីវិតអ្នកជោគជ័យបាន
គ្រាន់តែព្យព្ជានៈ ប,ផ,ព,ភ, ម ទាំង ៥ នេះសោះ ហេតុអ្វីបានជាយើងអាចនិយាយបានថា អាចធ្វើឱ្យជីវិតរបស់យើងជោគជ័យបាន?
បើមើលឱ្យដិតដល់ទៅ គឺថាសាមញ្ញបំផុត តែពាក្យដែលផ្សំឡើងដែលផ្តើមដោយព្យព្ជានៈទាំងអស់នេះពិតជាមិនធម្មតាឡើយ ហើយបើអ្នកចងចាំ និងយកទៅអនុវត្តន៍តាមទៀតនោះ ជីវិតរបស់អ្នកនឹងមានការប្រែប្រួល។
ខ្លឹមសារនេះដកស្រង់ចេញពីសៀវភៅ ចិត្តសាស្រ្តអនុវត្តន៍ និពន្ធ និងស្រាវជ្រាវដោយលោក ទៀ ថេន តាមរយៈកម្មវិធីរបស់
Dale Carnegie's Institute of Effective Speaking and Human Relations។
១. អក្សរ "ប=បំណង"៖ ចូរសួរទៅខ្លួន ២សំណួរថា អ្នកមានបំណងចង់ក្លាយជាអ្វីនៅថ្ងៃអនាគតហើយ ឬនៅ? អ្នកប្រាកដទេថាចង់ធ្វើវា ហើយដោយរបៀបណា?
២. អក្សរ "ផ=ផុសផុលនិងផែនការ"៖ អ្នកគួរតែរៀបចំផែនការមួយឱ្យច្បាស់លាស់ និងប្រុងប្រយ័ត្ន ហើយត្រូវតែបំផុសគំនិតទាំងនោះក្នុងខួរក្បាលជានិច្ច ដើម្បីសម្រួចទៅរកវា។
៣. អក្សរ "ព=ពុះពារ"៖ មានបំណង មានផែនការច្បាស់លាស់ តែបើខ្វះការខំប្រឹងប្រែងក៏មិនអាចសម្រេចដល់គោលដៅបានដែរ ដូច្នេះចងចាំថាអ្វីៗមិនមែនស្រួលទេ ទាមទារឱ្យអ្នកមានចិត្តអំណត់ ជាពិសេសត្រូវតែខំពុះពារគ្រប់ឩបសគ្គទាំងឡាយ ដើម្បីរកផ្លូវចេញនិងរំដោះខ្លួនពីបញ្ហាដែលកើតឡើងចំពោះមុខ។
៤. អក្សរ "ភ=ភក្តីភាព"៖ មានរឿងអ្វីកើតឡើងក៏ដោយ អ្នកត្រូវតែប្រកាន់ភាពស្មោះត្រង់ និង ស្មោះស្ម័គ្រជាមួយគោលបំណង ផែនការ មនុស្សជុំវិញខ្លួន មិត្តភក្តិ គ្រួសារ និងខ្លួនរបស់អ្នកជានិច្ច។
៥. អក្សរ "ម=មោះមុត"៖ អ្វីៗគឺទាមទារពេលវេលាជានិច្ច ហើយអ្វីដែលអ្នកចាំទទួលគឺ "ការបរាជ័យ" ប៉ុន្តែភាគតិចណាស់ដែលជោគជ័យមិនឆ្លងកាត់ការបរាជ័យ ប្រាកដជាមានគ្រាន់តែតិចហើយនិងច្រើនតែប៉ុណ្ណោះ។ ដូច្នេះប្រសិន បើអ្នកជួបរឿងនេះចូរកុំបោះបង់ ហើយខិតខំបំពេញបន្ថែម រាល់ចំណុចខ្វះខាតដែលអ្នកមាន ជាពិសេសត្រូវពង្រឹងនិងលត់ដំខ្លួនឯងឱ្យខ្លាំងជាងមុនដើម្បីឱ្យក្លាយជាមនុស្សអស្ចារ្យជាទីបំផុត៕
ដោយ៖ លឺ សុខហេង